fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

អតីតអជ្ញាកណ្តាលអេស្ប៉ាញ ៖ ” ៩០% ហើយ ដែលអាជ្ញាកណ្តាលនៅក្របខ័ណ្ឌ La Liga គាំទ្រក្រុមមួយនេះ “

លោក Iturralde Gonzalez ដែលជាអតីតមន្ត្រីអាជ្ញាកណ្តាលទី ១ របស់អេស្ប៉ាញ បានបង្ហាញឲ្យដឹងថាមានអាជ្ញាកណ្តាលជំនាញៗ ប្រមាណ ៩០% ហើយ ដែលបានគាំទ្រក្រុម Real Madrid ហើយមានតែ ១០% ប៉ុណ្ណោះ ដែលចូលចិត្តក្រុម Barcelona ។

ជាក់ស្តែងដោយត្រូវបានសាកសួរនៅក្នុងបទសម្ភាសជាមួយ Iturral de González  លោក Gonzalez បានរៀបរាប់ឱ្យដឹងថា ៖​ “ខ្ញុំដឹងថាប្រសិនបើអ្នកនិយាយអំពីអាជ្ញាកណ្តាល គឺចង់សំដៅទៅលើមនុស្សដែលជំនាញ ហើយមិនមានភាពលំអៀងទៅខាងណានោះទេ ។ ប៉ុន្តែតាមរយៈបទពិសោធនៅក្នុងអាជីពរបស់ខ្ញុំជាច្រើនឆ្នាំមកនេះ ខ្ញុំអាចដឹងបានថាតើអាជ្ញាកណ្តាលប៉ុន្មាននាក់ ដែលពេញចិត្តក្រុម Madrid ហើយប៉ុន្មាននាក់ដែលពេញចិត្ត Barça” ។

លោកបន្តទៀតថា ៖ ” បើខ្ញុំនិយាយទៅប្រហែលជាអ្នកគាំទ្រក្រុម Barca មិនពេញចិត្តនោះទេ ។ សម្រាប់ចំនួនប្រជាជនសរុបរបស់អេស្ប៉ាញ មាន ៧០% ហើយ ដែលចូលចិត្តក្រុម Real Madrid ។ ប៉ុន្តែពេលនេះខ្ញុំអាចនិយាយបានថា Barça មានអ្នកគាំទ្រច្រើន ដោយសារតែលោក Guardiola និងយុគសម័យ Messi ” ។

” ប៉ុន្តែបើសិនអ្នកនិយាយអំពីអាជ្ញាកណ្តាលវិញ ស្ទើតែ ៩០% ហើយដែលពួកគេចូលចិត្ដ Real Madrid ។ យើងមិនអាចនិយាយបានថាយើងមិនលំអៀងទាន់តែសោះនោះទេ ព្រោះយើងមិនមែនជាមនុស្សដែលមកពីភពព្រះអង្គារនោះទេ ។ អ្នកក្លាយជាអាជ្ញាកណ្តាល ព្រោះអ្នកចូលចិត្តបាល់ទាត់ ហើយប្រសិនបើអ្នកចូលចិត្តបាល់ទាត់ ខ្ញុំមិនគិតថាគ្មានអាជ្ញាកណ្តាលណាម្នាក់ ដែលមិនចូលចិត្តក្រុមនោះទេ ” ៕

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ Atletico Madrid អាចនឹងបន្ថែម Costa ទៅក្នុងសំណើនៃការផ្ទេរ ខ្សែប្រយុទ្ធឆ្នើមនៅ Serie A ម្នាក់

Diego Costa អាចដើរតួយ៉ាងសំខាន់សម្រាប់ការចរចាដោះដូរ ខ្សែប្រយុទ្ធ Arkadiusz Milik របស់ក្លឹប Napoli នៅរដូវក្ដៅខាងមុខ មកកាន់ទឹកដី Wanda Metropolitano។

បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Tuttosport បានបញ្ជាក់ថា Atletico Madrid បានផ្ដល់កីឡាករអេស្ប៉ាញរូបនេះនៅក្នុងសំណើទៅកាន់ក្លឹបអ៊ីតាលី Napoli ដើម្បីជាថ្នូរនៃការនាំយក Milik មកចូលរួមជាមួយពួកគេ។

ទោះយ៉ាងណាក្ដី Napoli នឹងមិនឲ្យកីឡាករឆ្នើមរបស់ពួកគេចាកចេញ នៅក្រោមតម្លៃ ៤០ ឬ ៥០លានអឺរ៉ូនោះទេ ប៉ុន្ដែ Atletico យល់ឃើញថា ប្រសិនបើមានការបញ្ចូល Costa ទៅក្នុងសំណើនោះ អ្វីៗអាចផ្លាស់ប្ដូរបាន៕

ប្រភព៖ Be Soccer

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker