fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

ស្នាម​ញញឹម​ចាក់​បេះដូង! Ronaldo វិល​មក​លើ​ទីលាន​ប្រកួត​វិញ​ហើយ

Cristiano Ronaldo ដែល​ខកខាន​ឈរ​ជើង​លើ​ទីលាន​ហ្វឹកហាត់​អស់​រយៈ​ពេល​ជាង ២ ខែ​នៅ​ក្នុង​ទីក្រុង Turin ទី​បំផុត​បាន​ត្រលប់​មក​វិញ​ជា​ផ្លូវការ​ហើយ។

CR7 ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​បើកបរ​រថយន្ត​មក​កាន់​កីឡដ្ឋាន​របស់​ក្លឹប Juventus នា​ថ្ងៃ​ទី ១៩ ឧសភា​ម្សិលមិញ ហើយ​នៅ​ថ្ងៃ​នេះ​ក៏​រំលេច​នូវ​រូបភាព​និង​វីដេអូ​លើ​ទីលាន​ប្រកួត នៃ​សកម្មភាព​របស់ Cristiano Ronaldo ថែម​ទៀត​ផង។

ក្រឡេក​មើល​រូបភាព​នៅ​ខាង​ក្រោម៖

Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo

បញ្ជាក់​ថា​នា​រដូវ​កាល ២០១៩/២០ CR7 រក​បាន ២៥ គ្រាប់​និង Assist ៤ លើក​នៅ ៣២ ប្រកួត​សរុប​ឲ្យ​សេះ​បង្កង់៕ ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ អតីត​គ្រូ​ចាស់ Capello ថា​កីឡាករ​ឆ្នើម Real Madridម្នាក់​នេះ​ល្អ​ក៏​ល្អ បង្ក​បញ្ហា​ក៏​ច្រើន

អតីត​គ្រូ​ចាស់​លោក Fabio Capello បាន​ចុច​ឈ្មោះ​កូន​ក្រុម​នៅ​ក្លឹប Real Madrid ដែល​លោក​យល់​ឃើញ​ថា​ធ្លាប់​បង្ក​បញ្ហា​សម្រាប់​លោក​ច្រើន​បំផុត​នៅ​ការ​ដឹកនាំ​អស់​រយៈ​ពេល ២ ឆ្នាំ។

Capello/Ronaldo
Capello/Ronaldo

Capello ធ្លាប់​ដឹកនាំ Real ពីរ​លើក ដោយ​ម្តង​នៅ​រដូវ​កាល ១៩៩៦-៩៧ និង​ម្តង​ទៀត​នៅ​រដូវ​កាល ២០០៦-០៧។ កូន​ក្រុម​ដែល​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​លើក​ឡើង គឺ​ជា Ronaldo Nazario ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​អស់​រយៈ​ពេល ៦ ខែ។

ប្រាប់​សារព័ត៌មាន Sky Sport បុរស​វ័យ ៧៣ ឆ្នាំ​និយាយ៖ “កីឡាករ​មាន​ទេពកោសល្យ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ដឹកនាំ​ពី​មុន​មក នោះ​គឺ Ronaldo ប៉ុន្តែ​ក្នុង​ពេល​ដូច​គ្នា​នេះ គេ​ក៏​ជា​កីឡាករ​ដែល​បង្កើត​បញ្ហា​សម្រាប់​ខ្ញុំ​ច្រើន​បំផុត​ដែរ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់ ដោយ​គេ​រមែង​បង្កើត​កម្មវិធី​ជប់លៀង​និង​ធ្វើ​រឿង​ជា​ច្រើន”។

Capello/Ronaldo

លោក​បន្ថែម៖ “រហូត​មាន​ពេល​មួយ Van Nistelrooy ដល់​ថ្នាក់​មក​និយាយ​ប្រាប់​ខ្ញុំ​ថា​លោក​គ្រូ បន្ទប់​ផ្លាស់​សំលៀកបំពាក់​ឥឡូវ​ធំ​ក្លិន​សុទ្ធ​តែ​ស្រា”៕

ប្រភព៖ AF

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker