fbpx
អង់គ្លេស

Abraham ទទូចឲ្យ Chelsea ផ្តល់ជូនកុងត្រាថ្មីមួយ ដល់រូបគេ ឲ្យដូចទៅនឹងមិត្តរួមក្រុមរូបនេះដែរ

យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថាកីឡាករ Tammy Abraham ប្រាប់ក្រុមតោខៀវ Chelsea ឲ្យតកុងត្រាថ្មីដល់រូបគេ ជាមួយនឹងថ្លៃឈ្នួលថ្មី  ១៣០,០០០ ផោនក្នុងមួយសប្តាហ៍ ដើម្បីស្នាក់នៅទឹកដី Stamford Bridge បន្តទៀត ។

Tammy Abraham 

ជាក់ស្តែងចំពោះប្រាក់ពលកម្មថ្មីនេះ Abraham គឺបានទាមទារឲ្យដូចទៅនឹងមិត្តរួមក្រុមរបស់គេ កីឡាករ Callum Hudson-Odoi ដែរ ។ បញ្ជាក់ថាខ្សែបម្រើស្លាបរូបនេះត្រូវបានក្លឹបផ្តល់ជូនកុងត្រាថ្មី ដើម្បីកាត់ផ្តាច់ការចាប់អារម្មណ៍ពីសំណាក់ក្លឹប Bayern Munich  ។

Callum Hudson-Odoi

គួរបញ្ជាក់ថា Abraham នៅសល់រយ:ពេលត្រឹមតែ ២ ឆ្នាំទៀតប៉ុណ្ណោះសម្រាប់កិច្ចសន្យាតម្លៃ ៥ ម៉ឺនផោនក្នុងមួយសប្តាហ៍របស់គេ ជាមួយក្លឹបតោខៀវ Chelsea ហើយវាត្រូវគេរាយការណ៍ថាខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ​ មានការស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្តចំពោះអនាគតវែងឆ្ងាយមួយ​ នៅក្នុងក្រុមរបស់គ្រូបង្វឹកលោក Frank Lampard ដោយរង់ចាំមើស្ថានភាពក្នុងរដូវកាលដោះដូរកីឡាករ ដែលត្រូវបើកនាពេលខាងមុខនេះ ជាមុនសិន ។

Tammy Abraham

ហើយបើយោងទៅតាមកាសែត The Times បានឲ្យដឹងថា Abraham នឹងយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាថ្មីភ្លាម ប្រសិនបើក្លឹបផ្តល់ប្រាក់ឈ្នួល ១២០,០០០ ផោនក្នុងមួយសប្តាហ៍ ឲ្យដូចទៅនឹងកិច្ចសន្យារបស់ Hudson-Odoi ដែរនោះ ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Fernandes ឈ្នះពានបុគ្គលផ្សេងមួយទៀត ក្រោយឈ្នះពានកីឡាករល្អបំផុត៣ខែជាប់គ្នានៅ Man United

Bruno Fernandes បានឈ្នះពានបុគ្គល ជាបន្ដបន្ទាប់ ដោយខ្សែបម្រើឆ្នើមរូបនេះ ឈ្នះពានមួយទៀតរបស់ក្លឹប Manchester United ចាប់តាំងពីចាកចេញពីក្លឹប Sporting CP មកចូលរួមជាមួយក្លឹបអង់គ្លេស។

Bruno Fernandes

Fernandes ត្រូវបានចាត់ទុកថា ជាកីឡាករសំខាន់មិនអាចខ្វះបានមួយរូប សម្រាប់ក្រុម Manchester United ចាប់តាំងពីរូបគេបានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីខែមករា ដែលជួយឲ្យពួកគេទទួលបានលទ្ធផលល្អ សម្រាប់ការប្រកួតកន្លងមក។

Bruno Fernandes

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ រកគ្រាប់បាល់បាន៦គ្រាប់ ហើយបញ្ជូន៥គ្រាប់ទៀត ឲ្យមិត្តរួមក្រុមបញ្ចប់ទី ក្នុងចំណោម៩ប្រកួតនៅ Premier League ដែលជួយឲ្យក្រុមបិសាចក្រហម មានសង្ឃឹមក្នុងការទទួលបានកៅអីចូលរួមប្រកួត Champions League រដូវកាលក្រោយ។

Bruno Fernandes

ហើយកីឡាករវ័យ២៥ឆ្នាំ ទទួលបានពានរង្វាន់កីឡាករល្អបំផុតប្រចាំខែ ៣លើកជាប់ៗគ្នា។ គ្រាប់បាល់របស់ Fernandes អំឡុងការប្រកួតទល់នឹង Brighton បានជាប់ជាគ្រាប់បាល់ល្អបំផុតប្រចាំខែមិថុនារបស់ Man United៕

ប្រភព៖ Standard UK

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker