fbpx
អេស្ប៉ាញ

ឪពុករបស់ខ្សែការពារ Lenglet បង្ហើបពីអាយដូលនៅពីក្មេង របស់កូនប្រុសលោក

ខ្សែការពារ Clement Lenglet បានបង្ហាញទម្រង់លេងល្អ សំរាប់រដូវកាលដំបូងរបស់ខ្លួនជាមួយ Barcelona ក្រោយពីផ្ទេរចេញពី Sevilla កាលពីរដូវក្ដៅឆ្នាំ ២០១៨។

លោក Sebatien Lenglet ដែលជាឪពុករបស់​ខ្សែការពាររូបនេះ បាននិយាយពីការតាំងចិត្តរបស់កូនប្រុសលោក ក្នុងការរៀនសូត្រតាមខ្សែការពារកណ្ដាលល្អបំផុតនៅលើលោក ដែលបច្ចុប្បន្នរូបគេបានចាប់ដៃគូជាមួយនឹងកីឡាករឆ្នើម Gerard Pique។

ឪពុករបស់ខ្សែការពារ Barcelona រូបនេះ បាននិយាយថា៖ “កាលនៅពីកុមារភាព គេមើលវីដេអូរបស់ Zinedine Zidane និង Ronaldinho។ ប៉ុន្ដែចាប់ពីអាយុ១៤ឆ្នាំ អ្វីៗបានផ្លាស់ប្ដូរដោគេចាប់អារម្មណ៍កីឡាករឆ្នើមពីររូបផ្សេងទៀតគឺ Paolo Maldini និង Laurent Blanc

“គេបានចំណាយពេលជាច្រើនម៉ោងដើម្បីមើលការប្រកួតរបស់កីឡាករទាំងនេះ។ ពេលនោះយើងបានប្រាប់គេអោយយកគំរូតាមលោក Blanc ដែលធ្លាប់រារាំងគូប្រកួតមិនអោយសំរុកទៅមុខបាន។”

ប្រភព៖ Marca

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker