fbpx
Loading...
ពត៌មានដោះដូរកីឡាករអង់គ្លេស

អោយតែធានារឿងមួយនេះបាន ក្លឹប Man United មានសង្ឃឹមខ្ពស់ចុះកុងត្រាជាមួយ Sancho

Manchester United នឹងប្រើប្រជាប្រិយភាពក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដើម្បីអន្ទងនាំយកកីឡាករឆ្នើមមកចូលរួមជាមួយក្លឹប នៅរដូវកាលក្រោយ។

ទោះបីជាក្រុមបិសាចក្រហម មិនទាន់ស្គាល់បរាជ័យនៅក្នុងការប្រកួតក្នុងស្រុកនៅឡើយក្ដី ប៉ុន្ដែពួកគេ ទាមទារអោយមានការផ្លាស់ប្ដូរកីឡាករនៅក្នុងក្រុមនៅរដូវក្ដៅខាងមុខ ហើយតំណែងដែលចាំបាច់នោះគឺការនាំយកខ្សែប្រយុទ្ធស្លាបស្ដាំ។

ហើយ United បានស្វែងយល់ថា កីឡាករ Jadon Sancho សក្ដិសមបំផុត ជាបេក្ខភាពសំរាប់តំណែងនេះ។

បើយោងតាមកាសែតអង់គ្លេស Mirror បានរាយការណ៍ថា ប្រសិនបើ United អាចមានឱកាសលេងនៅពានរង្វាន់ Champions League រដូវកាលក្រោយ នោះពួកគេមានសង្ឃឹមខ្ពស់ ក្នុងការចុះហត្ថលេខានាំយក អតីតកីឡាកររបស់ក្លឹប Manchester City មកចូលរួម។

គួរបញ្ជាក់ថា Sancho បានសំរេចចិត្ត ចាកចេញពី Man City ផ្លាស់ទៅចូលរួមជាមួយ Borussia Dortmund នៅក្នុងវ័យ ១៧ឆ្នាំ ដើម្បីស្វែងរកឱកាសនៅជម្រើសដំបូង ហើយបច្ចុប្បន្ន រូបគេបានក្លាយជាកីឡាករលេងធ្លោមួយរូបនៅលីគអាល្លឺម៉ង់ ក៏ដូចជានៅអឺរ៉ុប ហើយទទួលបានការកោះហៅអោយចូលរួមក្រុមជម្រើសជាតិអង់គ្លេសផងដែរ៕

ប្រភព៖  JOE Football

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker