fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអេស្ប៉ាញ

ហេតុផលធំៗ ២ យ៉ាង ធ្វើឲ្យ Hakimi លែងមានចិត្តចង់វិលទៅទ្រនំចាស់ R.Madrid វិញ

កីឡាករ Achraf Hakimi ត្រូវបានគេសាកសួររឿងអនគតរបស់គេនៅថ្ងៃខាងមុខ ខណ:ពេលដែលកិច្ចសន្យខ្ចីជើងរបស់គេ នៅឯក្រុម Borussia Dortmund ពី Real Madrid នឹងត្រូវបញ្ចប់នៅខែមិថុនាខាងមុខ ។

ជាក់ស្តែងខ្សែការពាររបស់ក្រុម Real Madrid រូបនេះ បាននិយាយច្បាស់ៗថារូបគេចង់បានពេលវេលា នឹងបន្តអភិវឌ្ឍខ្លួន ខណៈដែលកិច្ចសន្យាខ្ចីជើងរបស់គេ ជាមួយក្រុម Borussia Dortmund នឹងត្រូវផុតកំណត់ នៅចុងបញ្ចប់នៃរដូវកាលនេះ ។

គរបញ្ជាក់ថា Hakimi បានដើរតួយ៉ាងសំខាន់ សម្រាប់ក្រុម Dortmund ក្នុងការលេងនៅឯក្របខណ្ឌ Bundesliga ចាប់តាំងពីចេញពីក្រុម Madrid ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ២ រដូវកាល កាលពីឆ្នាំ ២០១៨ មក ។

Achraf Hakimi

ហើយយ៉ាងណាមិញខណ:ដែល Achraf ត្រៀមនឹងវិលត្រឡប់ទៅកាន់ក្រុម R.Madrid វិញ នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែខ្សែការពារសញ្ជាតិម៉ារ៉ុករូបនេះ បាននិយាយថាគេចង់ទទួលបានឱកាសលេង និងបន្តការរីកចម្រើនបន្ថែមទៀត ខណ:អេស្ប៉ាញហាក់មិនមែនជាកន្លែង ដែលសក្តិសម ក្នុងការផ្តល់ឱកាសបែបនេះដល់រូបគេនោះទេ ។

Achraf Hakimi

មិនតែប៉ុណ្ណោះ  Hakimi បាននិយាយទៀតថា ៖ ” នោះជាអ្វីដែលមនុស្សនិយាយ និងកិច្ចសន្យាដែលខ្ញុំបានចុះហត្ថលេខា ។ អ្វីៗគ្រប់យ៉ាងអាចកើតឡើងនៅខែមិថុនា ។ នៅក្នុងគំនិតរបស់ខ្ញុំ គឺថាខ្ញុំចង់លេងឲ្យបានច្រើន ហើយខ្ញុំចង់បន្តការរីកចម្រើន ។ ហើយនៅប្រទេសអាឡឺម៉ង់ពួកគេបានផ្តល់ឱកាសទាំងនោះឲ្យមកខ្ញុំ ” ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ លេចមុខក្លឹបធំថ្មីមួយ ចង់ឆក់យក Messi ចេញពី Barcelona នៅរដូវក្តៅក្រោយនេះ

ក្លឹប LA Galaxy នៅក្នុងក្របខណ្ឌ MLS  បានសាកសួរអំពីលទ្ធភាព នៅក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Barcelona កីឡាករ Lionel Messi ។

Lionel Messi

គួរបញ្ជាក់ថានាពេលថ្មីៗកន្លងទៅកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានបណ្តាសារព័ត៌មានធំៗជាច្រើន បញ្ជាក់រូបគេកំពុងមានទំនាស់ជាមួយនាយកផ្នែកកីឡារបស់ក្រុម Barca លោក Abidal ចំពោះការលើកឡើងទាក់ទងទៅនឹងអតីតគ្រូបង្វឹកលោក Ernesto Valverde ។

Lionel Messi

ហើយយ៉ាងណាមិញបន្ទាប់ពីជំលួសនោះ មានសេចក្តីរាយការណ៍ជាច្រើនបានបង្ហាញថា Messi អាចពិចារណាលើអនាគតរបស់គេជាមួយក្រុម Barcelona ខណ:ត្រូវបានក្លឹបធំៗនៅ Premier League ចាប់អារម្មណ៍ផងដែរ ។

មិនតែប៉ុណ្ណោះ Messi មានលក្ខខណ្ឌពិសេសមួយនៅក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គេ ដែលអាចអនុញ្ញាតឱ្យចាកចេញពីក្លឹប Barcelona ពេលណាក៏ដោយ នៅរាល់ចុងរដូវកាលនីមួយៗ ។

Lionel Messi

លើសពីនេះរបាយការណ៍ចុងក្រោយមួយបានរាយការណ៍ឲ្យដឹងថា  Messi ត្រូវបានក្លឹបកំពូលនៅក្របខណ្ឌ MLS របស់អាមេរិក ពេញចិត្តចង់បានទៅលេងឲ្យក្លឹបរបស់ពួក ខណ:កំពុងសាកសួរអំពីលទ្ធភាពនៅក្នុងការផ្លាស់ប្តូរមួយនេះ ៕

ប្រភព: FoxsportsAsia 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker