fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

អនាគតរបស់តារាឆ្នើម Man Utd ម្នាក់ កាន់តែខិតជិតបញ្ចប់ ខណ:កំពុងមានក្លឹបធំមួយតាមចែចង់

យោងតាមរបាយការណ៍ចុងក្រោយមួយ នៅក្នុងប្រទេសទួរគីបានឲ្យដឹងថាកីឡាករ Juan Mata កំពុងត្រៀមខ្លួនជាស្រេច ដើម្បីចាកចេញពីក្រុម Manchester United នៅរដូវក្តៅខាងមុខនេះ ហើយក្លឹប Fenerbahce ហាក់បង្ហាញការចាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែបម្រើរូបនេះ ។

Juan Mata

ជាក់ស្តែងនេះបើតាមការលើកឡើងពី Sansursuz Futbol ដែលបានអះអាងថា Mata ពិតជាចង់ចាកចេញពីទឹកដី Old Trafford ខណៈពេលដែលក្លឹបនៅក្របខ័ណ្ឌ Super Lig របស់ប្រទេសទួរគីកំពុងតែត្រៀមធ្វើការផ្តល់ជូនមួយ សម្រាប់កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ។

Juan Mata

បញ្ជាក់ផងដែរថាគ្រូបង្វឹកលោក Ole Gunnar Solskjaer នឹងបន្តរៀបចំរចនាសម្ព័ន្ធក្នុងក្រុមរបស់គាត់ឡើងវិញ នៅពេលដែលរដូវកាលនេះត្រូវបញ្ចប់ ខណ: Mata ដែលបានចូលរួមជាមួយក្រុម Man Utd តាំងពីឆ្នាំ ២០១៤ មកនោះ ទំនងជាត្រូវបានគេចាត់ទុកថាជាចំណែកលើសតម្រូវការក្នុងក្រុម នៅរដូវកាលក្រោយ ។

មិនតែប៉ុណ្ណោះ Mata មិនសូវទទួលបានឱកាសលេងច្រើនដូចមុនទេ ពោលគឺចាប់តាំងពីការមកដល់របស់កីឡាករ Bruno Fernandes កាលពីខែមករាកន្លងទៅ ដោយអាចបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Premier League ត្រឹម ២ ប្រកួតប៉ុណ្ណោះ ចាំតាំងពីឈានចូលដល់ឆ្នាំថ្មី ។

Juan Mata

តែទោះយ៉ាងណាខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ នៅតែមានកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ ២០២១ ហើយក្លឹបបិសាចក្រហ មានកុងត្រាមួយឆ្នាំបន្ថែមទៀតនៅក្នុងដៃ ដែលនោះមានន័យថាក្លឹប Fenerbahce ចាប់បាច់ត្រូវចំណាយទឹកប្រាក់ច្រើនគួរសមមួយ បើចង់បាន Mata ទៅលេងឲ្យនៅរដូវកាលក្រោយនោះ ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Ian Wright លើកឈ្មោះកីឡាករ ២ រូប ដែលគាត់គិតថាមិនបានជួយអ្វីដល់ក្រុម Liverpool នោះទេ

ជើងចាស់របស់ក្រុម Arsenal លោក Ian Wright បានធ្វើការថ្លឹងថ្លែងពីអត្ថប្រយោជន៍របស់កីឡាករ Divock Origi និង Takumi Minamino ខណ:គាត់បញ្ជាក់ថាកីឡាករទាំង ២ រូបនេះ គឺមិនបានជួយអ្វីដល់ក្រុមហង្សក្រហម Liverpool នោះទេ​។

Divock Origi , Takumi Minamino

គួរបញ្ជាក់ថា Origi បានចាប់ផ្តើមក្នុងជម្រើសដំបូងអំឡុងការទទួលជ័យជម្នះរបស់ Liverpool ដោយលទ្ធផល ២-០ ទៅលើក្រុម Aston Villa កាលពីថ្ងៃអាទិត្យ ប៉ុន្តែត្រូវប្តូចេញ នឹងចូលជំនួសដោយកីឡាករ Roberto Firmino វិញ នៅនាទីទី ៦០ ។

Divock Origi

ចំណែកឯ Minamino ដែលក្រុម Liverpool ចុះហត្ថលេខាមក ក្នុងតម្លៃខ្លួន ៧ លានផោនពីក្លឹប RB Salzburg កាលពីខែមករា នៅមិនទាន់អាចស៊ុតបញ្ចូលទីនៅឡើយនោះទេ នៅរដូវកាលនេះ​ ខណ:វាបានធ្វើឲ្យអ្នកគាំទ្រចាប់ផ្តើមមានការសង្ស័យទៅលើអនាគតរបស់គេ បើទោះបីទើបមកដល់ទឹកដី Anfield ក៏ដោយ ។

Takumi Minamino

ហើយយ៉ាងណាមិញលោក Wright ជឿជាក់ថាការបង្ហាញទម្រង់លេងទល់នឹងក្រុម Villa អាចបញ្ជាក់ថាកីឡាករជម្រើសបម្រុងរបស់ Liverpool ដូចជា Origi និង Minamino គឺមិនបានជួយអ្វីដល់ក្រុមរបស់ពួកគេនោះទេ ។

Divock Origi

ប្រភព: Metro 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker