fbpx
បាល់ទាត់អឺរ៉ុប

វែកមុខតារាឆ្នើម ១០ ដួង ដែលនឹងត្រូវផុតកុងត្រា ក្លាយជាកីឡាករគ្មានតម្លៃខ្លួន នៅចុងបញ្ចប់រដូវកាលនេះ

កីឡាករបាល់ទាត់ភាគច្រើន នៅទូទាំងទ្វីបអឺរ៉ុបបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ សម្រាប់អនាគតរបស់ពួកគេ ចំពេលដែលបាល់ទាត់កំពុងត្រៀមបើកដំណើការប្រកួតឡើងវិញ ហើយកិច្ចសន្យាបច្ចុប្បន្នរបស់ពួកគេ ជាមួយនឹងក្លឹប ក៏នឹងត្រូវផុតកំណត់នៅរដូវក្តៅខាងមុខផងដែរ។

ហើយយ៉ាងណាមិញបើសិនបើ ប្រកួតនៅក្នុងលីគកំពូលនីមួយៗរបស់ទ្វីបអឺរ៉ុប ត្រូវបានគេអនុញ្ញាតិឲ្យប្រកួតរហូតចប់ និងមានវិធានការណ៍ផ្សេងដើម្បីបញ្ចប់វានោះ តារាឆ្នើមមួយចំនួននេះ អាចនឹងត្រូវគេអនុញ្ញាតឲ្យដើរចេញពីក្លឹបរបស់ពួកគេ ដោយសេរី ដោយសារតែមិនទាន់បានធ្វើការព្រមព្រៀងណាមួយ ដើម្បីបន្តទៅលើកិច្ចសន្យាណាថ្មី ដែលនឹងត្រូវអស់សុពលភាព នៅដំណាច់រដូវកាលនេះ ។

ជាក់ស្តែងខាងក្រោមនេះ គឺជាបញ្ជីឈ្មោះ កីឡាករទាំង ១០ រូប ដែលអាចអនុញ្ជាតឲ្យក្លឹបដទៃចុះហត្ថលេខាលើពួកគេ ដោយឥតគិតថ្លៃ ដោយសារតែកុងត្រាត្រូវផុតកំណត់ នៅចុងបញ្ចប់រដូវកាលនេះ ។

១. Thomas Meunier

២. Edinson Cavani

៣. David Silva

៤. Mario Gotze

៥. Pedro

៦.​ Adam Lallana

៧. Willian

៨. Dries Mertens

៩. Ryan Fraser

១០. Jan Vertonghen

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ ទីភ្នាក់ងាររបស់តារាឆ្នើមក្រុម Chelsea ម្នាក់ បង្ហាញពីឱកាស អាចដើរចូលក្លឹប Juve នៅរដូវក្តៅខាងមុខ

ទីភ្នាក់ងាររបស់កីឡាករ Jorginho គឺលោក Joao Santos មិនបានបដិសេធចំពោះឱកាសណាមួយ ដែលខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ អាចផ្លាស់ប្តូរទៅកាន់ក្រុម Juventus នៅរដូវក្តៅខាងមុខនេះនោះទេ ហើយថែមទាំងបានអះអាងទៀតថាលោក នឹងថ្លឹងថ្លែងរាល់ការផ្តល់ជូនពីសំណាក់ក្លឹបសំខាន់ៗ នៅក្នុងក្របខ័ណ្ឌ Serie A ។

Jorginho 

គួរបញ្ជាក់ផងដែរថា Jorginho ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A ខណៈគ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventus លោក Maurizio Sarri កំពុងសំលឹងឃើញឱកាស នៅក្នុងការវិលមកជួបជុំជាមួយខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះម្តងទៀត ជាលើកទី ៣ ។

Maurizio Sarri

មិនតែប៉ុណ្ណោះកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ ធា្លប់បានចំណាយពេល លេងឲ្យក្រុម Napoli ជាមួយលោក Sarri មុនពេលចូលតាមគ្រូបង្វឹករូបនេះ ទោលេងនៅទឹកដី Stamford Bridge បន្តទៀត ក្នុងឆ្នាំ ២០១៨ ខណ:បច្ចុប្បន្ន Jorginho ត្រូវបានគេចាត់ទុកថាអ្នកជំនួសតំណែងដ៏សំខាន់ សម្រាប់ Miralem Pjanic ប្រសិនបើកីឡាកររូបនេះចាកចេញពីក្រុម Juve ទៅកាន់ Barcelona នោះ ។

Maurizio Sarri

ហើយយ៉ាងណាមិញទីភ្នាក់ងារលោក Joao Santos បាននិយាយទៅកាន់ Tuttomercatoweb ថា ៖ ” ខ្ញុំមិនដឹងថា Juve ចង់បាន Jorginho រឺអត់នោះទេ ព្រោះគាត់នៅសល់រយៈពេល ៣ ឆ្នាំទៀតសម្រាប់កុងត្រាជាមួយក្រុមតោខៀវ Chelsea ។ គាត់ជាកីឡាករអាជីព ដូច្នេះប្រសិនបើក្លឹបដ៏សំខាន់មួយនៅអ៊ីតាលី ចង់បានគាត់ទៅលេងឲ្យ ដូច្នេះហេតុអ្វីមិនបាន? ” ៕​

Jorginho

ប្រភព: Daily Mail 

Close

Adblock Detected

Please consider supporting us by disabling your ad blocker