fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Aguero លើកឈ្មោះជើងចាស់ ៥ រូបទៀត ដែលបានបំផុសគំនិតរបស់គេខ្លាំងបំផុត ពេលនៅក្មេង

កីឡាករ Sergio Aguero បានធ្វើការដាក់ឈ្មោះកីឡាករ ៥ រូប ដែលខ្លួនយកគម្រូតាមកាលពីវ័យកុមារភាព ដែលក្នុងនោះរួមមានទាំងអតីតជើងចាស់របស់ក្រុមគូប្រជែង Manchester United និង Liverpool ផងដែរ ។

Sergio Aguero

គួរបញ្ជាកផងដែរថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានក្លាយជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ ចាប់តាំងពីបានចូលរួមជាមួយក្រុម Man City ក្នុងឆ្នាំ ២០១១ ដោយបានស៊ុតបញ្ចូលទីចំនួន ១៨០ គ្រាប់ ក្នុងក្របខ័ណ្ឌ Premier League ដើម្បីទទួលបានគ្រាប់បាល់សរុបនៅក្នុងអាជីពទាំងមូលរហូតដល់ ៣៥០ គ្រាប់ឯណោះ ។

Sergio Aguero

ជាក់ស្តែងមុនពេលផ្លាស់ទៅពហុកីឡដ្ឋាន Etihad កីឡាករ Aguero ធ្លាប់បានក្របអាជីពនៅឯក្លឹប Independiente របស់អាហ្សង់ទីន និងបន្ទាប់មកបានផ្លាស់ទៅលេងនៅក្របខ័ណ្ឌ La Liga ជាមួយក្រុម Atletico Madrid ផងដែរ ។

ដូច្នេះហើយវាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលខ្សែប្រយុទ្ធរូបនេះ មានបញ្ជីឈ្មោះតារាឆ្នើមទាំងប្រាំរូប ដែលបានបំផុសគំនិតរបស់គេ នៅក្នុងនាមជាកីឡាករបាលទាត់អាជីពដ៏ជោគជ័យម្នាក់ ។

Ronaldo
Riquelme

មិនតែប៉ុណ្ណោះ Aguero បានប្រាប់ទៅកាន់ Etisalat ដែលអ្នកឧបត្ថម្ភរបស់ក្លឹប Manchester City ថា ៖ “ នៅពេលខ្ញុំនៅក្មេង ខ្ញុំធ្លាប់ផ្តោតអារម្មណ៍ទៅលើលោក Javier Saviola ដែលគាត់ធ្លាប់លេងឲ្យក្រុម River Plate ។ ហើយក្រោយមក ខ្ញុំបានផ្តោតលើ Tevez , Juan Roman និង Riquelme នឹងក្រោយមកទៀត លើ Ronaldo ដែលមកពីប្រេស៊ីល ” ៕

Tevez , Juan Roman

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Deeney ណែនាំឲ្យក្រុម Man Utd &Chelsea បោះទុនចុះហត្ថលេខានាំយកតារាឆ្នើម Liverpool រូបនេះ​ ចូលក្រុម

កីឡាករ Troy Deeney ជឿជាក់ថាក្រុមបិសាចក្រហម Manchester United និង Chelsea គួរតែព្យាយាមចុះហត្ថលេខាលើកីឡាករ Adam Lallana ចំពេលមានការសន្និដ្ឋានជាច្រើនបង្ហាញថាកីឡាកររូបនេះ អាចនឹងចូលរួមជាមួយក្រុម Arsenal នៅពេលដែលកុងត្រារបស់គេជាមួយក្រុម Liverpool ត្រូវផុតកំណត់ ។

Troy Deeney

គួរបញ្ជាក់ផងដែរថា Lallana នឹងត្រូវផុតកុងត្រានៅរដូវក្តៅខាងមុខនេះ ដោយក្រុម Liverpool មិនបានគិតថាចង់បន្តកុងត្រាថ្មីដល់ខ្សែបម្រើរូបនេះទៀតឡើយ ។

Adam Lallana

ហើយយ៉ាងណាមិញចំពោះស្ថានភាពនេះ បានផ្តល់ឱកាសដល់ក្រុម Arsenal នៅក្នុងការចុះហត្ថលេខាលើ  Deeney មកកាន់ក្រុមរបស់ពួកគេ ខណ:គ្រូបង្វឹកលោក Mikel Arteta គឺជាអ្នកគាំទ្រដ៏ធំមួយរបស់កីឡាកររូបនេះផងដែរ ។

Adam Lallana

ប៉ុន្តែទោះជាយ៉ាងណា Deeney ជឿជាក់ថាក្លឹបផ្សេងទៀតនៅ Premier League គួរតែព្យាយាមតាមចុះហត្ថលេខាលើអតីតកីឡាករក្រុម Southampton រូបនេះ និងបានជំរុញឱ្យ Manchester United, Chelsea, Tottenham Hotspur និង Everton ចូលរួមធ្វើការផ្លាស់ប្តូរមួយ សម្រាប់ខ្សែបំរើរូបនេះផងដែរ ៕

Adam Lallana

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker