កីឡាករឈុតធំ៣រូបរបស់ Man United គ្មានឈ្មោះសម្រាប់ការត្រៀមប្រកួត Champions League

Sergio Romero, Marcos Rojo និង Phil Jones ត្រូវបានកាត់ឈ្មោះចេញពីបញ្ជីកីឡាករទាំង២៥រូបរបស់ Manchester United សម្រាប់ការប្រកួត Champions League។

ក្លិបបិសាចក្រហមបានបញ្ជូនបញ្ជីឈ្មោះកីឡាករទៅកាន់ UEFA មុនការប្រកួតវគ្គចែកពូលរដូវកាល ២០២០/២១ ឈានចូលមកដល់ ខណៈដែលក្រុមដឹកនាំដោយលោក Ole Gunnar Solskjaer ត្រូវប្រកួតទល់នឹង Paris Saint-Germain, RB Leipzig និង Istanbul Basaksehir។

អ្នកចាំទីបីរូបគឺ David de Gea, Dean Henderson និង Lee Grant មានឈ្មោះនៅក្នុងបញ្ជីនេះ ប៉ុន្ដែមិនមានកន្លែងសម្រាប់ Romero ដែលជាកីឡាករសំខាន់កាលប្រកួត Europa League កាលពីរដូវកាលមុនឡើយ។

ក្រៅពីអ្នកចាំទីអាហ្សង់ទីន ខ្សែការពារ Rojo និង Jones ក៏មិនមានឈ្មោះក្នុងបញ្ជីនេះផងដែរ ខណៈកីឡាករចំណូលថ្មី Edinson Cavani, Alex Telles និង Facundo Pellistri ដែលពួកគេចុះហត្ថលេខានៅថ្ងៃចុងក្រោយនៃទីផ្សារ មានឈ្មោះក្នុងបញ្ជីប្រកួតពានអឺរ៉ុប ហើយ Mason Greenwood, Teden Mengi និង Brandon Williams មានឈ្មោះនៅក្នុងបញ្ជីបម្រុង។

កីឡាករ Manchester United សម្រាប់ការប្រកួត Champions League មានដូចជា៖ David de Gea, Dean Henderson, Lee Grant; Eric Bailly, Tim Fosu-Mensah, Victor Lindelof, Harry Maguire, Luke Shaw, Alex Telles, Axel Tuanzebe, Aaron Wan-Bissaka; Bruno Fernandes, Fred, Daniel James, Jesse Lingard, Juan Mata, Nemanja Matic, Scott McTominay, Facundo Pellistri, Paul Pogba, Donny van de Beek; Edinson Cavani, Odion Ighalo, Anthony Martial, Marcus Rashford៕

អានអត្ថបទបន្ទាប់៖Messi ប៊ិះផ្ទេរមកលេងនៅក្លិបធំមួយនៅអង់គ្លេស កាលពី២០០៤

តារាឆ្នើម Lionel Messi ត្រូវបានរាយការណ៍ថា បានខិតកាន់តែកៀកក្នុងការផ្ទេរទៅចូលរួមជាមួយក្លិប Chelsea កាលពីឆ្នាំ ២០០៤ បន្ទាប់ពីតារាឆ្នើមរបស់ Barcelona រូបនេះ មានការពិភាក្សាសំងាត់មួយជាមួយលោក Jose Mourinho។

បើតាមការរាយការណ៍ពី Sky Italia បានឱ្យដឹងថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ បានទាក់ទង Messi តាមទូរសព្ទ មុនពេលដែលលោកត្រូវតែងតាំងជាអ្នកចាត់ការក្លិបតោខៀវ។

Messi កាលនោះទើបតែមានអាយុ ១៧ឆ្នាំ ក៏មានបំណងចង់ផ្លាស់ពី Barcelona មកលេងនៅទឹកដី Stamford Bridge ផងដែរ ប៉ុន្ដែការចរចាមិនអាចធ្វើបានសម្រេចនោះទេ។

ចាប់តាំងពីពេលនោះមក ខ្សែប្រយុទ្ធអាហ្សង់ទីន បានកាន់កាប់តំណែងកីឡាករល្អបំផុតនៅលើលោក ព្រមទាំងជួយ Barcelona ឈ្នះពានរង្វាន់ជាច្រើន។ ហើយកាលពីកន្លងទៅថ្មីៗនេះ Messi បានសុំចាកចេញពី Barca ប៉ុន្ដែត្រូវបានថ្នាក់លើរបស់ក្លិបច្រានចោលការស្នើសុំមួយនេះ៕

ប្រភព៖ talkSPORT