fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករ

Ajax សម្លឹងឃើញអតីតកីឡាករ Barca មួយរូប ជាកីឡាករគោលដៅជំនួស Onana ដែលចង់ចាកចេញ

ក្លឹប Ajax កំពុងសម្លឹងមើលអ្នកចាំទី Jasper Cillessen នៅក្លឹប Valencia ដែលបានផ្ទេរចេញពី Barcelona កាលពីរដូវក្ដៅកន្លងទៅ។

Cillessen ជាកីឡាករគោលដៅរបស់ក្លឹបហូឡង់ ក្នុងការមកជំនួសអ្នកចាំទី Andre Onana ដែលមានគម្រោងចង់ចាកចេញនៅរដូវក្ដៅខាងមុខនេះ។

ក្រៅពី អតីតកីឡាកររបស់ Barcelona ក្លឹប Ajax បានត្រៀមសម្រាប់ជម្រើសដទៃទៀតដូចជា Bruno Varela ដែលក្លឹបបានដាក់ឲ្យ Benfica ខ្ចីជើង រួមទាំងអ្នកចាំទីវ័យក្មេង Kjell Scherpen និង Dominik Kotarski។

គួរបញ្ជាក់ថា Valncia បានចុះហត្ថលេខាជាមួយ Cillessen ពីក្លឹប Barcelona ក្នុងតម្លៃខ្លួន ៣៥លានអឺរ៉ូ កាលពីរដូវក្ដៅមុន ហើយពួកគេអាចលក់កីឡាកររូបនេះវិញ ក្នុងតម្លៃលើស ២៥លានអឺរ៉ូ៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Setien សារភាពថា Barca នៅតែចង់បាន Martinez ប៉ុន្តែក្នុងចិត្តលោក ចង់ធ្វើជាគ្រូបង្វឹករបស់តារាឆ្នើមរូបនេះជាង

ក្រុមអ្នកមានបុណ្យ Barcelona នៅតែត្រូវបានគេរាយការណ៍ថាកំពុងព្យាយាមតាមចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមកីឡាករ Lautaro Martinez មកកាន់ក្លឹបឱ្យបាននៅរដូវកាលក្រោយនេះ ខណ:គ្រូបង្វឹកលោក Quique Setien ក៏នឹងធ្វើការសាទរចំពោះការមកដល់របស់តារាឆ្នើមក្រុម Inter Milan រូបនេះផងដែរ ដោយគាត់ជឿជាក់ថារូបគេ នឹងអាចលេងបានល្អនៅក្នុងក្រុម Barca របស់គាត់ ។

Lautaro Martinez 

ប៉ុន្តែទោះជាយ៉ាងណា Neymar ក៏នៅតែបន្តបង្កើនការរំពឹងទុកកាន់តែខ្លាំងឡើង ចំពោះលទ្ធភាពនៅក្នុងការវិលត្រលប់កាន់ទឹកដី Camp Nou ពីក្រុម PSG វិញផងដែរ ចំពេលដែលលោក Setien បានសារភាពថាគាត់នឹងរីករាយខ្លាំង បើបានដឹកនាំខ្សែប្រយុទ្ធឆ្នើមរបស់ប្រេសុីលរូបនេះ ។

Neymar

រំលឹកផងដែរថា Neymar បានចាកចេញពីក្រុម Barcelona ទៅក្លឹប Paris-Saint Germain ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃខ្លួនបំបែកកំណត់ត្រា ២០០ លានផោន កាលពី ៣ ឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងវានៅតែមានការលើកឡើងជាប្រចាំ ដែលថាកីឡាកររូបនេះ នឹងអាចវិលត្រឡប់មកកាន់ទឹកដី Catalonia វិញ ។

Neymar

គួរបញ្ជាក់ផងដែរថាគ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះ ធ្លាប់បាននិយាយរួចហើយថាលោកពិតជាមានកិត្តិយសខ្លាំងណាស់ នៅក្នុងការបង្វឹកកីឡាករឆ្នើមៗ ដូចជា Lionel Messi ខណ:ដែលលោកក៏នឹងស្វាគមន៍ចំពោះឱកាសនេះដូចគ្នា បើបានដឹកនាំ Neymar ម្នាក់ទៀតនោះ ៕

 ប្រភព: Mirror 
Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker