fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេសអាល្លឺម៉ង់

Alli ប្រាប់រឿងក្តៅចិត្តមួយ ចំពោះមិត្តរួមក្រុម ក្រោយ Spurs ត្រូវទម្លាក់ចេញពីពាន UCL ដោយក្រុម RB Leipzig

ខ្សែបម្រើក្រុម Tottenham កីឡាករ Dele Alli បានចោទប្រកាន់មិត្តរួមក្រុមរបស់គេថាខ្វះចិត្តចង់ឈ្នះការប្រកួត បន្ទាប់ពីពួកគេត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងរបស់ក្រុមអាល្លឺម៉ង់ RB Leipzig ។

Dele Alli

គួរបញ្ជាក់ថាក្រុមរបស់លោក Jose Mourinho មានឱកាសនៅក្នុងការវាយមកវិញនៅជើងទី ២ បន្ទាប់ពីទទួលបានភាពខកចិត្តដោយចាញ់ក្នុងលទ្ធផល ១-០ អំឡុងជើងទី១ ប៉ុន្តែទោះជាយ៉ាងណាវាមិនដូចអ្វីដែលបានរំពឹងទុកនោះទេ ផ្ទុយទៅវិញក្លឹបយក្សនៅ Bundesliga មួយនេះ អាចរកគ្រាប់បន្ថែមទៀត ដោយកីឡាករ  Marcel Sabitzer ក្នុងរយ:ពេលត្រឹម ១០ នាទីដំបូង ។

RB Leipzig

មិនតែប៉ុណ្ណោះកីឡាករ Sabitzer អាចរកបានបន្ថែមមួយគ្រាប់ទៀតលើក្រុម Spurs ក្នុងតង់ទី ១ ខណៈកីឡាករបម្រុង Emil Forsberg បានស៊ុតបន្ថែមគ្រាប់បាល់ទី ៣ សម្រាប់ក្រុម Leipzig ដោយវាគ្រប់គ្រាន់ធ្វើឲ្យក្លឹប Spurs ធ្លាក់ត្រឹមវគ្គ ១៦ ក្រុម ដោយលទ្ធផលសរុប ៤ ទល់ ០ ។

ហើយយ៉ាងណាមិញចំពោះលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើឲ្យ Alli បង្ហាញភាពអន់ចិត្តចំពោះមិត្តរួមក្រុមរបស់គេ ដែលបង្ហាញពីភាពខ្វះខាតទឹកចិត្តប្រកួតប្រជែងរបស់ពួកគេ អំឡុងការប្រកួតនេះ ។

Tottenham Hotspur

លើសពីនេះ Alli បាននិយាយថា ៖ “ វាពិតជាពិបាកទទួលយកណាស់ ។ យើងមានជំនឿចិត្តជាច្រើនមុនការប្រកួត ហើយយើងមិនបានអនុវត្តវាទេ ។ នេះគឺជាក្របខ័ណ្ឌ Champions League ប្រសិនបើអ្នកមិនបោះជំហានទៅមុខ អ្នកនឹងត្រូវស្តីបន្ទោស ។ វាពិតជាលំបាកណាស់ក្នុងវាយបកពួកគេវិញ ។ យើងត្រូវបង្ហាញភាពចាស់ទុំ និងការប្រយុទ្ធរបស់យើង ប៉ុន្តែយើងមិនបានធ្វើដូច្នេះទេ ” ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ មិនមែន Kane ឬ Salah តែ​កីឡាករ​រូប​នេះ​ឈរ​ឈ្មោះ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ប្រចាំ EPL

អ្នក​អាច​គិត​ថា​ Harry Kane ឬ Mohamed Salah ជាកីឡាករដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ Premier League នា​ពេល​បច្ចុប្បន្ន តែ​ការ​ពិត​ទៅ​គឺ​មិនមែន​នោះ​ទេ ហើយ​ចម្លើយ​ជាក់ច្បាស់​គឺ​ជា​កូន​ក្រុម​មេឃ​ខៀវ Man City ឯ​ណោះ។

Harry Kane
Mohamed Salah
Raheem Sterling

ខាង​ក្រោម​យើង​បង្ហាញ​បញ្ជី​កីឡាករ​ ១០ រូប​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ EPL គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ៖

  • Raheem Sterling (M.City) – ១៦០ លាន​អឺរ៉ូ
  • Harry Kane (Spursr) – ១៥០ លាន​អឺរ៉ូ
  • Mohamed Salah (Liverpool) – ១៥០ លាន​អឺរ៉ូ
  • Sadio Mane (Liverpool) – ១៥០ លាន​អឺរ៉ូ
  • De Bruyne (Man City) – ១៥០ លាន​អឺរ៉ូ
  • Alexander-Arnold (Liverpool) – ១១០ លាន​អឺរ៉ូ
  • Leroy Sane (Man City) – ១០០ លាន​អឺរ៉ូ
  • Bernardo Silva (Man City) – ១០០ លាន​អឺរ៉ូ
  • Paul Pogba (Man Utd) – ១០០ លាន​អឺរ៉ូ
  • N’Golo Kante (Chelsea) – ១០០ លាន​អឺរ៉ូ

ប្រភព៖ TransferMarkt

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker