fbpx
បារាំង

[វីដេអូ] Neymar ស៊ុតបញ្ចូលទីយ៉ាងឡូយ ពីការបញ្ជូនរបស់ Mbappe រក៣ពិន្ទុបន្ថែមសំរាប់ PSG

Neymar បានរកគ្រាប់បាល់តែមួយគ្រាប់គត់ ក្នុងការប្រកួតជ័យជំនះសំរាប់ Paris Saint-Germain ក្នុងលទ្ធផល ១-០ ទល់នឹងក្រុមម្ចាស់ផ្ទះ Bordeaux។

Neymar អបអរគ្រាប់បាល់ ជាមួយមិត្តរួមក្រុម
Neymar អបអរគ្រាប់បាល់ ជាមួយមិត្តរួមក្រុម

ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានស៊ុតបញ្ចូលទីពីការបញ្ជូនពីស្លាបខាងស្ដាំរបស់ ដៃគូប្រយុទ្ធ Kylian Mbappe ខណៈការប្រកួតនៅសល់តែ២០នាទី បន្ទាប់ពីដណ្ដើមបាល់បានខ្សែការពារ Pablo របស់ក្រុម Bordeaux។

Neymar

គួរបញ្ជាក់ថា បច្ចុប្បន្ន PSG បន្ដឈរនៅកំពូលតារាង Ligue 1 ដោយមានគំលាត២ពិន្ទុពីក្រុម Nentes ដែលបានយកឈ្នះ Lyon ដោយលទ្ធផល ១-០ កាលពីយប់ម៉ិញផងដែរ៕

ក្រោយចប់ការប្រកួតតារាឆ្នើមរូបនេះ បានបង្ហាញជំនឿចិត្តថា រូបគេអាចជួសជុលបញ្ហាប្រេះស្រាំនៅក្នុងចិត្តរបស់អ្នកគាំទ្រក្រុម Paris Saint-Germain ឲ្យល្អដូចដើមឡើងវិញ សំរាប់រដូវកាលនេះ។

Neymar

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ បានធ្វើឲ្យអ្នកគាំទ្រក្រុមយក្សបារាំង មានការខកចិត្ដក្រោយពីរូបគេ បានបង្ហាញពីបំណងចង់ចាកចេញពីទឹកដី Parc des Princes ទៅចូលរួមជាមួយនឹងអតីតក្លឹប Barcelona កាលពីរដូវក្ដៅកន្លងទៅ។

Neymar

ចំពោះទំនាក់ទំនងជាមួយនឹង អ្នកគាំទ្រ PSG កីឡាករវ័យ២៧ឆ្នាំរូបនេះ បាននិយាយថា៖ “ខ្ញុំគិតថាវាមានភាពប្រសើរឡើង។ វាដូចទៅនឹងទំនាក់ទំនងជាមួយមិត្តស្រីដូច្នេះដែរ។ នៅពេលដែលមានបញ្ហាកើតឡើង ម្នាក់ៗគិតតែរកត្រូវរៀងខ្លួន។

Neymar អបអរគ្រាប់បាល់

“ប៉ុន្ដែជាមួយនឹងការស្រលាញ់ គ្រប់យ៉ាងនឹងវិលទៅរកភាពធម្មតាវិញ។ ខ្ញុំនៅទីនេះដើម្បីជួយ PSG ដើម្បីបំពេញតំណែង ជាកីឡាករសម្រាប់ក្លឹប ហើយខ្ញុំនឹងផ្ដល់ជីវិតរបស់ខ្ញុំទៅលើទីលានប្រកួត ដើម្បីឲ្យ PSG ទទួលបានភាពជោគជ័យ ហើយដែលជួយយើងឈ្នះគ្រប់យ៉ាងទាំងអស់គ្នា។”

អានអត្ថបទបន្ទាប់៖ Neymar ដាក់ប៉ុន្មានម៉ាត់ ល្មមអ្នកគាំទ្រ PSG ទន់ចិត្តឈប់ខឹង ឈប់ដេញដោលរឿងចាស់

តារាឆ្នើម Neymar បានបង្ហាញជំនឿចិត្តថា រូបគេអាចជួសជុលបញ្ហាប្រេះស្រាំនៅក្នុងចិត្តរបស់អ្នកគាំទ្រក្រុម Paris Saint-Germain ឲ្យល្អដូចដើមឡើងវិញ សំរាប់រដូវកាលនេះ។

Neymar

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ បានធ្វើឲ្យអ្នកគាំទ្រក្រុមយក្សបារាំង មានការខកចិត្ដក្រោយពីរូបគេ បានបង្ហាញពីបំណងចង់ចាកចេញពីទឹកដី Parc des Princes ទៅចូលរួមជាមួយនឹងអតីតក្លឹប Barcelona កាលពីរដូវក្ដៅកន្លងទៅ។

Neymar អបអរគ្រាប់បាល់ជាមួយ Mbappe

ចំពោះទំនាក់ទំនងជាមួយនឹង អ្នកគាំទ្រ PSG កីឡាករវ័យ២៧ឆ្នាំរូបនេះ បាននិយាយថា៖ “ខ្ញុំគិតថាវាមានភាពប្រសើរឡើង។ វាដូចទៅនឹងទំនាក់ទំនងជាមួយមិត្តស្រីដូច្នេះដែរ។ នៅពេលដែលមានបញ្ហាកើតឡើង ម្នាក់ៗគិតតែរកត្រូវរៀងខ្លួន។

Neymar អបអរគ្រាប់បាល់

“ប៉ុន្ដែជាមួយនឹងការស្រលាញ់ គ្រប់យ៉ាងនឹងវិលទៅរកភាពធម្មតាវិញ។ ខ្ញុំនៅទីនេះដើម្បីជួយ PSG ដើម្បីបំពេញតំណែង ជាកីឡាករសម្រាប់ក្លឹប ហើយខ្ញុំនឹងផ្ដល់ជីវិតរបស់ខ្ញុំទៅលើទីលានប្រកួត ដើម្បីឲ្យ PSG ទទួលបានភាពជោគជ័យ ហើយដែលជួយយើងឈ្នះគ្រប់យ៉ាងទាំងអស់គ្នា។”

ប្រភព៖ Marca

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker