fbpx
បារាំងវីដេអូហាយឡាយ

[វីដេអូ] PSG ធ្លាក់ចេញពី French League Cup ក្រោមថ្វីជើងក្រុមបាតតារាង Ligue 1

ក្រុមកំពូលតារាងលីគកំពូលបារាំង Paris Saint-Germain ត្រូវបានជម្រុះចេញពីការប្រកួត League Cup របស់បារាំង ក្រោមថ្វីជើងរបស់ក្រុមបាតារាង Guingamp។

បន្ទាប់ពីបាត់បង់ឱកាស រកគ្រាប់បាល់អោយក្រុម កូនប្រុសរបស់វីរបុរសបារាំង Lilian កីឡាករ Marcus Thuram រកបានគ្រាប់បាល់ប៉េណាល់ទីចុងម៉ោង បន្ថែមពីលើគ្រាប់បាល់១១ម៉ែត្ររបស់ មិត្តរួមក្រុម Yeni N’Gbakoto ធ្វើអោយ Guingamp ទទួលបានជ័យជំនះ លើក្រុមការពារជើងឯក ក្នុងលទ្ធផល ២-១។

PSG បាននាំមុខនៅក្នុងការប្រកួតមួយគ្រាប់ នៅក្នុងតង់ទី២ ដែលរកបានដោយខ្សែប្រយុទ្ធឆ្នើម Neymar ប៉ុន្ដែមិនអាចជួយអោយក្រុមដែលដឹកនាំដោយលោក Thomas Tuchel ឈានទៅកាន់វគ្គបន្ទាប់បាន៕

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker