fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអ៊ីតាលី

ស្តាយមិនស្ទើ! ក្លឹបកំពូលនៅ Serie A មួយ ធ្លាប់បដិសេធមិនចុះហត្ថលេខាលើ Haaland នៅក្នុងតម្លៃត្រឹម ៣.៣ លានផោន

ក្រុមបិសាចក្រហម Manchester United មិនមែនជាក្រុមតែមួយ ដែលបានខកខានក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Erling Haaland នោះទេ បន្ទាប់ពីកីឡាករវ័យ ១៩ ឆ្នាំរូបនេះ បង្ហាញទម្រង់លេងកំពូលមួយ ទល់ក្រុម Paris Saint Germain ក្នុងពានរង្វាន់ក្របខ័ណ្ឌ Champions League ។

Erling Haaland 

រំលឹកថាក្រុម Borussia Dortmund បានធ្វើការចុះហត្ថលេខាលើកីឡាករសញ្ជាតិន័រវេសរូបនេះ ក្នុងតម្លៃខ្លួន ១៧ លានផោន ពីក្លឹប Red Bull Salzburg កាលពីខែមុន ខណ:កីឡាកររូបនេះ បានស៊ុតបញ្ចូលទីបាន  ១១ ដង ហើយនៅក្នុងការបង្ហាញខ្លួនចំនួន ៧ លើក សម្រាប់ក្លឹបអាល្លឺម៉ង់មួយនេះ ។

ហើយយ៉ាងណាមិញយោងតាមរបាយការណ៍មួយ បានទម្លាយថា Haaland ប្រហែលជាអាចក្លាយជាកីឡាកររបស់ក្រុម Roma ប្រសិនបើក្លឹបនៅ Serie A មួយនេះ មិនបានបដិសេធឱកាស នៅក្នុងការចុះហត្ថលេខាលើរូបគេនោះទេ កាលពីពីរឆ្នាំមុន ។

Erling Haaland

គួរបញ្ជាក់ផងដែរថាប្រធានក្លឹប Roma លោក Sebino Nela បានបង្ហើបឱ្យដឹងថា Haaland ដែលមានអាយុ ១៧ ឆ្នាំនៅពេលនោះ ត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំង ខណ:ពួកគេមានឱកាស នៅក្នុងការចុហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ ជាមួយតម្លៃខ្លួនត្រឹម ៣.៣ លានផោនប៉ុណ្ណោះ ។

មិនតែប៉ុណ្ណោះលោក  Nela បានប្រាប់វិទ្យុ Centro Suono Sport ថា៖“ ក្រុម Roma ត្រូវបានផ្តល់ឱកាសក្នុងការចុះហត្ថលេខាលើ Erling Haaland កាលពី ២ ឆ្នាំមុន ក្នុងតម្លៃ ៤ លានផោន ។ ប៉ុន្តែក្លិបបានបដិសេធគាត់ ដូច្នេះគាត់បានទៅផ្ទេរទៅកាន់ក្រុម Salzburg ជំនួសវិញ ” ៕

Erling Haaland

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ គ្រូធំ Ajax សង្ឃឹមថាអាចរក្សាតារាឆ្នើមរបស់ខ្លួនរូបនេះឲ្យនៅក្លឹបបាន ខណ: R.Madrid & Man Utd ចង់បានខ្លាំង

អនាគតរបស់កីឡាករ Donny van de Beek កំពុងត្រូវបានលើកឡើងយកមកពិភាក្សា នៅមុនពេលក្រុម Ajax ត្រូវប្រកួតក្នុងពានរង្វាន់ក្របខណ្ឌ Europa League ទល់ក្រុម Getafe នារាត្រីនេះ ។

ជាក់ស្តែងលោក Erik ten Hag គ្រូបង្វឹកក្រុម Ajax សង្ឃឹមថានឹងអាចរក្សាខ្សែបម្រើឆ្នើមរូបនេះ ឲ្យស្នាក់នៅក្លឹបបន្តទៀតបាន ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹប Real Madrid និង Manchester United ។

គួរបញ្ជាក់ថា Van de Beek ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរមួយ ទៅកាន់ក្លិបយក្សនៅ LaLiga , Madrid ខណ:កិច្ចសន្យាមួយ ត្រូវបានគេយល់ថាត្រូវបានព្រមព្រៀងរួចរាល់ហើយ កាលពីខែមករាកន្លងទៅ ។

តែទោះជាយ៉ាងណាគ្រូបង្វឹកលោក  Erik ten Hag ត្រូវបានគេសាកសួរជុំវិញអនាគតរបស់ De Beek នៅមុនពេលការប្រកួតក្របខណ្ឌ Europa League ខណ:គាត់បានបញ្ជាក់ថាចង់ឃើញខ្សែបម្រើរូបនេះ យល់ព្រមស្នាក់នៅក្លឹបបន្តទៀត នៅរដូវក្តៅខាងមុខ ៕

ប្រភព: Besoccer 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker