fbpx
ពត៌មានដោះដូរកីឡាករ

អត់ឲ្យយកបានស្រួលទេ R.Madrid ចាប់ផ្តើមចាប់ចិត្តលើកីឡាករគោលដៅធំ របស់ក្រុម Man Utd ម្នាក់

តាមរបាយការណ៍មួយបានឲ្យដឹងថារបស់ក្រុម Real Madrid បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខា ជាមួយតារាឆ្នើមរបស់ក្លឹប Leicester City កីឡាករ James Maddison ដែលជាគោលដៅដ៏សំខាន់មួយរបស់ក្រុមបិសាចក្រហម Manchester United ។

ជាក់ស្តែងកីឡាករសញ្ជាតិអង់គ្លេសរូបនេះបានស្ថិតក្នុងរ៉ាដារបស់ Man Utd ជាយូរហើយនៅរដូវដោះដូរកីឡាករនារដូវក្តៅនេះ តែទោះបីជាយ៉ាងណាក៏ដោយក្រុមបិសាចក្រហមត្រូវបានគេរាយការណ៍ថាបានដកខ្លួនចេញពីការចេញពីការចាប់អារម្មណ៍លើកីឡាករវ័យ ២២ ឆ្នាំរូបនេះ​ ខណៈពួកគេអាចចុះហត្ថលេខាលើកីឡាករ Harry Maguire រួមម្នាក់ហើយនោះ ។

មិនតែប៉ុណ្ណោះក្រុមហង្សក្រហម Liverpool និង Tottenham Hotspur ក៏បានបង្ហាញការចាប់អារម្មណ៍ទៅលើ Maddison ផងដែរ ប៉ុន្តែបច្ចុប្បន្នក្រុមទាំងបីនៃក្របខ័ណ្ឌ Premier League អាចនឹងមានការប្រកួតប្រជែងពីសំណាក់ក្លឹបធំមួយផ្សេងទៀត ។

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះក្រុម Real Madrid ត្រូវបានគេរាយការណ៍ថាបានងាកមកចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Maddison នៅរដូវកាលក្រោយ ៕

ប្រភព: FoxsportsAsia 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker