ពត៌មានដោះដូរកីឡាករ អង់គ្លេស អេស្ប៉ាញ

Arteta សារភាពថាលោកបានទាក់ទងតាមទូរស័ព្ទដោយផ្ទាល់ ទៅតារាឆ្នើមក្រុម Barca ម្នាក់ ជុំវិញការផ្ទេរអាចទៅរួចមួយ

ក្លឹបកាំភ្លើង Arsenal ត្រូវបានគេរាយការណ៍ថាបានចូលរួមក្នុងការប្រណាំងប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Ivan Rakitic របស់ក្រុម Barcelona នៅរដូវក្តៅនេះ ។

Ivan Rakitic

គួរបញ្ជាក់ផងដែរថាកីឡាករវ័យ ៣២ ឆ្នាំរូបនេះ កំពុងត្រៀមខ្លួនដើម្បីចាកចេញពីទឹកដី Camp Nou  បន្ទាប់ពីចំណាយពេលលេងអស់រយៈពេល ៦ ឆ្នាំឲ្យក្លឹបយក្សនៅអេស្ប៉ាញមួយនេះ ។

Ivan Rakitic

ហើយរបាយការណ៍ពី Le10 Sport បានអះអាងថាគ្រូបង្វឹកលោក Mikel Arteta បានទាក់ទងទៅកាន់កីឡាករសញ្ជាតិក្រូអាតរូបនេះដោយផ្ទាល់ ក្នុងគោលបំណងដើម្បីបញ្ចុះបញ្ចូលរូបគេ ឲ្យផ្លាស់មកចូលរួមជាមួយក្រុមកាំភ្លើងធំនៅរដូវកាលក្រោយ ។

មិនតែប៉ុណ្ណោះគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal រូបនេះ បានគូសបញ្ជាក់ពីរបៀបដែលគាត់នឹងប្រើប្រាស់ Rakitic នៅក្រុមរបស់គាត់ ដើម្បីពង្រឹងទៅលើតំបន់បម្រើបន្ថែមទៀត ។

Ivan Rakitic

ប៉ុន្តែទោះយ៉ាងណា Rakitic មិនបានចាប់អារម្មណ៍ជាពិសេសចំពោះការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League នោះទេ ដោយចង់បន្តស្នាក់នៅទឹកដី La Liga ឬផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Serie A ជំនួសវិញ ៕

ប្រភព: DailyMail 

អានអត្ថបទបន្ទាប់៖ Juventus ចង់យក Bernardeschi ទៅដូរយកតារាឆ្នើមរបស់ក្រុម Man Utd ម្នាក់ មកចាប់ដៃគូជាមួយ De Ligt

ក្លឹបសេះបង្កង់ Juventus កំពុងសំលឹងឃើញការចុះហត្ថលេខាលើកីឡាករ Chris Smalling របស់ក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ខណ:ពួកគេមានឆន្ទៈក្នុងការផ្តល់ជូនកីឡាករ Federico Bernardeschi នៅក្នុងកិច្ចព្រមព្រៀងដោះដូរមួយនេះះផងដែរ ។

Federico Bernardeschi 

គួរបញ្ជាក់ផងដែរថាខ្សែការពាររូបនេះ បានចំណាយនៅក្នុងប្រទេសអ៊ីតាលីជាមួយក្រុម Roma សម្រាប់លក្ខខណ្ឌខ្ចីជើងកាលពីរដូវក្តៅមុន ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់គេ ប៉ុន្តែទោះជាយ៉ាងណាគេបានត្រៀមខ្លួនរួចស្រេច ដើម្បីវិលត្រឡប់ទៅទឹកដី Old Trafford វិញ ។

Chris Smalling

តែទោះជាយ៉ាងណាក្រុមនៅអ៊ីតាលីមួយនេះ ចង់រក្សា Smalling ទុក ជាមួយនឹងលក្ខខណ្ឌជាអចិន្រ្តៃយ៍ ប៉ុន្តែពួកគេនៅមានការស្ទាក់ស្ទើ ចំពោះតម្លៃខ្លួនស្នើសុំពីសំណាក់ក្រុម United ដែលវាអាចបើកឱកាសដល់ក្រុម Juventus  ។

Chris Smalling

ជាក់ស្តែងទាំង Leonardo Bonucci និង Giorgio Chiellini សុទ្ធតែមានវ័យចំណាស់ទៅហើ ខណ:ក្រុម Juventus មើលឃើញ  Smalling ជាជម្រើសដ៏សក្តិសមបំផុតមួយ ដែលបានមកចាប់ដៃគូលេងជាមួយកីឡាករ Matthijs de Ligt សម្រាប់រយ:ពេលយូរអង្វែងមួយ ៕

Matthijs de Ligt

ប្រភព: Mirror 

You may also like