fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Arteta បញ្ជាក់ថា Arsenal កំពុងចរចាជាមួយក្លឹបកំពូលនៅ La Liga ទាក់ទិននឹងកិច្ចសន្យារបស់តារាឆ្នើមម្នាក់

គ្រូបង្វឹកលោក Mikel Arteta បានបញ្ជាក់ថាក្រុមកាំភ្លើងធំ Arsenal កំពុងធ្វើការពិភាក្សាជាមួយក្លឹប Real Madrid ដើម្បីរក្សាខ្សែបម្រើ Dani Ceballos នៅទឹកដី Emirates សម្រាប់រយ:ពេលយូរទៀត ។

Dani Ceballos 

ជាក់ស្តែងនៅក្នុងអំឡុងបទសម្ភាសមួយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេសាកសួរអំពីអនាគតរបស់ Ceballos ខណ:គាត់បានឆ្លើយតបថា ៖  ” យើងកំពុងពិភាក្សាជាមួយក្លឹប R.Madrid ” ។

Dani Ceballos

លោកបន្តទៀតថា ៖  “ ជាក់ស្តែងយើងមិនមែនជាក្លឹបអាណាព្យាបាលគាត់ទេ ហើយគាត់ក៏មិនស្ថិតនៅក្នុងដៃរបស់យើងដែរ ដូច្នេះក្លឹបចាំបាច់ត្រូវមានការប្រាស្រ័យទាក់ទង និងមើលអ្វីដែលយើងអាចធ្វើបាន ។ ខ្ញុំពិតជារីករាយជាមួយកាត់ណាស់ សម្រាប់វិធីដែលគាត់វិវត្តខ្លួនយ៉ាងល្អ ហើយខ្ញុំក៏ចូលចិត្តទៅលើទម្រង់លេងរបស់កាត់ផងដែរ ” ។

Dani Ceballos

បញ្ជាក់ផងដែរថា Ceballos មានកិច្ចសន្យាជាមួយក្រុម Real Madrid រហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែទោះជាយ៉ាងណាក្លឹបនៅក្របខ័ណ្ឌ La Liga ក៏មិនបដិសេធ នៅក្នុងការលក់ចេញអតីតខ្សែបម្រើក្រុម Real Betis រូបនេះ  ៕

ប្រភព: AllFootball 

អានអត្ថបទបន្ទាប់៖ ក្រុមត្រកូល Manchester ទាំង ២ កំពុងប្រជែងគ្នាដណ្តើមយកតារាឆ្នើម ២ រូប មកកាន់ក្រុមរៀងខ្លួន នៅរដូវក្តៅខាងមុខ

ក្រុមបិសាចក្រហម Manchester United និង Manchester City ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍លើកីឡាករ Kalidou Koulibaly ក្លឹប Napoli និង Milan Skriniar របស់ក្រុម Inter Milan ខណ:ក្រុមទាំងពីរកំពុងត្រៀមខ្លួនរួចស្រេច ដើម្បីប្រកួតប្រជែងគ្នា ដណ្តើមយកកីឡាករទាំង ២ រូបនេះរៀងៗខ្លួន ។

គួរបញ្ជាក់ផងដែរថាលោក Pep Guardiola កំពុងស្ថិតនៅក្នុងទីផ្សារដោះដូរកីឡាករមួយ ដើម្បីស្វែងរកការចុះហត្ថលេខាលើខ្សែការពារកណ្តាលដ៏ឆ្នើមណាម្នាក់ ដើម្បីមកជំនួសតំណែងរបស់អតីតប្រធានក្រុម កីឡាករ Vincent Kompany ។

Kalidou Koulibaly

ទន្ទឹមនឹងការព្យាយាមចុះហត្ថលេខាលើ Jadon Sancho ពី Borussia Dortmund គ្រូបង្វឹកលោក Ole Gunnar Solskjaer ក៏កំពុងពិចារណាលើការផ្លាស់ប្តូរមួយ សម្រាប់ខ្សែការពារណាម្នាក់ផងដែរ ដើម្បីមកចាប់ដៃគូជាមួយកីឡាករ Harry Maguire ។

Milan Skriniar

ហើយយ៉ាងណាមិញ បើយោងតាមការអះអាងពីសារព័ត៌មាន  Independent  បានបញ្ជាក់យ៉ាងច្បាស់ថាក្រុម United និង City កំពុងបង្ហាញពីគោលដៅដូចគ្នា ទៅលើកីឡាករ Koulibaly និង Skriniar ។

Kalidou Koulibaly

ជាក់ស្តែងកាលពីមុន Napoli បានទាមទារតម្លៃខ្លួនយ៉ាងហោចណាស់ ១០០ លានផោន សម្រាប់ខ្សែការពារសេណេហ្គាល់ Koulibaly មុនពេលមានការរាតត្បាតរបស់វីរុសកូវីដ១៩ ខណ:របាយការណ៍ចុងក្រោយមួយ បានបញ្ជាក់ថាក្លឹបនៅ Serie A មួយនេះ អាចនឹងទទួលយកតម្លៃខ្លួនត្រឹមតែ ៧០ លានផោនប៉ុណ្ណោះ ។

មិនតែប៉ុណ្ណោះក្លឹប Manchester ទាំង ២ ក៏មានការចាប់អារម្មណ៍ទៅលើកីឡាករ Skriniar ផងដែរ ប៉ុន្តែ Inter ត្រូវបានគេនិយាយថានឹងបើកកិច្ចព្រមព្រៀងដោះដូរមួយសម្រាប់កីឡាករដែលមានវ័យ ២៥ ឆ្នាំរូបនេះ ជាមួយនឹងខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Man City ៕

Milan Skriniar

ប្រភព: Metro 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker