fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអ៊ីតាលី

ឱកាសល្អ! កីឡាករគោលដៅកំពូលរបស់ Man Utd ម្នាក់ ទម្លាយថាគេចង់ដើរចេញពីក្លឹបបច្ចុប្បន្ន នៅរដូវក្តៅខាងមុខ

កីឡាករ Kalidou Koulibaly បានត្រៀមរួចស្រេច ដើម្បីចាកចេញពីក្រុម Napoli នៅរដូវក្តៅខាងមុខនេះ ប្រសិនបើមានការផ្តល់ជូនសមរម្យមួយសម្រាប់រូបគេផ្ទាល់ ដែលនោះមានន័យថាក្លឹប Manchester United និងក្លឹបយក្សអ៊ឺរ៉ុបដទៃទៀត កំពុងទទួលបានឱកាសដីល្អមួយ​ ដើម្បីអាចចុះហត្ថលេខាលើខ្សែការពាររូបនេះ ។

Kalidou Koulibaly 

ជាក់ស្តែងកីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ កំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លឹបបិសាចក្រហម បន្ទាប់ពី Koulibaly  បានឈ្នះពានរង្វាន់ជាខ្សែការពារដ៏ល្អបំផុត ក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ។

Kalidou Koulibaly

បញ្ជាក់ផងដែរថាកីឡាករវ័យ ២៨ ឆ្នាំមានទំនាក់ទំនងយ៉ាងទូលំទូលាយ ជាមួយនឹងការផ្លាស់ប្តូរមួយចេញឆ្ងាយពីទឹកដី Stadio San Paolo ហើយចំពេលមានរបាយការណ៍ពីក្នុងប្រទេសអ៊ីតាលី ដែលបានបង្ហាញថា  Koulibaly អាចនឹងជ្រើសរើសយកការផ្លាស់ប្តូរមួយ នៅរដូវក្តៅខាងមុខនេះ ។

Kalidou Koulibaly

មិនតែប៉ុណ្ណោះរបាយការណ៍របស់កាសែត Naples Il Ilino បានអោយដឹងទៀតថា Kouliably បានប្រាប់ប្រធានក្លឹបលោក Aurelio De Laurentiis ថាគេមានបំណងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ តាមរយ:ទូរស័ព្ទ ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker