fbpx
បាល់ទាត់អឺរ៉ុបអាល្លឺម៉ង់

Aubameyang ដាក់​ផាំងៗ​លែង​ដឹង​មេ​ចាស់ រឿង CEO ក្លឹប Dortmund ​ប្រើ​ពាក្យ​ឌឺដង

Pierre-Emerick Aubameyang ​បាន​ឆ្លើយតប​ទៅ​កាន់​ CEO នៃ​ក្លឹប​ចាស់ Borussia Dortmund លោក Hans-Joachim Watzke ​ក្រោយ​មាន​ការ​ឌឺដង​ពាក្យ​សម្តី​ទាក់ទិន​នឹង​ការ​លេង​នៅ UEFA Champions League។

Joachim Watzke

អំឡុង​ពេល​ដែល Dortmund កំពុង​តតាំង​ទល់​ក្លឹប Barcelona នៅ UCL ហើយ Arsenal ​បាន​ត្រឹម​លេង​ពាន Europa លោក Watzke បាន​សរសេរ​ឌឺដង Dortmund ថា៖ “Aubameyang ដែល​លេង​បាន​ល្អ​នៅ Arsenal ​ពេល​នេះ​ប្រហែល​ជា​កក់ក្តៅ​ជាមួយ​លុយ​ក្នុង​កុង​ធនាគារ​របស់​គេ ប៉ុន្តែ​នៅ​ថ្ងៃ​ពុធ​គេ​ខូច​ចិត្ត​​ណាស់​ហើយ​ព្រោះ​ត្រូវ​អង្គុយ​មើល​ការ​ប្រកួត Champions League តាម​កញ្ចក់​ទូរទស្សន៍”។

Joachim Watzke
Pierre-Emerick Aubameyang

សារ​សង្កត់​ធ្ងន់៖ “កីឡាករ​ខ្លះ​ទៅ​ចូលរួម​នៅ​ក្លឹប​ណា​មួយ​ដើម្បី​តែ​លុយ​មួយ​មុខ​ទេ ទោះ​ពួក​គេ​មិន​បាន​លេង Champions League ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ”។

Pierre-Emerick Aubameyang

ឆ្លើយតប​ពី​គណនី​របស់ Abuameyang ​បាន​ដាក់​ផាំងៗ​លែង​ដឹង​ធំ​តូច​ដោយ​ថា៖ “ប្រហែល​ជា​ល្អ​សម្រាប់​អ្នក​ប្រសិន​ខ្ញុំ​មិន​និយាយ​ពី​មូលហេតុ​ដែល​ខ្ញុំ​ចាកចេញ​ពី Dortmund។ លោក Watzke លោក​គឺ​ជា​មនុស្ស​ពោរពេញ​ដោយ​កលល្បិច ដោយ​ខ្ញុំ​ធ្លាប់​ចាំ​បាន​លោក​និយាយ​ថា​មិន​លក់ Ousmane Dembele ទេ តែ​ពេល​ឃើញ​លុយ​ជាង ១០០ លាន​លោក​បែរ​ជា​ស្រវា​យក​មុន​គេ​បង្អស់ អ៊ីចឹង​ឈប់​និយាយ​ពី​រឿង​លុយ​ទៅ សុំ​ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់​ឯង​ផង”៕ ប្រភព៖ SportBible

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker