fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

ឪពុក Haaland ចេញមុខទម្លាយមូលហេតុពិតប្រាកដមួយ ដែលកូនប្រុសខ្លួនមិនដើរចូលក្រុម Man Utd

លោក Alf-Inge ឪពុករបស់ Haaland បានបង្ហើបថាកូនប្រុសរបស់គាត់ មិនបានចូលរួមជាមួយ Manchester United កាលពីខែមករា ដោយសារតែគ្រូបង្វឹកលោក Ole Gunnar Solskjaer ជាមនុស្សតែម្នាក់គត់របស់ក្រុម United ដែលចេញមុខជំរុញឲ្យការផ្លាស់ប្តូរមួយនេះកើតមានឡើង ។

Haaland

គួររំលឹកថាក្រុម Borussia Dortmund បានយកឈ្នះក្នុងការប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ខណ:ដែលគេអាចស៊ុតបញ្ចូលទីបាន ៩ គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ ៥ លើនៅក្របខ័ណ្ឌ Bundesliga ចាប់តាំងពីបានផ្លាស់ទៅកាន់ប្រទេសអាឡឺម៉ង់ ។

មិនតែប៉ុណ្ណោះបើយោងតាមសេចក្តីរាយការណ៍​មួយបានឲ្យដឹងថាលោក Solskjaer គឺជាអ្នកផ្តួចផ្តើមចង់ចុះហត្ថលេខាលើកីឡាករវ័យ ១៩ ឆ្នាំរូបនេះ ហើយលោកបានហោះទៅកាន់ប្រទេសន័រវេស ដើម្បីជួបពិភាក្សាជាមួយ  Haaland និងក្លឹបរបស់គេផ្ទាល់ ។

Solskjaer

លើសពីនេះលោក Alf-Inge គឺជាអ្នកដើរតួយ៉ាងសំខាន់ផងដែរ នៅក្នុងការសំរេចចិត្តរបស់កូនប្រុសលោក ខណ:ដែលលោកបានជួលទីភ្នាក់ដើម្បីដំណើការចរចារជាមួយក្លឹប Dortmund ជំនួសវិញ ដោយសារតែគាត់គិតថាក្លឹបនៅអាល្លឺម៉ង់មួយនេះ មានការគាំទ្រពេញទំហឹងសម្រាប់ការចុះហត្ថលេខានេះ ពីសំណាក់ក្លឹបទាំងមូល មិនមែនមានត្រឹមតែគ្រូបង្វឹកតែម្នាក់នោះទេ ។

Haaland

ដោយឡែកលោក Alf-Inge បាននិយាយថា ៖ ” វាក៏ល្អផងដែរប្រសិនបើយើងបានជ្រើសរើសផ្លូវផ្សេង។ យើងនឹងមិនទទួលបានចម្លើយចំពោះរឿងនោះទេ ។ អ្នកត្រូវទៅកន្លែងណា ដែលក្លិបទាំងមូលចង់បានអ្នក មិនមែនត្រឹមតែគ្រូបង្វឹកប៉ុណ្ណោះទេ ” ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker