ពត៌មានដោះដូរកីឡាករ អង់គ្លេស

Ancelotti ឲ្យ Everton ត្រៀមលុយសុទ្ធ ១០ លានផោន ចុះហត្ថលេខាយកតារាឆ្នើម Man Utd រូបនេះចូលក្រុម

លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្រុម Everton កំពុងតែត្រៀមចំណាយទឹកប្រាក់ប្រមាណ ១០ លានផោនសម្រាប់ចុះហត្ថលេខាលើខ្សែការពារ Diogo Dalot របស់ក្រុមបិសាចក្រហម Manchester United ។

Diogo Dalot 

គួរបញ្ជាក់ថាកីឡាករវ័យ ២១ ឆ្នាំដែលមានសមត្ថភាពអាចលេងទាំងស្លាបការពារស្តាំ និងស្តាំឆ្វេងរូបនេះ ហាក់កំពុងបរាជ័យក្នុងការបង្កើតឲ្យមានភាពលេចធ្លោ ចាប់តាំងពីផ្លាស់មកពីក្រុម FC Porto ក្នុងតម្លៃ ១៩ លានផោននៅឆ្នាំ ២០១៨  ។

Diogo Dalot

មិនតែប៉ុណ្ណោះចាប់តាំងពីក្រុម Man Utd បានចុះហត្ថលេខាលើ Aaron Wan-Bissaka កាលពីរដូវក្តៅមុនមក Dalot  ទើបតែអាចបង្ហាញខ្លួនបានត្រឹមតែ ១១ ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំងអស់ រដូវកាលនេះ ។

ហើយយ៉ាងណាមិញបើយោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថាគ្រូបង្វឹកលោក Ancelotti បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើខ្សែការពារសញ្ជាតិព័រទុយហ្កាល់រូបនេះ ហើយរូបគេនឹងអាចដើរចេញពីទឹកដី Old Trafford ក្នុងតំលៃខ្លួនប្រហែល ១០ លានផោន ។

Diogo Dalot

មិនតែប៉ុណ្ណោះបន្ទាប់ពីត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Everton កាលពីខែធ្នូកន្លងមកលោក Ancelotti បានដឹកនាំពួកគេទទួលបានចំណាត់ថ្នាក់លេខ ១២ នៅក្នុងក្របខ័ណ្ឌ Premier League ខណ:គាត់ត្រូវធ្វើការកែលម្អក្រុមរបស់គាត់បន្ថែមទៀតនៅរដូវក្តៅនេះ ជាពិសេសជាមួយនឹងតំបន់ការពារនៅក្នុងក្រុមតែម្តង ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Ajax ចង់បានកូនក្រុមលោក Mourinho ម្នាក់មកជំនួស Hakim Ziyech ដែលចាកចេញទៅ Chelsea

ក្លឹប Ajax ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យក្មេង Ryan Sessegnon របស់ក្លឹប Tottenham Hotspur មកចូលរួមក្រុមដើម្បីជំនួសតំណែង Hakim Ziyech ដែលបានផ្ទេរទៅ Chelsea។

Ryan Sessegnon

បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Telegraph បានឲ្យដឹងថា Sessegnon អាចនឹងផ្សងវាសនា នៅទ្រនំថ្មី បន្ទាប់ពីចាប់ផ្ដើមរដូវកាលដំបូងមិនសូវបានល្អជាមួយ Spurs។

Ryan Sessegnon

បន្ទាប់ពីបានផ្ទេរចេញពី Fulham កាលពីឆ្នាំមុន Sessegnon បងបង្ហាញវត្តមាននៅលើទីលានបានតែ១២ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមមាន់ខ្នាយមាស ហើយមិនទទួលបានឱកាសចូលលេងនោះទេ ចាប់តាំងពី បាល់ទាត់បានត្រលប់មកវិញ កាលពីខែមិថុនា។

ទោះបីជាយ៉ាងណាក្ដី កីឡាករវ័យ២០ឆ្នាំរូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើន ដែលរួម Fulham ដែលជាអតីតក្លឹបរបស់គេ ក្រោយពេលបានឡើងមកកាន់ Premier League សារជាថ្មី។

Hakim Ziyech

ប៉ុន្ដែក្លឹបយក្សហូឡង់ Ajax ក៏ចង់បាន ខ្សែបម្រើវ័យក្មេងរូបនេះទៅចូលរួម ជំនួសតំណែងតារាឆ្នើម Ziyech ដែលបានផ្ទេរទៅកាន់ក្លឹបតោខៀវ កាលពីខែកុម្ភៈកន្លងទៅ៕

ប្រភព៖ talkSPORT

 

You may also like