fbpx
ពត៌មានដោះដូរកីឡាករអាល្លឺម៉ង់អេស្ប៉ាញ

ឪពុកបង្កើត Haaland បង្ហើបប្រាប់ពីកន្លែងមួយ ដែលចង់ឲ្យកូនប្រុសរបស់ខ្លួន ផ្លាស់ទៅលេង នៅពេលខាងមុខ

ឪពុកបង្កើតរបស់កីឡាករ Erling Haaland លោក Alf-Inge បានលើកឡើងថាកូនប្រុសរបស់គាត់ អាចនឹងចុះហត្ថលេខាលេងឲ្យក្លឹបអេស្ប៉ាញនាពេលអនាគត ចំពេលមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹប Real Madrid និង Barcelona ។

Erling Haaland 

គួរបញ្ជាក់ផងដែរថា Haaland បានក្លាយខ្លួនជាកីឡាករវ័យក្មេងដ៏លេចធ្លោមួយរូប នៅក្នុងពិភពបាល់ទាត់ បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អរបស់គេនៅឯក្រុម  RB Salzburg មុនពេលមានការផ្លាស់ប្តូរទៅកាន់ក្រុម  Borussia Dortmund ដែលជាកន្លែងរូបគេ អាចរកបាន ១២ គ្រាប់ នៅក្នុងការបង្ហាញខ្លួនត្រឹមតែ ៩ លើកប៉ុណ្ណោះ ។

Erling Haaland

ហើយជាលទ្ធផលខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ត្រូវបានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗច្រើន នៅជុំវិញទ្វីបអឺរ់ុប រួមទាំង Manchester United ផងដែរ​ ។

ប៉ុន្តែទោះជាយ៉ាងណាលោក Alf-Inge ដែលធ្លាប់ជាអតីតកីឡាករជើងចាស់ផងដែរនោះ បានលើកឡើងថាការផ្លាស់ទៅលេងនៅក្របខណ្ឌអេស្ប៉ាញ និងក្លាយជាជម្រើសដ៏ល្អបំផុតមួយរបស់ កូនប្រុសលោក ។

Erling Haaland

មិនតែប៉ុណ្ណោះលោក Alf-Inge បាននិយាយទៅកាន់ AS ថា​៖ ” យើងត្រូវបានចាប់អារម្មណ៍ដោយក្លឹបមិនតិចជាង ១០០ នោះទេ ។ ប៉ុន្តែវាជារឿងពិត ដែលអេស្ប៉ាញជាក្របខណ្ឌល្អបំផុតមួយ សម្រាប់កូនប្រុសរបស់ខ្ញុំ ” ៕​

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Juventus នៅតែមានចិត្តចង់ប្រគល់ Dybala ឲ្យក្រុម PSG ដើម្បីថ្ពក់យកតារាឆ្នើមរូបនេះមកក្លឹបវិញ

យោងតាមសេចក្តីរាយការណ៍ពីកាសែត Tuttosport ដែលមានមូលដ្ឋាននៅទីក្រុង Turin បានឲ្យដឹងថាក្រុមសេះបង្កង់ Juventus នៅតែមានចិត្តចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi ជាមួយនឹងកិច្ចព្រមព្រៀងផ្លាស់ប្តូរមួយ ដែលអាចធ្វើទៅបាន នៅរដូវក្តៅខាងមុខនេះ ។

Paulo Dybala

គួរបញ្ជាក់ផងដែរថាក្រុម Juve ធ្លាប់បានព្យាយាមតាមចុះហត្ថលេខាលើ Icardi កាលពីរដូវក្តៅមុន ប៉ុន្តែកីឡាកររូបនេះ បានសម្រេចចិត្តជ្រើសយកការផ្ទេរទៅកាន់់ក្រុម​ PSG ជំនួសវិញ ជាមួយកិច្ចព្រមព្រៀងខ្ចីជើងពីក្រុម Inter Milan នឹងមានជម្រើសទិញផ្តាច់ ៧០ លានផោន ។

Mauro Icardi

មិនតែប៉ុណ្ណោះវាត្រូវបានគេយល់ថាក្រុមសេះបង្កង់ Juventus អាចនឹងធ្វើកិច្ចព្រមព្រៀងដោះដូរមួយ ជាមួយក្លឹប PSG នារដូវក្តៅខាងមុខនេះ ប្រសិនបើក្រុមនៅបារាំងមួយនេះ សំរេចចិត្តអនុម័តលើជម្រើសទិញផ្តាច់សម្រាប់ Icardi ។

Mauro Icardi

លើសពីនេះសេចក្តីរាយការណ៍ដដែលនេះ បានបញ្ជាក់បន្ថែមទៀតថាក្លឹប Juuventus អាចបូកបញ្ចូលទាំងខ្សែប្រយុទ្ធ Paulo Dybala ឬខ្សែបម្រើ Miralem Pjanic ក្នុងកិច្ចព្រមព្រៀង ដើម្បីដោះដូរជាមួយ Icardi ផងដែរ ៕

ប្រភព: Calciomercato

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker