fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេសអេស្ប៉ាញ

Arnold ទម្លាយថាបន្ទាប់ពី Liverpool នៅមានក្រុមកំពូលនៅអឺរ៉ុបមួយទៀត ដែលគេគាំទ្រពេញបេះដូង

កីឡាករ Trent Alexander-Arnold បានសារភាពថារូបគេគឺជាអ្នកគាំទ្រលាក់មុខដ៏ងប់ងល់ របស់ក្រុមយក្សអេស្ប៉ាញ Barcelona ម្នាក់…ប៉ុន្តែទោះជាយ៉ាងជាណាខ្សែការពាររូបនេះ បានសារភាពថារូបគេមិនដែលគិតចង់ដើរចេញពីក្រុម Liverpool នោះឡើយ ។

Trent Alexander-Arnold 

ជាក់ស្តែងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានធ្វើការពន្យល់ពីក្តីស្រឡាញ់របស់គេ ដែលមានមិនចេះរីងស្ងួតចំពោះទីក្រុងកំណើត និងក្លឹបដែលគេតែងតែគាំទ្រតាំងពីវ័យកុមារភាព ហើយថែមទាំងបានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ច្បាស់លាស់ អំពីការប្តេជ្ញាចិត្តចំពោះអនាគតខ្លួននៅទឹកដី Anfield ផងដែរ ។

Trent Alexander-Arnold

ប៉ុន្តែទោះជាយ៉ាងណា Arnold ក៏មិនបានលាក់បាំងផងដែរថា Barcelona គឺជាក្លឹបមួយផ្សេងទៀត បន្ទាប់ពី Liverpool ដែលគេតែងគាំទ្រជាសំងាត់នាពេលកន្លងមក ។

មិនតែប៉ុណ្ណោះបុរសវ័យ រូបនេះ បាននិយាយថា ៖ ” ខ្ញុំអាចនិយាយបានថាក្រុមផ្សេងទៀត ដែលខ្ញុំចូលចិត្តជាងគេគឺ Barca ។ ខ្ញុំមានអារម្មណ៍ថាពួកគេមានតម្លៃ និងជំនឿចិត្តដូចទៅនឹងក្រុម Liverpool ដែរ ” ។

Barcelona

គេបន្តទៀតថា ៖ “ នៅក្នុងក្រុម Liverpool មនុស្សគ្រប់គ្នាមានជំនឿដូចគ្នា និងជំរុញឲ្យទទួលជោគជ័យ ជាមួយនឹងក្រមសីលធម៌ ក៏ដូចជាការខិតខំប្រឹងប្រែងដូចគ្នា ” ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker