fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

វីរបុរសហូឡង់ម្នាក់ជឿថា De Ligt ប្រហែលជាស្តាយក្រោយហើយ ដែលជ្រើសដើរចូល Juve ជាងក្រុមមួយនេះ

កីឡាករ Matthijs de Ligt បានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏គួរឲ្យខកចិត្តមួយ សម្រាប់អាជីពនៅក្នុងក្រុម Juventus ហើយឥឡូវនេះវាច្បាស់ណាស់កីឡាករសញ្ជាតិហូឡង់រូបនេះ មានការស្តាយក្រោយ ដែលបានដើរចេញពីក្រុម Ajax ។

Matthijs de Ligt

គួរបញ្ជាក់ផងដែរថាអតីតប្រធានក្រុម Ajax រូបនេះ មានការផ្តល់ជូនយ៉ាងច្រើននៅក្នុងរដូវក្តៅនេះ ហើយក្នុងនោះក៏មានក្រុម Barcelona ផងដែរ ប៉ុន្តែទោះយ៉ាងណារូបគេបានជ្រើសរើស ដើរចូលក្រុម Juve ជំនួសវិញ ហើយអ្វីៗមិនបានសំរេចដូចបំណងទេ ។

Matthijs de Ligt

ហើយយ៉ាងណាមិញវីរបុរសហូឡង់លោក Patrick Kluivert ជឿជាក់ថាខ្សែការពាររូបនេះ មានការសោកស្តាយ ដែលផ្លាស់ទៅ លេងនៅទឹកដីអុីតាលីជំនួសក្រុម Barcelona ។

Patrick Kluivert

មិនតែប៉ុណ្ណោះលោក Kluivert បាននិយាយទៅកាន់ Mundo Deportivo ថា ៖ “ ខ្ញុំនឹងមិននិយាយថាខ្ញុំបានព្យាយាមបញ្ចុះបញ្ចូលគាត់ទេ ខ្ញុំអាចប្រាប់គាត់បានតែរឿងល្អៗ ជាច្រើនពីទីក្រុងដ៏ល្អ ដូចជាក្លឹប Barcelona ” ។

លោកបន្តទៀត ៖ ” ប៉ុន្តែនៅទីបញ្ចប់វាគឺជាកីឡាករ និងទីភ្នាក់ងាររបស់គាត់ ដែលត្រូវធ្វើការសម្រេចចិត្ត ។ ជាការពិត De Ligt គឺជាខ្សែការពារដ៏អស្ចារ្យម្នាក់ ប៉ុន្តែនៅទីបញ្ចប់គាត់បានធ្វើការជ្រើសរើស។ ខ្ញុំគិតថាគាត់មានការសោកស្តាយបន្តិចបន្តួច ប៉ុន្តែវាគឺជាអ្វីដែលគាត់បានធ្វើរួចទៅហើយ ” ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ តារាឆ្នើម Man City កំពុងស្ថិតក្នុងការចរចាលើកុងត្រាថ្មី ខណ: R.Madrid កំពុងចាប់អារម្មណ៍ខ្លាំង

ក្រុម Manchester City កំពុងចរចាតកុងត្រាថ្មីជាមួយ Raheem Sterling បើទោះបីជាខ្សែប្រយុទ្ធរូបនេះទើបតែបានចុះកុងត្រាថ្មី កាលពីឆ្នាំមុនហើយក៏ដោយ ។

Raheem Sterling

គួររំលឹកថាកាលពីខែវិច្ឆិកាឆ្នាំមុន កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានទម្លាក់ចុងប៊ិចទៅលើកិច្ចព្រមព្រៀងថ្មី ដោយធ្វើឲ្យរូបគេទទួលបានប្រាក់ពលកម្មប្រមាណ ៣០០.០០០ ផោនក្នុងមួយសប្តាហ៍ ដែលនឹងផុតកំណត់រហូតដល់ឆ្នាំ ២០២៣ ។

Raheem Sterling

ហើយយ៉ាងណាមិញនៅក្រោមការដឹកនាំរបស់លោក Pep Guardiola បានធ្វើឲ្យ Sterling ក្លាយជាក៏ដ៏លេចធ្លោម្នាក់ នៅក្នុងក្របខណ្ឌ Premier League ខណ:ដែលនាពេលថ្មីៗនេះរូបគេក៏បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្រុម Real Madrid  ផងដែរ ។

Raheem Sterling

តែទោះជាយ៉ាងណាក្រុម Man City ចង់បញ្ចៀសការចាប់អារម្មណ៍មួយនេះ​ ដោយធ្វើការផ្តល់កុងត្រាថ្មីមួយផ្សេងទៀត សម្រាប់​ Sterling ៕

ប្រភព: Talksports 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker