fbpx
បារាំងបាល់ទាត់អឺរ៉ុបអង់គ្លេស

ហេតុតែស្អប់ខ្លាំង! សូម្បីតែឃើញក្រុមមួយនេះ នៅក្នុងទូរទស្សន៍ក៏ Di Maria ប្រាប់ឲ្យប្តូរប៉ុស្តិ៍ចេញដែរ

បើយោងតាមមិត្តរួមក្រុម Paris Saint-Germain កីឡាករ Marcin Bulka បានឲ្យដឹងថាកីឡាករ Angel Di Maria មានភាពលំបាកជាច្រើន ចំពោះពេលវេលាដ៏ខ្លីរបស់គេនៅឯក្លឹប Manchester United ខណ:សូម្បីតែបើកប៉ុស្តិ៍ទូរទស្សន៍ចំ ក៏រូបគេប្រាប់ឲ្យប្តូរដែរចេញដែរ ព្រោះមិនចង់លឺសូម្បីឈ្មោះក្លឹបអង់គ្លេសមួយនេះ ។

Angel Di Maria

កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានផ្ទេរពី Real Madrid មកកាន់ក្លឹប United ក្នុងតម្លៃកំណត់ត្រា ៥៩.៧ លានផោន កាលពីឆ្នាំ ២០១៤ ប៉ុន្តែអាជីពនៅ Old Trafford ហាក់មិនទទួលបានភាពជោគជ័យនោះទេ ។

ហើយយ៉ាងាមិញ Di Maria បានចូលរួមជាមួយក្លឹប PSG នៅរដូវក្តៅបន្ទាប់ ក្រោយពីខកខានមិនអាចបង្ហាញទម្រង់លេងឲ្យសក្តិសមទៅនឹងតម្លៃខ្លួនរបស់គេ ហើយខ្សែបម្រើអាហ្សង់ទីនត្រូវបានគេចាត់ទុកថាជាការចុះហត្ថលេខាដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម United ។

Angel Di Maria

មិនតែប៉ុណ្ណោះអ្នកចាំទីវ័យក្មេងរបស់ PSG កីឡាករ Bulka បានធ្វើការទម្លាយពីការស្អប់របស់ Di Maria ចំពោះក្លឹបនៅ PL មួយនេះ ដោយបាននិយាយថា ៖ ” Di Maria ស្អប់ Manchester United ណាស់ ។ គាត់មិនចង់មានការចងចាំអំពីពេលវេលា ដែលគាត់បានចំណាយនៅទីនោះទេ ។ ហើយនៅពេលមានអ្វីដែលទាក់ទងនឹងក្រុម Manchester United លេចឡើងនៅលើកញ្ចក់ទូរទស្សន៍ គាត់បានប្រាប់ឲ្យប្តូរប៉ុស្តិ៍នោះឲ្យឆាប់រហ័សបំផុត ” ៕​

Angel Di Maria

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ តារាឆ្នើម Chelsea សារភាពអាចដើរចេញពីក្លឹប រដូវក្តៅខាងមុខ ក្រោយក្លឹបបដិសេធរឿងតកុងត្រាថ្មី

កីឡាករ Willian បានបង្ហាញថារូបគេអាចនឹងចាកចេញពី Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលក្លឹបកំពុងបដិសេធក្នុងការផ្តល់ជូនកិច្ចសន្យាថ្មីមួយសម្រាប់គេ ។

Willian 

គួរបញ្ជាក់ថាកីឡាករវ័យ ៣១ ឆ្នាំរូបនេះកំពុងស្ថិតក្នុងរដូវកាលទី ៧ របស់គេ នៅទឹកដី Stamford Bridge ប៉ុន្តែកិច្ចសន្យាបច្ចុប្បន្នរបស់គេ នឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ហើយរូបគេនឹងអាចក្លាយជាកីឡាករ ដែលគ្មានតម្លៃខ្លួនផងដែរ ។

Willian

ជាក់ស្តែងក្លឹបតោខៀវ Chelsea បានផ្តល់កុងត្រារយៈពេល ២ ឆ្នាំបន្ថែមទៀត ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះចង់បានរយៈពេលត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ ហើយគេមិនមានឆន្ទៈក្នុងការទទួលយកសំណើររបស់ក្លឹប ដូចដែលខ្លួនចង់បាននោះទេ ។

Willian

បន្ថែមពីនេះ Willian បានបង្ហាញខ្លួនចំនួន ៣៤ លើកហើយ ឱ្យក្រុមតោខៀវនៅរដូវកាលនេះ ដោយអាចរកបាន ៥ គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន ៥ លើកផងដែរ ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker