fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

៤ ប្រកួត​នេះ មាន​អ្នក​ទស្សនា​ច្រើន​បំផុត​នៅ​អង់គ្លេស​ប្រចាំ​រដូវ​កាល ២០១៩/២០

នៅ​រដូវ​កាល ២០១៩/២០ រាប់​ចាប់​ពី​ពាក់​កណ្តាល​ខែ​មិនា​ត​ទៅ ការ​ប្រកួត​ខ្លះ​ក៏​បាន​កំណត់​លែង​ឲ្យ​មាន​មនុស្ស​ចូលរួម​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន​ជា​បណ្តើរៗ ហើយ​ការ​អនុវត្ត​នេះ​បាន​បន្ត​មក​ទល់​ពេល​បច្ចុប្បន្ន។

Arsenal-Chelsea

ហេតុផល​នេះ​ហើយ ញាំង​ឲ្យ​ការ​ប្រកួត​នីមួយៗ​គឺ​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​និង​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ។ នៅ​អង់គ្លេស​មាន​ប្រកួត​ធំៗ ៤ ដែល​មាន​អ្នក​មើល​ច្រើន​បំផុត​លើ​ទូរទស្សន៍ ប៉ុស្តិ៍ BBC One បង្ហាញ​ដូច​ខាង​ក្រោម៖

  1. ការ​ប្រកួត​រវាង Arsenal និង Chelsea វគ្គ​ផ្តាច់ព្រ័ត្រ មាន​អ្នក​ទស្សនា​ ៨,២ លាន​នាក់
  2. ការ​ប្រកួត​រវាង Man Utd និង Chelsea វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ មាន​អ្នក​ទស្សនា ៧,៣ លាន​នាក់
  3. ការ​ប្រកួត​រវាង Chelsea និង Liverpool ជុំ​ទី ៥ FA Cup មាន​អ្នក​ទស្សនា ៦,៨ លាន​នាក់
  4. ការ​ប្រកួត​រវាង Liverpoolនិង Shrewbury Town ជុំ​ទី ៤ FA Cup មាន​អ្នក​ទស្សនា ៦,១ លាន​នាក់
Chelsea-Liverpool
Liverpool-Shrewbury

បញ្ជាក់​ថា​នេះ​ជា​តួ​លេខ រាប់​តែ​អ្នក​ទស្សនា​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ក្នុង​ប្រទេស​អង់គ្លេស​និង​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ល្បី​ជាង​គេ​មួយ​តែ​ប៉ុណ្ណោះ។ បើ​ធៀប​នឹង​កំណត់ត្រា​ធ្លាប់​មាន​អ្នក​ទស្សនា​ច្រើន​បំផុត គឺ​អំឡុង​ការ​ប្រកួត World Cup ឆ្នាំ ១៩៦៦ កាល​អង់គ្លេស​ប៉ះ​ជាមួយ​អាល្លឺម៉ង់​ខាង​ជើង មាន​អ្នក​ទស្សនា​ដល់​ទៅ ៣២,៣ លាន​នាក់​ឯ​ណោះ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ឃើញ​តែ​ឈ្នះ​ពាន​ តែបើ​មើល​ឲ្យ​ស៊ី​ជម្រៅ ស្ថិតិ​លេង Juve ឆ្នាំ​នេះ អន់​ខ្លាំង​មិន​ធ្លាប់​មាន

Juventus បាន​ឈ្នះ​ពាន​ Serie A ៩ រដូវ​កាល​ជាប់​គ្នា ដោយ​រាប់​ចាប់​ពី​រដូវ​កាល ២០១១-១២ រៀង​មក ប៉ុន្តែ​ក្នុង​ចំណោម​រដូវ​កាល​ទាំង​នោះ គឺ​មាន​តែ​រដូវ​កាល ២០១៩/២០ នេះ​ទេ ដែល​សេះ​បង្កង់​បង្ហាញ​ទម្រង់​លេង និង​ទទួល​បាន​លទ្ធផល​អាក្រក់​បំផុត។

Juventus

ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ Sarri ក្លឹប​អ៊ីតាលី​មួយ​នេះ បាន​រង​បរាជ័យ​ដ៏​មិន​គួរ​ឲ្យ​ជឿ ដូច​ជា​កាល​ប៉ះ Cagilari ២-០, Udinese ២-១ និង​ចាញ់ Roma ថ្មីថ្មោង ៣-១ ជា​ដើម។ ជាង​នេះ​នៅ UCL នា​ជើង​ទី ១ ក៏​ចាញ់ Lyon ១-០ ថែម​ទៀត ពោល​ប្រសិន​ជើង​ទី ២ មិន​អាច​ស្រោចស្រង់​ទៀត​គឺ​កាន់​តែ​ធ្លាក់​កូដ​ខ្លាំង​បំផុត​ហើយ។

Maurizio Sarri

នៅ​តារាង​ពិន្ទុ Juventus បញ្ចប់​រដូវ​កាល​នៅ ៨៣ ពិន្ទុ នាំ​មុខ​ក្រុម​លេខ ២ Inter Milan តែ ១ ពិន្ទុ​គត់ ហើយ​របូត​គ្រាប់​បាល់​ដល់​ទៅ ៤៣ គ្រាប់​រដូវ​កាល​នេះ ដោយ​វា​ជា​រដូវ​កាល​ដែល​របូត​ច្រើន​គ្រាប់​បំផុត ធៀប​នឹង​ឆ្នាំ​ឈ្នះ​ពាន​ទាំង ៨ នៅ​រយៈ​ពេល​ចុង​ក្រោយ។

Juventus

មួយ​ផ្សេង​ទៀត នៅ ៣៨ ប្រកួត​សរុប គឺ​សេះ​បង្កង់​ទទួល​បរាជ័យ​ដល់​ទៅ ៧ លើក​ឯ​ណោះ រុញ​ឲ្យ​ការ​បាត់បង់​ពិន្ទុ​ពី​ការ​ប្រកួត​មាន​ដល់​ទៅ ២១ ពិន្ទុ​នាម​ជា​ក្រុម​ឈ្នះ​ជើង​ឯក បំបែក​កំណត់ត្រា​អាក្រក់​របស់ Roma ធ្លាប់​កើត​មាន​នា​រដូវ​កាល ១៩៨២-៨៣ បាត់បង់​តែ ២០ ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Goal

Close

Adblock Detected

Please consider supporting us by disabling your ad blocker