fbpx
វីដេអូហាយឡាយអេស្ប៉ាញ

[វីដេអូ] Vinicius Jr. ស៊ុតកោងបញ្ចូលទីក្រៅប្រអប់ ជួយ Real Madrid យកឈ្នះ Osasuna ឈរកំពូលតារាង LaLiga

Real Madrid បន្ដកំណត់ត្រាមិនបរាជ័យនៅក្នុងការប្រកួតនៅ La Liga សំរាប់រដូវកាលនេះ ដោយបានយកឈ្នះក្រុម Osasuna ក្នុងលទ្ធផល ២-០ ហើយឈានមកកាន់កំពូលតារាង។

អ្នកចាត់ការ Zinedine Zidane បានអនុញ្ញាតឲ្យកីឡាករឆ្នើមជាច្រើនរូប មានឱកាសសម្រាក ដែលរួមមាន Gareth Bale ផងដែរ ដើម្បីទុកកំលាំងប្រកួត Madrid Derby ទល់នឹងក្រុម Atletico Madrid នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

ទោះបីជាក្រុមភ្ញៀវបានដាក់សំពាធខ្លាំងនៅពេលចាប់ផ្ដើមការប្រកួត ប៉ុន្ដែ ក្រុមអធិរាជសបានរកគ្រាប់បាល់នាំមុខដោយខ្សែប្រយុទ្ធ Vinicius Jr. ដែលស៊ុតកោងក្រៅប្រអប់បញ្ចូលទី ហើយជាគ្រាប់បាល់ដំបូងរបស់គេ នៅក្នុងរដូវកាលនេះផងដែរ។

មិត្តរួមជាតិប្រេស៊ីលរបស់ Vinicius, Rodrygo បានរកគ្រាប់បាល់ទី២នៅក្នុងការប្រកួតនោះ បន្ទាប់ពីត្រូវបានប្ដូរចូល។

សំរាប់លទ្ធផលនេះមានន័យថា Real ទទួលបានជ័យជំនះ ៤ប្រកួត និងស្មើ២ សំរាប់ការប្រកួតនៅក្នុងលីគ ដោយមាន១៤ពិន្ទុ ឈរនៅកំពូលតារាង La Liga៕

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker