fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

អត់ទុកមុខ! Lampard បាញ់កីឡាករខ្លួនមួយរូប ក្រោយ Chelsea ត្រូវ Arsenal វាយបកតាមស្មើវិញបាន

គ្រូបង្វឹកលោក Frank Lampard បានធ្វើការស្តីបន្ទោសចំពោះខ្សែការពាររបស់ក្លឹបតោខៀវ Chelsea កីឡាករ Emerson Palmieri ដែលបានអនុញ្ញាតឱ្យកីឡាករ Gabriel Martinelli មានឱកាសរកគ្រាប់បាល់ ជួយឲ្យក្រុម Arsenal តាមបានស្មើវិញ នៅក្នុងការប្រកួត London derby នាកីឡដ្ឋាន Stamford Bridge ។

កីឡាករក្រុម Arsenal

គួរបញ្ជាក់ថាក្រុមតោខៀវបានបង្ហាញទម្រង់លេងល្អមួយ នៅពេលដែលកីឡាករ Jorginho បានរកគ្រាប់បាល់បើកឆាក ពីការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ បន្ទាប់ពីកីឡាករ David Luiz ត្រូវបានបណ្តេញចេញពីទីលាន ក្រោយប្រព្រឹត្តកំហុសលើកីឡាករ Tammy Abraham ។

Emerson Palmieri

ប៉ុន្តែទោះជាយ៉ាងណាក្រុម Arsenal មានឱកាសរកបានគ្រាប់បាល់តាមស្មើវិញ ខណ:ពេលវេលាក្នុងការបញ្ចប់តង់ទី ២ កាន់តែខិតជិតចប់ទៅហើយនោះ ដែលធ្វើឲ្យក្រុមតោខៀវបានត្រឹមស្មើជាមួយក្រុមកាំភ្លើងធំ ក្នុងលទ្ធផល ២ ទល់នឹង ២ ។

កីឡាករ Arsenal អបអរគ្រាប់បាល់

ហើយយ៉ាងណាមិញក្រោយចប់ការប្រកួតនេះលោក Lampard បាននិយាយថាបញ្ហានេះបានកើតឡើង នៅជិតប្រអប់ទីរបស់ Arsenal ខណ:ដែលខ្សែការពារ Emerson បានបរាជ័យក្នុងការតាមបិទកីឡាករ Martinelli និងធ្វើក្រុម Chelsea មិនអាចត្រៀមលក្ខណ:ទាន់ពេលវេលាឡើយ ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ រឿងធំហើយ! កីឡាករ Man Utd ប្រឈមមុខនឹងការពិន័យ ក្រោយបង្ហាញកាយវិការមិនសមរម្យដាក់អាជ្ញាកណ្តាល

គ្រូបង្វឹកលោក Ole Gunnar Solskjaer បាននិយាយថាក្រុមកីឡាកររបស់គាត់ មានសិទ្ធិក្នុងការតវ៉ា និងឡោមព័ទ្ធអាជ្ញាកណ្តាលលោក Craig Pawson បន្ទាប់ពីក្រុម Manchester United ត្រូវបានរងការចោទប្រកាន់ពីសំណាក់ FA ។

គួរបញ្ជាក់កីឡាកររសប់ក្រុមបិសាចក្រហមត្រូវបានចោទប្រកាន់ពីបទបង្ហាញកាយវិការមិនសមរម្យ ខណ:កីឡាករចំនួន ៦ រូប បានឡោមព័ទ្ធលោក Pawson ដើម្បីធ្វើការតវ៉ាចំពោះគ្រាប់បាល់របស់កីឡាករ Firmino ដែលមិនត្រូវបានផ្តល់ឲ្យ ក្នុងអំឡុងការបរាជ័យ ដោយលទ្ធផល ២-០ ក្រោមថ្វីជើងរបស់ក្រុម Liverpool ។

ជាក់ស្តែងគ្រាប់បាល់មួយរបស់  Firmino ត្រូវបានប្រព័ន្ធ VAR រំសាយចោលវិញ ក្រោយរកឃើញថាកីឡាករ Virgil van Dijk បានប៉ះទង្គិចជាមួយអ្នកចាំទី De Gea មុនពេលកើតមានគ្រាប់បាល់ ខណ:ក្រុមកីឡាកររបស់ក្រុម United បានខឹងសម្បាររួមទាំងប្រធានក្រុម Harry Maguire បានឡោមព័ទ្ធលោក Pawson ដើម្បីធ្វើការតវ៉ា ។

ជាក់ស្តែងក្រុម Man United មានរយ:ពេលរហូតដល់ថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការឆ្លើយតបនឹងការចោទប្រកាន់មួយនេះ ខណ:លោក Solskjaer បាននិយាយថា ៖ ” ប្រហែលជាខ្ញុំមិនគួរនិយាយច្រើនពេកទេ អំពីរឿងទាំងនេះ ។ ខ្ញុំសូមប្រតិកម្មចំពោះខ្លួនឯង ពីព្រោះអ្នករាល់គ្នាក៏អាចឃើញថាវាជារឿងដែលមិនត្រឹមត្រូវមួយ ” ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker