ធ្លាប់រកបានរាប់សិបម៉ឺន អតីតកីឡាករ Man City ម្នាក់ធ្លាក់ មករកបានត្រឹម២៧០ដុល្លារក្នុងមួយខែ

អតីតខ្សែប្រយុទ្ធស្លាបរបស់ Manchester City Robinho បានត្រលប់ទៅចូលរួមជាមួយ Santos ដែលជាអតីតក្លិបរបស់ខ្លួនកាលពីនៅវ័យក្មេង ហើយទទួលបានប្រាក់ឈ្នួលប្រមាន ២០០ផោនក្នុងមួយខែ។

កីឡាករវ័យ៣៦ឆ្នាំរូបនេះ បានផ្លាស់ទៅកាន់ក្លិបមេឃខៀវក្នុងតម្លៃ ៣២លានផោន កាលពីឆ្នាំ ២០០៨ ដែលពេលនេះកីឡាករប្រេស៊ីល បានត្រលប់ទៅស្រុកកំណើតរបស់ខ្លួន ក្រោយបញ្ចប់កុងត្រាជាមួយក្លិបតួរគី Istanbul Basaksehir។

ធ្លាប់ទទួលបានជាង ១៦ម៉ឺនផោនក្នុងមួយសប្ដាហ៍ កាលប្រកបអាជីពជាមួយ Man City ប៉ុន្ដែពេលនេះ Robinho ទទួលបានតែជាង ១.៥០០រៀលប្រេស៊ីល ដែលសើ្មតែប្រមាណ ២០៧ផោន(២៧០ដុល្លារ)ប៉ុណ្ណោះ។

ទោះយ៉ាងណាក្ដី ប្រាក់ឈ្នួលរបស់កីឡាកររូបនេះ នឹងកើនឡើង ជាមួយមួយថ្លៃលើកទឹកចិត្តផ្សេងៗ ប្រសិនបើរូបលោកទទួលបានឱកាសបង្ហាញខ្លួនលើទីលានបានច្រើនប្រកួត ដោយអាចនឹងទទួលបាន ៤១.០០០ផោនបន្ទាប់ពី១០ប្រកួត៕

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖មិត្តរួមក្រុម Juventus ម្នាក់ថា ពិបាកបញ្ឈប់ Ronaldo មុនតតាំងគ្នាសម្រាប់ក្រុមជម្រើសជាតិ

កីឡាករ Dejan Kulusevski របស់ក្រុមជម្រើសជាតិស៊ុយអែត បានអះអាងថា Cristiano Ronaldo ពិបាកនឹងបញ្ឈប់ខ្លាំងណាស់ ហើយកីឡាករ Juventus ទាំងពីររូប នឹងត្រូវតតាំងគ្នាក្នុងការប្រកួត Nations League រវាងក្រុមព័រទុយហ្គាល់ និង ស៊ុយអែត។

ក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ នឹងស្វាគមន៍ក្រុមភ្ញៀវស៊ុយអែត ក្នុងការប្រកួតនៅទីក្រុងលីសបុន នៅរាត្រីថ្ងៃពុធ ហើយកាលប្រកួតជើងទី១ ម្ចាស់ពាន Ballon d’Or ៥សម័យកាល Ronaldo រកបាន២គ្រាប់ យកឈ្នះលើស៊ុតអែត ២-០ កាលពីខែកញ្ញា។

ហើយតារាឆ្នើមក្រុមស៊ុយអែត Kulusevski ដែលជាមិត្តរួមក្រុមរបស់ Ronaldo នៅ Juventus បានសរសើរថា ប្រធានក្រុមព័រទុយហ្គាល់ ជាកីឡាករដែលពិបាកបញ្ឈប់មុនតតាំងគ្នាលើទីលាន។

Kulusevski បាននិយាយថា៖ “គ្មាននរណាម្នាក់អាចបញ្ឈប់គាត់បានទេ។ ប្រសិនបើគាត់មានសំណាងល្អ គាត់សម្រេចគ្រប់យ៉ាងដោយខ្លួនឯង។ យើងមិនអាចបញ្ឈប់គាត់បានទេ កាលប្រកួតមុន ប៉ុន្ដែយើងមានឱកាសសារជាថ្មីនៅថ្ងៃពុធនេះ។”

គួរបញ្ជាក់ថា ក្រុមព័រទុយហ្គាល់ឈរនៅកំពូលតារាង នៃពូល A3 ដោយនាំមុខក្រុមបារាំង ដោយបាល់ចំណេញ ខណៈដែលស៊ុយអែតឈរនៅបាតតារាង មិនទាន់មានពិន្ទុរាប់នៅឡើយទេ សម្រាប់៣ប្រកួតកន្លងមក៕

ប្រភព៖ Be Soccer