fbpx
បាល់ទាត់អឺរ៉ុប

វែកមុនគ្រូបង្វឹកកំពូលទាំង ១០ សុីថ្លៃឈ្នួលខ្ពស់ជាងគេបំផុតលើលោក ខណ:លេខ ១ មិនមែនលោក Pep

វាជារឿងភ្ញាក់ផ្អើលមួយ ដែលលោក Diego Simeone គឺជាគ្រូបង្វឹកទទួលបានប្រាក់ខែខ្ពស់ជាងគេបំផុតលើលោក ដោយនាំមុខលើលោក Antonio Conte និង Pep Guardiola ថែមទៀតផង ។

Pep Guardiola

ជាក់ស្តែងគ្រូបង្វឹករបស់ក្រុម Atletico Madrid រូបនេះ បានបង្ហាញពីគុណតម្លៃការងាររបស់គាត់ តាមរយៈការធ្វើធ្វើឲ្យក្រុម Liverpool បរាជ័យនៅក្រោមថ្វីជើងរបស់របស់គាត់ នាពេលថ្មីៗកន្លងទៅនេះ នៅក្នុងក្របខ័ណ្ឌ Champions League ។

ហើយយ៉ាងណាមិញបើតាមការស្ទង់ស្ថិតិពី France Football បានបង្ហាញពីគ្រូបង្វឹក ដែលអាចរកចំណូលបានខ្ពស់ជាងគេនៅលើពិភពលោក ខណ:គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ កំពុងឈរនៅលើកំពូលតារាង ដោយទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំប្រមាណ ៣៦,២ លានផោន បន្ទាប់ពីបានចុះកុងត្រាថ្មីរយ:ពេល ៣ ឆ្នាំ កាលពីខែកុម្ភៈឆ្នាំ ២០១៩ កន្លងទៅ ។

Diego Simeone

មិនតែប៉ុណ្ណោះគ្រូបង្វឹករបស់ក្រុម Inter Milan លោក Conte បានស្ថិតនៅចំណាត់ថ្នាក់លេខទី ២ នៅក្នុងបញ្ជី ដែលអាចរកចំណូលបាន ២៧,២ លានផោន ក្នុងមួយឆ្នាំ ។

Antonio Conte

យ៉ាងណាមិញខាងក្រោមនេះជាបញ្ជីឈ្មោះគ្រូបង្វឹកកំពូលទាំង ១០ រូប ដែលទទួលបានប្រាក់បៀវត្ស ច្រើនបំផុតលើលោកនាពេលបច្ចុប្បន្ននេះ ។

  1. Diego Simeone (Atletico Madrid) ៣៦,៧ លានផោន
  2. លោក Antonio Conte (Inter Milan) ២៧,២ លានផោន
  3. Pep Guardiola (Man City  ២៤,៥ លានផោន
  4. Jurgen Klopp (Liverpool) ២១,៨ លានផោន
  5. Jose Mourinho (Tottenham) ២០,៩ លានផោន
  6. Zinedine Zidane (Real Madrid) ២០,៩ លានផោន
  7. Ernesto Valverde (Barcelona) ១៧,២ លានផោន
  8. Fabio Cannavaro (Guangzhou Evergreen) ១២,៧ លានផោន
  9. Massimiliano Allegri (Juventus) ១២,៣ លានផោន
  10. Rafa Benitez (Dalian Aerbin)  ១១,៨ លានផោន

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker