ជម្រើស១១នាក់ល្អបំផុត ក្នុងចំណោមកីឡាករទើបផ្ទេរមក Premier League

ក្លិបធំៗនៅ Premier League បានចំណាយទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់សម្រាប់ការដោះដូរកីឡាករ នៅពេលទីផ្សារបើកដំណើរការ បើទោះបីជាត្រូវប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ។

ស​ម្រាប់រដូវក្ដៅឆ្នាំនេះ ក្លិបមកពីលីគកំពូលអង់គ្លេស បានចំណាយទឹកប្រាក់ប្រមាណ ១,៤ពាន់លានអឺរ៉ូ ដើម្បីទិញកីឡាករឆ្នើមៗជុំវិញតំបន់អឺរ៉ុប ខណៈដែលក្លិបនៅ La Liga មិនសូវហ៊ានចំណាយច្រើននោះទេ។

វាពិតជាគួរចាប់អារម្មណ៍នៅពេលដែល យើងជ្រើសយកកីឡាករចំណូលថ្មីនៅ Premier League បង្កើតជាជម្រើស១១នាក់។

ហើយបើតាមប្រភពពីសារព័ត៌មានអេស្ប៉ាញ MARCA ជម្រើស១១នាក់ល្អបំផុតដែលចូលរួមលីគអង់គ្លេសមានដូចជា៖ Edouard Mendy (Chelsea), Nelson Semedo (Wolves), Ruben Dias (Manchester City), Diego Llorente (Leeds), Sergio Reguilon (Tottenham), Thomas Partey (Arsenal), Thiago (Liverpool), Gareth Bale (Tottenham), James Rodriguez (Everton), Timo Werner (Chelsea) និង Edinson Cavani (Manchester United)៕

ប្រភព៖ MARCA

អានអត្ថបទបន្ទាប់៖កីឡាករ៥រូប គ្មានឈ្មោះក្នុងបញ្ជីរបស់លោក Lampard សម្រាប់ការត្រៀមប្រកួត Champions League

Danny Drinkwater និង Victor Moses ស្ថិតនៅក្នុងចំណោមកីឡាករឈុតធំ៥រូបរបស់ក្រុម Chelsea ដែលមិនត្រូវបានជ្រើសរើសចូលរួមការប្រកួត Champions League ជាមួយ Abdul Baba Rahman, Nathan Baxter និង Charly Musonda។

Victor Moses

Drinkwater និង Moses ត្រូវបានក្លិបតោខៀវដាក់ឱ្យក្លិបដទៃខ្ចីជើង នៅដើមរដូវកាល ២០១៩/២០ ប៉ុន្ដែពួកគេបានត្រលប់មកជួយក្រុមនៅទឹកដី Stamford Bridge នៅរដូវកាលនេះ។

Frank Lampard

ដោយឡែកកីឡាករចំណូលថ្មីរបស់ Chelsea សុទ្ធតែមានឈ្មោះ នៅក្នុងបញ្ជីកីឡាករ ដែលចូលរួមប្រកួតនៅក្នុងពូល C នៃវគ្គចែកពូល Champions League ខណៈដែលកីឡាករវ័យក្មេង Mason Mount, Callum Hudson-Odoi, Billy Gilmour និង Reece James ស្ថិតនៅក្នុងបញ្ជីបម្រុង។

Mason Mount

កីឡាករទាំងអស់សម្រាប់ត្រៀមប្រកួត UCL មានដូចជា៖ Kepa Arrizabalaga, Antonio Rudiger, Marcos Alonso, Andreas Christensen, Jorginho, Thiago Silva, N’Golo Kante, Tammy Abraham, Christian Pulisic, Timo Werner, Willy Caballero, Fikayo Tomori, Kurt Zouma, Edouard Mendy, Mateo Kovacic, Olivier Giroud, Ben Chilwell, Hakim Ziyech, Cesar Azpilicueta, Kai Havertz, Emerson Palmieri៕

ប្រភព៖ talkSPORT