fbpx
FIFA

អ្នកគាំទ្រ Salah ឆាឆៅ Ramos ក្នុងការប្រកួត Club World Cup វគ្គផ្ដាច់ព្រ័ត្រ

ប្រធានក្រុម Sergio Ramos របស់ក្រុម Real Madrid បានចូលរួមយ៉ាងសកម្មជួយក្រុមនៅតំបន់ការពារ ក្នុងការប្រកួតទល់នឹងក្រុម Al Ain ប៉ុន្ដែរូបគេត្រូវបានអ្នកទស្សនាផ្ទាល់ ក្នុងកីឡដ្ឋាននោះ ស្រែកចំអក(boo) នៅពេលដែលរូបគេប៉ះបាល់ម្ដងៗ។

នេះក៏ព្រោះតែ អ្នកគាំទ្រអារ៉ាប់ ចងចាំមិនភ្លេច ចំពោះហេតុការណ៍ ដែលបានកើតមានឡើង ក្នុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ដោយកីឡាករអេស្ប៉ាញរូបនេះ បានធ្វើអោយ ខ្សែប្រយុទ្ធ Mohamed Salah រងរបួស។

ប៉ុន្ដែវាជារឿងភ្ញាក់ផ្អើល នៅពេលដែលអ្នកមកទស្សនាមិនបានធ្វើសកម្មភាពអ្វីដែលគួរអោយកត់សំគាល់នោះទេ នៅក្នុងការប្រកួតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាង Real Madrid និង Kashima Antlers កាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា Salah ជានិមិត្តរូបរបស់អ្នកគាំទ្រអ៊ីស្លាម ហើយពួកគេមិនភ្លេច នៅពេលដែល Ramos ធ្វើអោយខ្សែប្រយុទ្ធឆ្នើមរូបនេះរងរបួស ហើយត្រូវដើរចេញពីទីលាន ក្រោយការប្រកួតទើបតែចាប់ផ្ដើមនៅ ទីក្រុងកៀវ ហើយបន្ដធ្លាក់ទម្រង់លេង នៅក្នុងការប្រកួត World Cup៕

ប្រភព៖ Marca

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker