fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Ancelotti ចាប់ចិត្ត ចង់នាំយកអតីតកូនក្រុម នៅក្លឹបចាស់ខ្លួនមួយរូប មកលេងនៅ Premier League

លោក Carlo Ancelotti គ្រូបង្វឹករបស់ក្រុម Everton គ្រោងនឹងធ្វើការជួបជុំគ្នាវិញ ជាមួយនឹងខ្សែបម្រើ Allan របស់ក្លឹប Napoli នៅលើទឹកដី Merseyside ។

Allan 

គួរបញ្ជាក់ថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបង្ហាញទម្រង់លេងបានយ៉ាងល្អនៅតំបន់បម្រើកណ្តាលរបស់ក្រុមលោក Ancelotti ក្នុងអំឡុងពេលដែលគាត់ដឹកនាំនៅឯកីឡដ្ឋាន Stadio San Paolo ហើយបានក្លាយជាផ្នែកសំខាន់មួយរបស់ក្រុមផងដែរ ។

Allan

ហើយឥឡូវនេះយោងតាមរបាយការណ៍ពី Corriere dello Sport បានអះអាងថាលោក Ancelotti កំពុងកំណត់គោលដៅសម្រាប់ការផ្លាស់ប្តូរមួយលើកីឡាករវ័យ ២៩ ឆ្នាំរូបនេះ ខណៈគាត់ចង់ពង្រឹងក្រុម Everton របស់គាត់បន្ថែមទៀត ប៉ុន្តែវាប្រហែលជាត្រូវរង់ចាំរហូតដល់រដូវក្តៅខាងមុខ ។

Allan

ជាក់ស្តែង Allan មានកិច្ចសន្យាជាមួយ Napoli រហូតដល់រដូវក្តៅឆ្នាំ ២០២៣ ហើយពួកគេទំនងជាមិនអនុញ្ញាតិអោយកីឡាករសំខាន់ម្នាក់នេះ របស់ពួកគេចាកចេញនៅពាក់កណ្តាលរដូវកាលឡើយ ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Paul Ince ថា Solskjaer ប្រហែលកំពុងស្តាយក្រោយខ្លាំង ដែលលក់កីឡាកររូបនេះចេញ

យោងតាមអតីតជើងចាស់លោក Paul Ince បានលើកឡើងថាគ្រូបង្វឹកលោក Ole Gunnar Solskjaer អាចនឹងមានការស្តាយក្រោយខ្លាំង ដែលបានលក់ចេញកីឡាករ Romelu Lukaku កាលពីរដូវក្តៅមុន ចំពេលដែលខ្សែប្រយុទ្ធ Marcus Rashford កំពុងរងរបួស ។

Romelu Lukaku

គួរបញ្ជាក់ថាជម្រើសខ្សែប្រយុទ្ធរបស់ក្រុម United កំពុងជួបប្រទះការខ្វះខាតយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ខណ:កីឡាករដែលអាចរកគ្រាប់បាល់បានរហូតដល់ទៅ ១៩ គ្រាប់ កីឡាករ Rashford ត្រូវបញ្ឈប់ពីទីលាន រយៈពេល ៣ ខែដោយសាររបួសខ្នង ។

Marcus Rashford

ជាក់ស្តែងបញ្ហានេះបានកើតឡើត ក្រោយពីក្រុមនៅទឹកដី Old Trafford មួយនេះ បានលក់ចេញ Lukaku ទៅឱ្យ Inter Milan ហើយក៏អនុញ្ញាតឱ្យ Alexis Sanchez ចាកចេញជាមួយលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹបនៅអុីតាលីមួយនេះផងដែរ ។

ហើយយ៉ាងណាមិញអតីតខ្សែបម្រើក្រុមបិសាចក្រហមលោក Ince បានប្រាប់ Paddy Power ថា ៖ “ ប្រសិនបើ Ole មិនមានការសោកស្តាយ ដែលអនុញ្ញាតឱ្យ Romelu Lukaku ចាកចេញទៅទេ នោះគាត់នឹងក្លាយជាមនុស្សមានបញ្ហាដ៏ធ្ងន់ធ្ងរមួយ ក្នុងពេលឥឡូវនេះ” ។

Romelu Lukaku

លោកបន្តទៀតថា ៖ ” ក្រុម United បានអនុញ្ញាតឱ្យគាត់ទៅ ដោយមិនបានរកអ្នកមកជំនួសគាត់ ហើយឥឡូវនេះពួកគេកំពុងរាប់រងចំពោះបញ្ហាទាំងនេះ ។ ការពិតទៅ Ole មិនគួរអនុញ្ញាតឱ្យគាត់ទៅទេ ” ៕

ប្រភព: Dail Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker