fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអ៊ីតាលី

​ចំណូល​ថ្មី Juve ម្នាក់ ចង់​រើ​បម្រាស់​ផ្លាស់​ទៅ Barca ​ព្រោះ​មិន​សូវ​បាន​លេង

កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប​សេះ​បង្កង់ Adrien Rabiot ​ហាក់​កំពុង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​លោក Maurizio Sarri ដែល​ធ្វើ​ឲ្យ​រូប​គេ​ពុំ​សូវ​មាន​ឱកាស​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​នោះ​ឡើយ ចាប់​តាំង​ពី​ផ្លាស់​ចេញ​ពី PSG នា​រដូវ​ក្តៅ​ឆ្នាំ​នេះ។

Adrien Rabiot
Ernesto Valverde

Rabiot ​ដែល​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ​មក​ទល់​ពេល​នេះ​ទើប​បង្ហាញ​ខ្លួន​បាន​ត្រឹម ៣ ប្រកួត​គត់​ក្នុង​លីគ​និង​មួយ​ប្រកួត​នៅ UEFA Champions League។

Adrien Rabiot

បុរស​វ័យ ២៤ ឆ្នាំ​ត្រូវ​បាន​ប្រភព​សារព័ត៌មាន Calciomercato ​ចុះ​ផ្សាយ​ថា​ម្តាយ​របស់ Rabiot ដែល​ជា​ភ្នាក់ងារ​រត់ការ​ក៏​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ជាមួយ​ក្លឹប Barcelona ​លើ​រឿងរ៉ាវ​នេះ​ផង​ដែរ។ ដោយ​ឡែក​មិន​ថា​តែ​ក្លឹប​កាតាឡាន់​មួយ​នោះ​ទេ សូម្បី Real Madrid ក៏​សម្លឹង​មើល​កីឡាករ​មិន​សូវ​បាន​លេង​របស់​ម្ចាស់​ដី Turin នេះ​ដូច​គ្នា ​ព្រោះ​នៅ​ជឿជាក់​លើ​គុណភាព​លេង​របស់ Rabiot ពេញ​ទំហឹង៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ Abraham យុវជន​ឡើង​កូដ​របស់ Chelsea ចង្អុល​ឈ្មោះ​ខ្សែ​ការពារ​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ​រូប

យុវជន Tammy Abraham ដែល​ជា​ខ្សែ​ប្រយុទ្ធ​ឡើង​ជើង​មួយ​រូប​របស់ Chelsea ​បាន​ទម្លាយ​ថា​ខ្សែ​ការពារ Virgil van Dijk របស់​ក្លឹប​ហង្ស​ក្រហម Liverpool ​គឺ​ជា​ខ្សែ​ការពារ​ដ៏​តានតឹង​បំផុត​សម្រាប់​ខ្លួន។

Tammy Abraham
Virgil van Dijk

ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ ៩ ដែល​រក​បាន ៨ គ្រាប់​រួច​ហើយ​នោះ និយាយ​ថា៖ “Van Dijk ប្រៀបដូច​ជា​សត្វ​ដ៏​សាហាវ​មួយ​អ៊ីចឹង គាត់​ពោរពេញ​ដោយ​បទពិសោធន៍ ត្បិត​ខ្ញុំ​ព្យាយាម​ប្រើប្រាស់​ល្បិចកល​នៃ​ការ​លេង​បែប​ណា ក៏​គាត់​នៅ​តែ​អាច​ចាប់​បាន​ដដែល”។

Tammy Abraham
Van Dijk និង Abraham

Abraham បន្ថែម៖ “សម្រាប់​ការ​ផ្លាស់ទី​ក្នុង​ប្រអប់​គ្រោះថ្នាក់ ខ្សែ​ការពារ​ខ្លះ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​តាម​មើល​ខ្ញុំ​ទេ ពោល​គឺ​គេ​ផ្តោត​តែ​លើ​បាល់​ជា​សំខាន់ តែ​សម្រាប់ Van Dijk គឺ​ក្រសែ​ភ្នែក​គាត់​ផ្តោត​ទាំង​ពីរ ពោល​តាម​មើល​ទាំង​ការ​បម្លាស់ទី​របស់​ខ្ញុំ​និង​បាល់ ដោយ​ដឹង​ខ្ញុំ​ចង់​ទៅ​ទី​ណា គឺ​តាម​បិទ​ខ្ញុំ​ជាប់​រហូត”៕

ប្រភព៖ AF

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker