Cristiano Ronaldo បង្ហោះសារលើកទឹកចិត្តមួយ ក្រោយឆ្លងកូវី១៩

Cristiano Ronaldo បានត្រលប់ទៅកាន់ទីក្រុងទូរីនវិញ បន្ទាប់ពីធ្វើតេស្ដរកឃើញថាបានឆ្លងវីរុសកូរ៉ូណា អំឡុងបំពេញកតព្វកិច្ចជូនក្រុមជម្រើសជាតិព័រទុយហ្គាល់ ហើយខ្សែប្រយុទ្ធរូបនេះ បានបង្ហោះសារវិជ្ជមានមួយ សម្រាប់អ្នកគាំទ្រនៅក្នុងគណនីបណ្ដាញសង្គមរបស់ខ្លួន។

Cristiano Ronaldo

ខ្សែប្រយុទ្ធរបស់ Juventus រូបនេះបានត្រលប់មកអ៊ីតាលីវិញ ជាជាងដាក់ខ្លួននៅដាច់ដោយឡែកនៅព័រទុយហ្គាល់ ដោយអ្វីដែលខុសគ្នារវាងប្រទេសទាំងពីរគឺ នៅអ៊ីតាលីគេនៅដាច់ដោយឡែកតែ១០ថ្ងៃប៉ុណ្ណោះ ចំណែកឯនៅព័រទុយហ្គាល់វិញ គេត្រូវការពេល២សប្ដាហ៍។

Cristiano Ronaldo

សម្រាប់ហេតុផលនេះដោយសារតែ Ronaldo ចង់មានឱកាសចូលរួមការប្រកួត Champions League សម្រាប់ក្រុម Juventus ក្នុងជំនួបទល់នឹង Barcelona នៅថ្ងៃទី២៨ខែតុលា ដោយរំពឹងថាអាចជាសះស្បើយទាន់ពេលវេលា។

Cristiano Ronaldo

ដើម្បីបង្ហាញពីស្ថានភាពបច្ចុប្បន្នរបស់ខ្លួន ទៅកាន់អ្នកគាំទ្រ ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំបាន បង្ហោះរូបមួយសន្លឹកនៅអាងទឹក ដោយភ្ជាប់មកជាមួយនូវខ្លឹមសារថា៖ “កុំបណ្ដោយឱ្យអ្វីដែលអ្នកមិនអាចធ្វើបាន រារាំងអ្វីដែលអ្នកអាចធ្វើបាន។”

អានអត្ថបទបន្ទាប់៖Diogo Jota និយាយអ្វីខ្លះ ក្រោយរកគ្រាប់បាល់ធានាជ័យជំនះ ឱ្យព័រទុយហ្គាល់ ដោយគ្មានវត្តមាន Ronaldo?

Diogo Jota មានអារម្មណ៍ថា រូបគេមិនមានសំពាធនោះទេ ក្នុងការលេងក្នុងតំណែងរបស់ Cristiano Ronaldo ហើយអាចរកគ្រាប់បាល់បាន២គ្រាប់ សម្រាប់ការប្រកួតជ័យជំនះ 3-0 លើស៊ុយអែតនៅ Nations League។

Diogo Jota

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Liverpool រូបនេះ បានរកគ្រាប់បាល់សម្រាប់ក្រុមព័រទុយហ្គាល់ នៅទឹកដី Estadio Jose Alvalade បន្ទាប់ពីបញ្ជូនបាល់ឱ្យ Bernado Silva ស៊ុតបើកឆាកក្នុងការប្រកួតនោះ។

Jota បានជាប់ជម្រើស១១នាក់ដំបូងជាលើកទី២ សម្រាប់ក្រុមដែលដឹកនាំដោយលោក Fernando Santos បន្ទាប់ពី តារាឆ្នើម Ronaldo ត្រូវអវត្តមាន បន្ទាប់ពី ឆ្លងវីរុសកូរ៉ូណា។

Cristiano Ronaldo

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមបាននិយាយថា៖ “វាជារាត្រីដ៏អស្ចារ្យ ហើយនឹងការបង្ហាញទម្រង់លេងល្អមួយសម្រាប់ប្រទេសរបស់ខ្ញុំ។ យើងទទួលបានលទ្ធផលល្អទល់នឹងស៊ុយអែត ដែលពិបាកក្នុងការប្រកួតតទល់ ដូច្នេះយើងមានមោទនភាពណាស់។”

Diogo Jota

“គ្រូបង្វឹកតែងតែជ្រើសយកកីឡាករ១១នាក់នៅលើទីលាន រៀងរាល់ប្រកួត។ ខ្ញុំបានធ្វើល្អបំផុតនៅលើទីលានប្រកួត។ វាមិនមានសំពាធនោះទេ ក្នុងការជំនួស​ Ronaldo។ យើងជាកីឡាករអាជីព ហើយប្រសិនបើគ្រូបង្វឹក ជ្រើសរើសជម្រើស១១នាក់ ដើម្បីចូលរួមនៅលើទីលាន កីឡាករទាំងនេះ ជាកីឡាករដែលត្រូវតែលេង។”

ប្រភព៖ Goal