សង្គម

សិង្ហបុរី៖ អ្នកបើករថយន្ដតាក់ស៊ី និង រថយន្ដឈ្នួលឯកជន ត្រូវបានអនុញ្ញាតឲ្យធ្វើការជាអ្នកដឹកជញ្ជូនគ្រឿងទេស និង ចំណីអាហារ ក្រោយមានតម្រូវការខ្ពស់ កំឡុងពេលនៃការរីករាលដាលវីរុសកូរ៉ូណា នេះបើតាមការលើកឡើងរបស់រដ្ឋមន្ដ្រីក្រសួងសាធារណការ លោក Khaw Boon Wan កាលពីថ្ងៃអាទិត្យនេះ។

លោក Khaw បានសរសេរនៅលើផេកហ្វេសបុកផ្លូវការរបស់លោក ដែលបានគូសបញ្ជាក់ថា តម្រូវការនៃការដឹកជញ្ជូនដល់ផ្ទះ មានការកើនឡើង ហើយនឹងបន្ដកើនឡើងនៅប៉ុន្មានសប្ដាហ៍បន្ទាប់ ខណៈដែលរដ្ឋាភិបាល បានប្រកាសឲ្យប្រជាជនធ្វើការនៅផ្ទះ។

គួរបញ្ជាក់ថា មានការឆ្លងវីរុសកូវីដ១៩ ចំនួន៨៤៤ករណីហើយនៅសិង្ហបុរី បើគិតត្រឹមយប់ថ្ងៃអាទិត្យនេះ ហើយវាបានឆក់យកជីវិតមនុស្ស ៣នាក់ និង ២១២នាក់ត្រូវបានជាសះស្បើយ៕ (CNA)

Leave a Reply

Your email address will not be published. Required fields are marked *

Post comment