fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

វីរបុរសក្លឹបម្នាក់ សារភាពត្រង់ៗថាចង់មកធ្វើជាអ្នកចាត់ការ របស់ក្រុម Barcelona នៅថ្ងៃណាមួយ

គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់លោក Ronald Koeman បានបញ្ជាក់សារជាថ្មីម្តងទៀត ពីបំណងប្រាថ្នារបស់គាត់ នៅក្នុងការមកដឹកនាំ អតីតក្លឹបចាស់ Barcelona របស់គាត់វិញ នៅថ្ងៃណាមួយ ។

Ronald Koeman

គួរបញ្ជាក់ផងដែរថាលោក Koeman បានរីករាយនឹងអាជីព ដែលទទួលបានជោគជ័យមិនគួរឱ្យជឿមួយនៅឯទឹកដី Camp Nou ដោយឈ្នះពានរង្វាន់លីគចំនួនបួន និងពានរង្វាន់អ៊ឺរ៉ុបចំនួន ៦ បន្ថែមទៀត ក្នុងចន្លោះរដូវកាលពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៥ ។

Ronald Koeman

ហើយចាប់តាំងពីពេលនោះមកគាត់បានបញ្ជាក់ម្តងទៀត នូវបំណងប្រាថ្នាចង់វិលត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ នៅថ្ងៃណាមួយ ក្នុងតួនាទីជាអ្នកចាត់ការក្រុម ខណ:បច្ចុប្បន្នគាត់កំពុងមានកុងត្រាពិសេសមួយ នៅក្នុងជម្រើសជាតិហូឡង់ ដែលអនុញ្ញាតឲ្យគាត់ អាចធ្វើអ្វីដែលគាត់ចង់ធ្វើ ។

មិនតែប៉ុណ្ណោះលោក Koeman បានប្រាប់ Marca ថា ៖ “ Barcelona បានទាក់ទងខ្ញុំ បន្ទាប់ពីការចាកចេញរបស់លោក Valverde ។ តែទោះយ៉ាងណាខ្ញុំមិនបាននិយាយអ្វីទេ ដោយសារតែការប្តេជ្ញាចិត្តរបស់ខ្ញុំចំពោះក្រុមហូឡង់ ប៉ុន្តែបន្ទាប់ពីព្រឹត្តិការណ៍អ៊ឺរ៉ុបចប់ ខ្ញុំមានឱកាសក្នុងការវាយតម្លៃចំពោះការងារនេះឡើងវិញ ” ។

Ronald Koeman

លោកបន្តទៀតថា ៖ ” នៅទីក្រុងបាសេឡូណា ខ្ញុំរីករាយជាមួយនឹងអាជីពដ៏ល្អបំផុតរបស់ខ្ញុំ ក្នុងនាមជាកីឡាករបាល់ទាត់ហើយខ្ញុំពិតជាស្រឡាញ់ទីក្រុងនេះខ្លាំងណាស់ ។ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងទៅគ្រប់គ្រងក្រុម Barcelona ” ៕

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker