fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Agbonlahor ប្រាប់ Coutinho ចាំបាច់ត្រូវធ្វើរឿងមួយ បើចង់ឲ្យ Liverpool ចុះហត្ថលេខាយកទៅក្លឹបវិញ

ក្រុមហង្សក្រហម Liverpool ត្រូវបានគេប្រាប់ឲ្យធ្វើការចុះហត្ថលេខាលើកីឡាករ Philippe Coutinho ឡើងវិញ ប៉ុន្តែជាដំបូងគួរតែទទួលយកការសុំទោសពីខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះជាមុនសិន ចំពោះការចាកចេញរបស់គេ ។

Philippe Coutinho 

ជាក់ស្តែងនេះបើយោងតាមអតីតខ្សែប្រយុទ្ធក្រុម Aston Villa លោក Gabriel Agbonlahor ដែលបានចាត់ទុកតារាឆ្នើមរបស់ក្រុម Barcelona រូបនេះ ជាផ្នែកមួយដែល Liverpool កំពុងបាត់នៅក្នុងក្រុមរបស់ពួកគេ ។

Gabriel Agbonlahor

គួរបញ្ជាក់ថា Coutinho បានចាកចេញពីក្រុមហង្សក្រហម Liverpool ក្នុងឆ្នាំ ២០១៨ ដើម្បីបញ្ចប់ការផ្លាស់ប្តូរមួយទៅកាន់ក្លឹបនៅក្នុងក្តីសុបិន Barcelona ។

ប៉ុន្តែទោះជាយ៉ាងណាអ្វីៗមិនដូចការរំពឹងទុកនោះទេ ពោលខ្សែបម្រើរូបនេះបានជួបប្រទះពេលលំំបាកជាច្រើន ហើយថែមទាំងត្រូវបានក្លឹបនៅ La Liga បញ្ចូនរូបគេទៅកាន់ក្រុម Bayern Munich ក្នុងកិច្ចព្រមព្រៀងខ្ចីជើងផងដែរ ។ មិនតែប៉ុណ្ណោះក្លឹប Barca សង្ឃឹមថាក្លឹបយក្សអាឡឺម៉ង់មួយនេះ នឹងធ្វើឱ្យមានការព្រមព្រៀងផ្ទេរជាអចិន្ត្រៃយ៍មួយ ប៉ុន្តែ Bayern ហាក់គ្មានផែនការចុះហត្ថលេខាលើកីឡាករ Coutinho ទេ ។

Philippe Coutinho

Coutinho កំពុងស្ថិតនៅក្នុងភាពសង្ស័យជាច្រើនជុំវិញអនាគតរបស់គេសម្រាប់រដូវកាលក្រោយ ប៉ុន្តែជើងចាស់លោក Agbonlahor យល់ថាក្រុម Liverpool គួរតែព្យាយាមចុះហត្ថលេខានាំយកខ្សែបម្រើរូបនេះមកក្លឹបវិញ ព្រោះគេនឹងជួយឲ្យក្លឹបមួយនេះ ទទួលបានភាពប្រសើឡើងបន្ថែមទៀត ។

Philippe Coutinho

មិនតែប៉ុណ្ណោះលោក Agbonlahor បាននិយាយថា ៖  “សម្រាប់ខ្ញុំ ខ្ញុំនឹងទៅទីនោះហើយយក Coutinho ត្រឡប់មកវិញ ។ ហើយខ្ញុំនឹងនិយាយទៅកាន់ Coutinho ថារូបគេគួរតែសុំទោស ។ ចំពោះការសម្រេចចិត្តចាកចេញពី Anfield ។ ព្រោះសម្រាប់ខ្ញុំគាត់គឺជាអ្វីដែល Liverpool កំពុងបាត់ ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ ទោះអនាគតទាន់មិនច្បាស់លាស់ តែតារាឆ្នើម PL ម្នាក់ សុខចិត្តបដិសេធសំណើធំពីក្លឹប Inter Miami របស់ Beckham

Willian បានច្រានចោលការផ្តល់ជូនដ៏ធំមួយពីសំណាក់ក្រុម Inter Miami របស់អតីតជើងចាស់លោក David Beckham ចំពេលអនាគតរបស់គេនៅឯក្លឹបតោខៀវ Chelsea នៅតែមិនទាន់មានភាពច្បាស់លាស់ ។

Willian 

គួរបញ្ជាក់ថាក្លឹបចំណូលថ្មីរបស់ក្របខ័ណ្ឌ MLS មួយនេះ មានបំណងចង់បន្ថែមខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលរូបនេះ ចូលទៅក្នុងក្រុមរបស់ពួកគេ ដើម្បីទទួលបានភាពប្រសើឡើងមួយកំរិតទៀត ។

Willian

ជាក់ស្តែងកិច្ចព្រមព្រៀងរបស់ Willian នៅឯទឹកដី Stamford Bridge កាន់តែខិតជិតបញ្ចប់ហើយ ខណ:ភាគីទាំងពីរនៅតែមិនទាន់ទទួលបានដំណោះស្រាយណាមួយរហូតមកដល់ពេលនេះ ។

ហើយចំពោះបញ្ហានេះ បានធ្វើឲ្យ Willian ហាក់កំពុងត្រៀមខ្លួនរួចស្រេច ដើម្បីទទួលការចាកចេញដោយគ្មានតម្លៃខ្លួន នឹងអាចចូលរួមជាមួយក្លឹបណាមួយ ប៉ុន្តែបើតាមរបាយការណ៍ចុងក្រោយពី The Telegraph បានអះអាងថាខ្សែប្រយុទ្ធប្រេសុីលរូបនេះ បានច្រានចោលសំណើផ្តល់ជូនដ៏ធំមួយ ពីសំណាក់ក្លឹបនៅរដ្ឋ Florida របស់សហរដ្ឋអាមេរិក ។

Willian

មិនតែប៉ុណ្ណោះ កីឡាករវ័យ ៣១ ឆ្នាំរូបនេះ ហាក់មានបំណងចង់ចុះកុងត្រាថ្មី រយ:ពេល ៣ បន្ថែមទៀត ដើម្បីបន្តស្នាក់នៅទឹកដី Stamford Bridge ប៉ុន្តែក្រុមតោខៀវ Chelsea មិនមានឆន្ទៈក្នុងការផ្តល់ជូនលើសពីពីរឆ្នាំឡើយ ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker