fbpx
បាល់ទាត់អឺរ៉ុប

២០ ឆ្នាំ​ចុង​ក្រោយ កីឡាករ ១០ រូប​នេះ​បង្ហាញ​ខ្លួន​បាន​ច្រើន​បំផុត​ក្នុង​ការ​ប្រកួត

រាប់​តាំង​ពី​ឆ្នាំ ២០០០ ពោល​គឺ​មាន​រយៈ​ពេល ២ ទសវត្ស​គិត​មក​ទល់​ពេល​នេះ តើ​អ្នក​គិត​ថា​កីឡាករ​រូប​ណា​មួយ ដែល​បង្ហាញ​ខ្លួន​បាន​ច្រើន​បំផុត​ក្នុង​ការ​ប្រកួត?

តាម​របាយការណ៍​ពី TransferMarkt បាន​បង្ហាញ​ពី​ចំនួន​ប្រកួត​សរុប​របស់​កីឡាករ រាប់​ទាំង​នៅ​ការ​លេង​ឲ្យ​ក្លឹប បូក​នឹង​ជម្រើស​ជាតិ ហើយ​ខាង​ក្រោម​យើង​ចម្រាញ់​យក​ ១០ រូប​មក​បង្ហាញ៖

Iker Casillas
Cristiano Ronaldo
Wayne Rooney
  • Wayne Rooney – ៨៦៥ ប្រកួត
  • Zlatan Ibrahimovic – ៨៦៧ ប្រកួត
  • Dani Alves – ៨៦៩ ប្រកួt
  • Timmy Simons – ៨៦៩ ប្រកួត
  • Frank Lampard – ៨៧៤ ប្រកួត
  • Petr Cech – ៨៧៩ ប្រកួត
  • Ginaluigi Buffon – ៩២២ ប្រកួត
  • Xavi – ៩៥០ ប្រកួត
  • Cristiano Ronaldo – ១ ០០៣ ប្រកួត
  • Iker Casillas – ១ ០៣៩ ប្រកួត

មិន​មែន​ជា​រឿង​ភ្ញាក់ផ្អើល​នោះ​ទេ​សម្រាប់ Casillas ព្រោះ​លោក​គឺ​ជា​រៀម​ច្បង​ដែល​លេចធ្លោ​តាំង​ពី​ចុង​ឆ្នាំ ១៩៩៩ មក​ម្ល៉េះ គ្រា​ដែល​លោក​បង្ហាញ​ខ្លួន​នៅ Champions League នាម​ជា​កីឡាករ​វ័យ​ក្មេង​បំផុត។

ត​រៀង​មក​លោក​បាន​ជាប់​ឈ្មោះ​នៅ​ជម្រើស​ដំបូង​សម្រាប់ Real Madrid សឹង​គ្រប់​ការ​ប្រកួត​ទាំង​អស់ ស្រប​ពេល​ដែល Cristiano Ronaldo ទើប​តែ​ផ្ទុះ​ខ្លាំង​ក្រោយ​ផ្ទេរ​មក Man Utd អំឡុង ៣ ឆ្នាំ​បន្ទាប់​តែ​ប៉ុណ្ណោះ។ បញ្ជាក់​ថា​ក្នុង​នោះ Lionel Messi ឈរ​លេខ​រៀង​ទី ១១ មាន ៨៦០ ប្រកួត៕

ប្រភព៖ SportBible

Close

Adblock Detected

Please consider supporting us by disabling your ad blocker