fbpx
បាល់ទាត់អឺរ៉ុបអាល្លឺម៉ង់

អតីតកីឡាករ Bayern និង Man Utd ម្នាក់ ប្រកាសដើរចេញពីបាល់ទាត់ ក្រោយចាយពេលអស់ ១៧ ឆ្នាំ

អតីតតារាឆ្នើមក្រុម Bayern Munich កីឡាករ Bastian Schweinsteiger បានប្រកាសជាផ្លូវការ ចំពោះការចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន ។

កីឡាករ Bastian Schweinsteiger

គួរបញ្ជាក់ផងដែរថាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះ ដែលធ្លាប់បានលេងឲ្យក្រុម Manchester United និងក្រុម Chicago Fire នៅក្របខណ្ឌ MLS បានធ្វើការប្រកាសព័ត៌មានអំពីការចូលនិវត្តរបស់ខ្លួន នៅលើបណ្តាញសង្គមកាលពីរសៀលថ្ងៃអង្គារ៍កន្លងទៅ ។

កីឡាករ Bastian Schweinsteiger

ជាក់ស្តែងការសម្រេចចិត្តរបស់ Schweinsteer មួយនេះ បានធ្វើឲ្យភាពជោគជ័យរបស់រូបគេ នៅក្នុងរយ:ពេល ១៧ ឆ្នាំជាមួយបាលទាត់ត្រូវឈានដល់ទីបញ្ចប់ ខណ:ដែលគេបានឈ្នះពានរង្វាន់ Bundesliga ចំនួន ៨ ដង និងពាន FA Cup ពេលលេងនៅក្រុម United និងពានរង្វាន់ World Cup ក្នុងឆ្នាំ ២០១៤ ក្នុងនាមជាប្រធានក្រុមរបស់ជម្រើសជាតិអាឡឺម៉ង់ផងដែរ ។

កីឡាករ Bastian Schweinsteiger

លើសពីនេះ Schweinsteer បានសរសេរមួយនៅលើបណ្តាញសង្គម Instagram ថា ៖ ” អ្នកគាំទ្រជាទីស្រឡាញ់ ពេលវេលាបានមកដល់ហើយ ហើយខ្ញុំនឹងបញ្ចប់អាជីពដ៏សកម្មរបស់ខ្ញុំនៅចុងបញ្ចប់នៃរដូវកាលនេះ ។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា និងក្រុមរបស់ខ្ញុំ ដែលមានដូចជា @fcbayern, @manchesterunited, @chicagofire និង @dfb_team ” ៕

ប្រភព:Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker