ពីរក្រុមមកពីបារាំង និង ពីរក្រុមទៀតមកពីអាល្លឺម៉ង់ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL

ក្ដីសង្ឃឹមឈ្នះពាន Champions League លើកដំបូងរបស់ Manchester City ត្រូវរលាយ បន្ទាប់ពីត្រូវបរាជ័យក្រោមថ្វីជើងរបស់ក្រុម Lyon ដោយលទ្ធផល 3-1 នៅក្នុងវគ្គ៨ក្រុមចុងក្រោយ។

Maxwel Cornet បានស៊ុតកោងបញ្ចូលទីគ្រាប់បាល់បើកឆាកសម្រាប់ Lyon ប៉ុន្តែត្រូវបាន Kevin de Bruyne ស៊ុតបញ្ចូលទីតាមស្មើឲ្យ Man City។

Moussa Dembele ដែលបានប្ដូរចូលរកគ្រាប់បាល់នាំមុខសារជាថ្មីសម្រាប់ Lyon ហើយរូបគេរកគ្រាប់បាល់ទី៣ សម្រាប់ក្រុមបារាំង នៅពេលដែលអ្នកចាំទី Ederson សង្គ្រោះបាល់មិនបានល្អ។

គួរបញ្ជាក់ថា Lyon ដែលបញ្ចប់រដូវកាល ២០១៩/២០ ដោយឈរនៅលេខ៧ ក្នុងតារាង Ligue 1 ត្រូវតតាំងជាមួយ ជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ហើយ Paris Saint-Germain ដែលបានយកឈ្នះ Atalanta នៅក្នុងវគ្គ៨ក្រុម ត្រូវជួបប្រកួតទល់នឹង ក្រុមអាល្លឺម៉ង់ RB Leipzig នៅក្នុងវគ្គ៤ក្រុមចុងក្រោយផងដែរ៕