ពត៌មានដោះដូរកីឡាករ អង់គ្លេស

Aubameyang ប្រាប់ឲ្យ Arsenal នាំយកតារាឆ្នើម Barca រូបនេះ មកបានសិន បើចង់ឲ្យគេព្រមស្នាក់នៅក្លឹបបន្ត

យោងតាមរបាយការណ៍ចុងក្រោយមួយបានបង្ហាញថាខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ចង់ឃើញក្រុមកាំភ្លើងធំ Arsenal ធ្វើការចុះហត្ថលេខាធំៗ មួយចំនួនជាមុនសិន បើចង់ឲ្យរូបគេយល់ព្រមចុងកុងត្រាលើកិច្ចសន្យាថ្មី ដើម្បីស្នាក់នៅក្លឹបន្តទៀត ។

Pierre-Emerick Aubameyang  

ជាក់ស្តែងខ្សែប្រយុទ្ធរូបនេះ បានជួយឲ្យក្លឹប Arsenal ឈ្នះពានរង្វាន់ FA Cup លើកទី ១៤ របស់ពួកគេកាលពីថ្ងៃសៅរ៍ ហើយលោក Mikel Arteta នៅតែព្យាយាមបញ្ចុះបញ្ចូលឲ្យ Aubameyang ទទួលយកកុងត្រាថ្មី ចំពេលមានរបាយការណ៍ជាច្រើនបានបញ្ជាក់ថារូបគេ ទំនងជានឹងចាកចេញពីទឹកដី Emirates រដូវក្តៅនេះ ។

Pierre-Emerick Aubameyang

ហើយយ៉ាងណាមិញបើយោងតាមការអះអាងរបស់ Le 10 Sport បានបញ្ជាក់ថា Aubameyang ចង់ឲ្យ Arsenal ធ្វើការផ្លាស់ប្តូរសម្រាប់តារាឆ្នើមណាមួយនៅរដូវក្តៅនេះ ខណ:រូបគេចង់ឃើញក្រុមកាំភ្លើងធំនាំយកខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona កីឡាករ Ousmane Dembele មកកាន់ទឹកដី Emirates ។

Ousmane Dembele

តែទោះយ៉ាងណា Dembele មិនមានចំណាប់អារម្មណ៍ក្នុងការចាកចេញពី Barcelona ទេ បើទោះបីជាក្លឹបយក្សនៅតំបន់កាតាឡាន់នេះ ចង់លក់ចេញកីឡាកររបស់ពួកគេមួយចំនួនៗ ដើម្បីរកប្រាក់ចំណូលសម្រាប់ចាយវាយលើកីឡាករថ្មីៗទៀតក៏ដោយ ៕

Ousmane Dembele

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ ជើងចាស់ Toure បង្ហើបពីចំណុចខ្សោយមួយ របស់ខ្សែការពារឆ្នើម Virgil van Dijk នៅលើទីលានប្រកួត

Virgil van Dijk ត្រូវបានចាត់ទុកថាជាកំពូលខ្សែការពារមួយរូបនាពេលបច្ចុប្បន្ន ចាប់តាំងពីផ្ទេរមកចូលរួមជាមួយ Liverpool ប៉ុន្ដែអតីតខ្សែការពារក្រុមបិសាចក្រហមលោក Kolo Toure យល់ឃើញថា កីឡាកររូបនេះនៅមានបញ្ហា នៅពេលតទល់មួយនឹងមួយ ជាមួយខ្សែប្រយុទ្ធរបស់គូប្រកួត។

Virgil van Dijk

ខ្សែការពារសញ្ជាតិហូឡង់ បានផ្ទេរមកចូលរួមជាមួយក្រុមហង្សក្រហម ពីក្លឹប Southampton នៅខែមករាឆ្នាំ ២០១៨ ក្នុងតម្លៃ ៧៥លានផោន ដែលកាលនោះបានឈរជាខ្សែការពារថ្លៃបំផុតប្រចាំប្រវត្តិសាស្ដ្របាល់ទាត់។

ទម្រង់លេងដ៏ល្អរបស់ Van Dijk បានរួមចំណែកដ៏ធំក្នុងការជួយឲ្យ Liverpool ឈ្នះពានក្នុងលីគជាលើកដំបូង ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ ប៉ុន្ដែអតីតខ្សែការពារ Toure យល់ឃើញថា ខ្សែប្រយុទ្ធរបស់គូប្រកួត អាចនឹងមានសំណាង ប្រសិនបើអាចលេងសម្រុកខ្លាំង។

Virgil van Dijk

លោក Toure បាននិយាយថា៖ “គេជាកីឡាករដ៏អស្ចារ្យមួយរូប។ គេគឺជាកីឡាករកំពូល។ គេមានល្បឿនលឿន បានកំពស់ ដែលអាចលោតបានខ្ពស់។ គេមានបច្ចេកទេស។ គេអាចផ្លាស់ប្ដូរការប្រកួត ជាមួយនឹងការបញ្ជូនបាល់វែង ។ គេមានគ្រប់យ៉ាង។”

Virgil van Dijk

“ខ្ញុំមើលឃើញថា មានកីឡាករមិនច្រើនទេ ដែលប្រជែងបាល់មួយទល់មួយ ជាមួយគេ។ តាមការយល់ឃើញរបស់ខ្ញុំ នេះជាចំណុចខ្សោយរបស់គេ! គេពិតជាខ្ពស់ ហើយប្រសិនបើអ្នកពិតជា វាយសម្រុកបាល់ទល់នឹងគេ គេអាចពិបាក ប៉ុន្ដែគេឆ្លាតណាស។”

Virgil van Dijk

លោកបានបន្ដថា៖ “គេឆ្លាតណាស់ព្រោះគេអាចដកថយបានល្អ ប៉ុន្ដែប្រសិនបើអ្នកលេងសម្រុកខ្លាំង ក្នុងការប្រជែងមួយទល់នឹងមួយ ខ្ញុំគិតថា អ្នកអាចយកឈ្នះទៅលើគេបាន។”

ប្រភព៖ Goal

You may also like