fbpx
បាល់ទាត់អឺរ៉ុប

អតីតគ្រូ AC Milan ថាលោក Sarri មានកំរិតស្មើនឹង គ្រូបង្វឹក កំពូល៣រូប

លោក Arrigo Sacchi បានអះអាងថា គ្រូបង្វឹក Pep Guardiola មិនដែលមានបំណងចង់មកដឹកនាំ Juventus ឡើយ ប៉ុន្ដែលោកយល់ឃើញថា លោក Maurizio Sarri ស្ថិតនៅកំរិតមួយដូច គ្រូបង្វឹក Manchester City រូបនេះ ក៏ដូចជាលោក urgen Klopp និង Mauricio Pochettino ផងដែរ។

លោក Sacchi ទទួលបានភាពល្បីល្បាញ នៅចុងទសវត្សរ៍ទី៨០ ដោយលោកបានធ្វើអោយ AC Milan ក្លាយជាក្រុមដែលជោគជ័យបំផុតនាពេលនោះ ហើយលោកក៏ជាមិត្តជិតស្និទ្ធរបស់លោក Guardiola និង Sarri ផងដែរ។

នៅក្នុងកម្មវិធីតាំងពិពណ៌សៀវភៅមួយលោក Sacchi បាននិយាយថា៖ “Guardiola បានផ្ញើសារមកខ្ញុំមួយ ថាគ្មានអ្វីពាក់ព័ន្ធនឹង Juve ទេ។ គាត់រីករាយនឹងនៅទីនោះ សំរាប់រដូវកាលបន្ទាប់ នឹងព្យាយាមឈ្នះពាន Champions League ជាមួយនឹង Manchester City។

“Sarri បានបង្ហាញជម្រើសនៃការផ្លាស់ប្ដូរសំរាប់ Juve ហើយជាបុគ្គលដ៏សំខាន់មួយរូប ព្រោះ Juventus មានប្រវត្តិសាស្ដ្រ និង អ្នកគាំទ្រជាច្រើន។ Sarri ស្ថិតនៅកំរិតដូចទៅនឹង Klopp, Guardiola និង Pochettino។ ពួកគេមានទស្សនវិស័យដុចគ្នា សំរាប់ការប្រកួត និង ការងាររបស់ពួកគេ។”

ប្រភព៖ Football Italia

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker