fbpx
អេស្ប៉ាញ

អស់ពី Ronaldo ទៅរកឃើញកីឡាករមួយរូប ដែលរកគ្រាប់បាល់បានច្រើនជាងគេ ក្រោមការដឹកនាំរបស់ Zidane

លោក Zinedine Zidane បានត្រលប់់មកដឹកនាំក្រុម Real Madrid វិញ កាលពីខែមីនា ដែលប្រកួតដំបូងទទួលបានជ័យជំនះទៅលើក្រុម Celta Vigo ២-០ ហើយគ្រាប់បាល់រកបានដោយ Isco និង Gareth Bale។

លោក Zinedine Zidane

ចាប់តាំងពីការចាកចេញរបស់ Cristiano Ronaldo នៅពេលដែលលោក Zidane ត្រលប់មកដឹកនាំក្រុមសារជាថ្មី មិនមានកីឡាករណាម្នាក់ដែលរកគ្រាប់បាល់បានច្រើនជាង Karim Benzema នោះឡើយ។

នៅក្នុងចំណោម២១ប្រកួតដែលគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានមកដឹកនាំ Benzema បានបង្ហាញខ្លួនច្រើនជាងមិត្តរួមក្រុមដទៃ ដោយរកគ្រាប់បាល់បាន ១៤គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦ប្រកួត។

Karim Benzema

កីឡាករទី២ ដែលរកគ្រាប់បាល់បានច្រើនបំផុតនោះគឺ Gareth Bale ដោយនៅក្នុងចំណោម១៤ប្រកួត ខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះ រកបាន៣គ្រាប់ តាមពីក្រោយដោយ Mariano Diaz ដែលរកបាន២គ្រាប់ ក្នុងចំណោម៥ប្រកួត ហើយ Isco រកបាន២គ្រាប់ ក្នុង ១៤ប្រកួត។

នៅក្នុងចំណោម៣២គ្រាប់ ក្រោមការដឹកនាំរបស់លោក Zidane នៅក្នុងឆ្នាំនេះ មាន១៨គ្រាប់ មានការរួមចំណែក(រកគ្រាប់បាល់ និង assist)ពីកីឡាករ ១៤រូប ហើយកីឡាករ ១១រូប រកគ្រាប់បាល់បានម្នាក់មួយគ្រាប់៕

ប្រភព៖ Marca

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker