Man United អាចនឹងប្រើទម្រង់បែបនេះ សម្រាប់ការមកដល់របស់ Cavani និង Telles

Donny van de Beek ត្រូវបានគេរំពឹងថាជាកីឡាករឆ្នើមតែម្នាក់គត់ដែល ចូលរួមជាមួយ Manchester United សម្រាប់រដូវក្ដៅនេះ ប៉ុន្ដែកីឡាករឆ្នើមពីររូបទៀត ត្រូវបានប្រកាសនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរ។

ខ្សែការពារស្លាបឆ្វេង Alex Telles បានសម្រេចការផ្ទេរមកកាន់ទឹកដី Old Trafford ពីក្លិប Porto ជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ ហើយក្លិបបិសាចក្រហម ក៏បានចុះហត្ថលេខា ខ្សែប្រយុទ្ធ Edinson Cavani ដោយពុំមានតម្លៃផ្ទេរ។

ខ្សែប្រយុទ្ធដែលសំបូរបទពិសោធន៍រូបនេះ ជាចំណែកបន្ថែមក្នុងការចូលរួមជាមួយ Man United ដែលមានកីឡាករឆ្នើមមួយចំនួនដូចជា​ Marcus Rashford, Anthony Martial និង Mason Greenwood ជាដើម។

Cavani អាចនឹងត្រូវដាក់ឱ្យលងនៅតំបន់ប្រយុទ្ធកណ្ដាល ក្នុងក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer ដែលអមសងខាងដោយ Rashford និង Greenwood ខណៈដែលជម្រើសទី២ Daniel James និង Odion Ighalo អាចនឹងត្រូវបានប្រើប្រាស់ នៅពេលដែលពួកគេអត្តមាន។

ដោយឡែក Telles ត្រូវបាននាំយកមក ប្រជែងតំណែងខ្សែការពារស្លាបឆ្វេងជាមួយ Luke Shaw ខណៈដែលកន្លងមក Man United មានខ្សែការពារស្លាបឆ្វេងឈុតធំតែម្នាក់ប៉ុណ្ណោះ។

ជម្រើស១១នាក់ដែល Man United អាចប្រើប្រាស់មានដូចជា៖

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ទីបំផុតរកឃើញអ្នកស្នងតំណែងអាវលេខ ៧ ហើយ នៅក្នុងក្រុម Man Utd សម្រាប់រដូវកាលនេះ

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Edinson Cavani នឹងត្រូវពាក់អាវលេខ ៧ របស់ក្លឹប បន្ទាប់ពីរូបគេបានយល់ព្រមផ្លាស់មកកាន់ទឹកដី Old Trafford មុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទទ្វារយប់មិញនេះនេះ ។

Edinson Cavani  

ជាក់ស្តែងកីឡាករសញ្ជាតិអ៊ុយរុយហ្គាយរូបនេះ បានចុះកុងត្រារយៈពេល ១ ឆ្នាំដំបូងជាមួយក្រុមបិសាចក្រហម ខណ:ពេលដែលក្លឹបនៅអង់គ្លេសមួយនេះ ក៏មានមានបន្ថែមជម្រើសនៃការពង្រីកកិច្ចសន្យាមួយនេះសម្រាប់រយៈពេល ១២ ខែទៀតផងដែរ ។

Edinson Cavani

មិនតែប៉ុណ្ណោះ​ Cavani បានសម្រេចចិត្តផ្ទេរមកកាន់ទឹកដី Premier League នៅក្នុងនាមជាកីឡាករ ដែលគ្មានតម្លៃខ្លួន បន្ទាប់ពីកុងត្រារបស់គេជាមួយក្លឹប Paris Saint-Germain ត្រូវផុតកំណត់ ក្រោយពីចាយពេលអស់ ៧ ឆ្នាំ និងស៊ុតបញ្ចូលទីបាន ២០១ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣០០ ប្រកួតកន្លងមក ។

យ៉ាងណាមិញមានសំណួរជាច្រើនត្រូវបានចោទសួរចំពោះការផ្លាស់មិនគួរឲ្យជឿមួយនេះ ដោយសារតែក្រុម United សម្រេចចិត្តចុះហត្ថលេខាលើកីឡាករដែលមានវ័យជ្រែ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះ គឺ Cavani នឹងទទួលបានឱកាសពាក់អាវលេខ ៧ ថែមទៀតផង សម្រាប់ក្រុមនៅរដូវកាលនេះ ។

គួរបញ្ជាក់ផងដែរថាលេខអាវដ៏ល្បីល្បាញមួយនេះ ធ្លាប់បានគ្រងដោយកីឡាករកំពូលៗ ដែលមានស្នារដៃជួយសាងប្រវត្តិសាស្រ្តដល់ក្លឹប ហើយវីរបុរសរបស់ក្លឹបមួយចំនួនសុទ្ធសឹងតែពាក់វា ដូចជា Bryan Robson, Eric Cantona, David Beckham និង Cristiano Ronaldo ផងដែរ ៕

ប្រភព: Metro