fbpx
បាល់ទាត់ជាតិ

អត់​ទាន់​ចប់​ទេ Karius ទៅ​បង្កើត​កំហុស​ទាញ​ក្លឹប​ថ្មី Besiktas ឲ្យ​ចាញ់​នៅ EL ទៀត

អតីត​អ្នក​ចាំ​ទី​ឲ្យ​ហង្ស​ Loris Karius បាន​បន្ត​បង្កើត​កំហុស​ឆ្គង​ធ្វើ​ឲ្យ​ក្លឹប​ថ្មី Besiktas ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ជើង Malmo នៅ​លទ្ធផល ២-០ នា​វគ្គ​សន្សំ​ពិន្ទុ​នៅ Europa League។ បុរស​វ័យ ២៥ ឆ្នាំ​ជា​ញឹកញយ​បាន​ធ្វើ​ឲ្យ​ភ្លាំងភ្លាត់​តាំង​តែ​ពី​ពេល​លេង​ឲ្យ​ហង្ស នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League អំឡុង​ប៉ះ Real Madrid កាល​ពី​ខែ​ឧសភា។

ថ្វី​បើ​ទ្រនំ​ថ្មី​ស្វាគមន៍​យ៉ាង​កក់​ក្តៅ ប៉ុន្តែ​បុរស​សញ្ជាតិ​អាល្លឺម៉ង់​ហាក់​នៅ​តែ​ធ្វើ​មិន​បាន​ល្អ ដោយ​ក្នុង​តង់​ទី ២ មិន​អាច​ទប់​បាល់​លើក​ចូល​តំបន់​គ្រោះ​ថ្នាក់​របស់​គូ​បដិបក្ខ ដោយ​ហក់​ទះ​មិន​បាន​ល្អ ក៏​របូត​បាល់​ចំណេញ​មួយ​គ្រាប់​ដល់​ក្រុម​ម្ចាស់​ផ្ទះ។

មតិ​ជា​ច្រើន​បាន​បន្ត​រិះគន់​ដល់ Karius ពោល​គឺ​អាច​និយាយ​បាន​ថា​អ្នក​ចាំ​ទី​រូប​នេះ ហាក់​ជាប់​ក្នុង​រ៉ាដា​ចាប់​កំហុស​របស់​ក្រុម​អ្នក​គាំទ្រ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ហើយ។

ប្រភព:TheSun

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker