ខ្សែប្រយុទ្ធ Aleksandar Mitrovic រកគ្រាប់បាល់៥០គ្រាប់សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងចំនួនប្រកួតតិចជាង Cristiano Ronaldo និង Lionel Messi។ កីឡាករឆ្នើមរបស់ Fulham រូបនេះ រកគ្រាប់បាល់៥០គ្រាប់ ក្នុងចំណោម៧៦ប្រកួតឱ្យក្រុមជម្រើសជាតិស៊ែប៊ី ដោយជួយពួកគេឈ្នះន័រវែស ក្នុងការប្រកួត UEFA Nations League ក្នុងលីគ B ហើយបានប្រូម៉ូតមកកាន់លីគ A។ ហើយខ្សែប្រយុទ្ធរូបនេះ មានស្ថិតិការប្រកួតប្រសើរជាង Ronaldo និង Messi  នៅពេលដែលកីឡាករទាំងពីររូបនេះ រកបាន៥០គ្រាប់ឱ្យប្រទេសរបស់ខ្លួន។ Ronaldo លេង ១១៤ ខណៈ Messi លេង១០៧ ដើម្បីអាចរកបាន៥០គ្រាប់៕ ...

ក្លិបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍ថា កំពុងពិចារណា ក្នុងការផ្ទេរ ខ្សែប្រយុទ្ធ Jamie Vardy របស់ Leicester City។ យោងតាមប្រភពពី The Athletic បានឱ្យដឹងថា ក្លិប Man Utd គិតគូរពីការដាក់សំណើដេញថ្លៃ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ប៉ុន្ដែក្លិបកញ្ជ្រោងខៀវ មិនមានឆន្ទៈក្នុងការលក់ចេញកីឡាករឆ្នើមរបស់ពួកគេឡើយ។ ដោយឡែក Alvaro Morata ជាជម្រើសផ្សេងមួយទៀត សម្រាប់ក្លិបម្ចាស់ដី Old Trafford ស្របពេលដែលពួកគេក៏ត្រូវបានរាយការណ៍ថា មានការភ្ជាប់ទៅនឹង ខ្សែប្រយុទ្ធ Raul de Tomas របស់ Espanyol ផងដែរ៕ ប្រភព៖ ...

Pierre-Emerick Aubameyang មិនចង់ចាកចេញពី Barcelona នោះទេ។ យោងតាមប្រភពពី Mundo Deportivo បានរាយការណ៍ថា អតីតខ្សែប្រយុទ្ធរបស់ Arsenal រូបនេះ រីករាយក្នុងការប្រកបអាជីពនៅទឹកដី Camp Nou ទោះបីជាមានការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លិប Chelsea ក៏ដោយ។ Aubameyang មិនចង់ផ្ញើអនាគតទៅនឹងក្លិបណាផ្សេងក្រៅពី Barcelona ឡើយ បើទោះបីជាពេលនេះ គេត្រូវ​ប្រឈមការប្រជែងតំណែងនៅក្នុងតំបន់ប្រយុទ្ធក្ដី។ ប៉ុន្ដែយោងតាមប្រភពផ្សេងទៀត បានរាយការណ៍ថា ក្លិបអេស្ប៉ាញ បានដាក់តម្លៃ២៣លានផោន ដើម្បីផ្ទេរចេញខ្សែប្រយុទ្ធជម្រើសជាតហ្កាបុងរូបនេះ៕ ប្រភព៖ បរទេស ...

ក្លិប Tottenham Hotspur ត្រៀមចាយ៤១លានផោន ដើម្បីបង់ថ្លៃផ្ទេរខ្សែការពារ Cristian Romero ឱ្យចូលរួមជាមួយពួកគេជាអចិន្ដ្រៃយ៍ ក្រោយខ្ចីជើងកីឡាករូបនេះមួយរដូវកាល។ ខ្សែការពារកណ្ដាលជម្រើសជាតិអាហ្សង់ទីនរូបនេះ បានបង្ហាញភាពលេចធ្លោ សម្រាប់ការបង្ហាញខ្លួនក្នុងរដូវកាលដំបូងនៅក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ដែលខ្ចីជើងគេពីក្លិបអ៊ីតាលី Atalanta។ ហើយ Spurs នឹងបំពេញកាតព្វកិច្ចទិញផ្ដាច់កុងត្រា កីឡាករវ័យ២៤ឆ្នាំពី Atalanta មកធ្វើជាកីឡាកររបស់ពួកគេពេញសិទ្ធិ៕ ប្រភព៖ talkSPORT ...

ក្លិប Manchester United បានប្រកាសជំហររបស់ពួកគេថា ខ្សែប្រយុទ្ធ Marcus Rashford គឺមិនមែនសម្រាប់លក់នោះទេ។ ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ ប្រឈមនឹងបញ្ហាលំបាកនៅ Old Trafford ហើយត្រូវបានក្លិប Paris Saint-Germain ចាប់អារម្មណ៍ចង់បាន ប៉ុន្ដែមិនមានសំណើផ្លូវការណាមួយបានដាក់នៅលើតុនៅឡើយទេ។ PSG បានជួបពិភាក្សាជាមួយអ្នកតំណាងរបស់ Rashford នៅប៉ុន្មានថ្ងៃកន្លងមកនេះ មុនពេលការផ្ទេរកើតឡើង។ ទោះយ៉ាងណាក្ដី គេក៏ដឹងពីបំណងរបស់ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ថាគេចង់បន្ដលេងនៅ Old Trafford។ ក្លិបក្លិបបិសាចក្រហម ក៏មិនចង់បាត់បង់កីឡាករដែលដុះដាលចេញពីថ្នាលរបស់ពួកគេដែរ ទោះបីជាបច្ចុប្បន្ន Rashford ធ្លាក់ជើងបន្ដិចក៏ដោយ៕ ប្រភព៖ talkSPORT ...

អ្នកចាត់ការរបស់ Manchester United លោក Erik ten Hag បានពន្យល់មូលហេតុដែល មិនដាក់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ឱ្យលេងក្នុងជម្រើស១១នាក់ដំបូង ក្នុងការប្រកួតដែលក្រុមរបស់លោក បរាជ័យក្រោមថ្វីជើងរបស់ Brighton ដោយលទ្ធផល ២-១ ក្នុងជំនួបបើកឆាកនៅ Premier League រដូវកាល ២០២២-២៣។ លោក Ten Hag បានការពារការសម្រេចចិត្តរបស់ខ្លួន ដែលឱ្យ ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្កាល់អង្គុយបម្រុង ក៏ព្រោះតែ កីឡាករម្ចាស់អាវលេខ៧រូបនេះ មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីលេងបានពេញប្រកួត ក្រោយអវត្តមានក្នុងការចូលរួមប្រកួតមិត្តភាពមុនបើករដូវកាល នៅប្រទេសថៃ និងអូស្ដ្រាលី។ ជំនួសមកវិញ អតីតអ្នកចាត់ការរបស់ Ajax រូបនេះ បានដាក់ខ្សែបម្រើ ...

អតីតប្រធានក្រុមបិសាចក្រហម លោក Roy Keane បានលើកឡើងថា Fred និង Scott McTominay មិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីលេងក្នុងជម្រើសដំបូងសម្រាប់ក្រុមលោក Erik ten Hag នោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបាននិយាយប្រាប់ Sky Sports ថា៖ “អ្នកកំពុងសង្ឃឹមបន្ថែមពី Manchester United ប៉ុន្ដែមានការគ្រប់គ្រងបាល់រយៈពេលខ្លី។ មិនល្អគ្រប់គ្រាន់នោះទេ ដែលរបូតគ្រាប់បាល់ដ៏ខ្សោយ។ ប៉ុន្ដែសូមសរសើរ Brighton, ពួកគេធ្វើបានល្អណាស់”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “Fred និង McTominay មិនទាន់ល្អគ្រប់គ្រាន់ទេ។ ពួកគេមិនអាចជួយឱ្យ Manchester United អាចមានការប្រកួតប្រជែងវិញបានទេ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “United ត្រូវតែហ៊ានប្រថុយបន្ដិចនៅក្នុងតង់ទី២ ហើយ ...

ក្លិប Chelsea កំពុងព្យាយាមរិះរកវិធី ដើម្បីរារាំងខ្សែការពារ Cesar Azpilicueta មិនឱ្យចាកចេញនៅរដូវក្ដៅនេះ ដោយមានការភ្ជាប់ទៅនឹងការផ្លាស់ទៅចូលរួម FC Barcelona។ យោងតាមប្រភពពីសារព័ត៌មាន The Times បានរាយការណ៍ថា ប្រធានក្លិបតោខៀវលោក Todd Boehly បានប្រាប់ខ្សែការពារអេស្ប៉ាញរូបនេះ ថាក្លិបនឹងបដិសេធសំណើពី Barcelona។ លោក Boehly ត្រូវបានរាយការណ៍ថា​ មិនចង់បាត់បង់ខ្សែការពារដែលមានបទពិសោធ និងជាមានភាពជាអ្នកដឹកនាំរូបនេះឡើយ មុនពេលរដូវកាលថ្មីចាប់ផ្ដើម៕ ប្រភព៖ talkSPORT ...

ប្អូនជីដូនមួយរបស់អតីតតារាឆ្នើមរបស់ក្រុមហង្សក្រហម Steven Gerrard, កីឡាករ Bobby Duncan បានសម្រេចការផ្ទេរ ទៅចូលរួមក្លិបនៃលីគទី៣អេស្ប៉ាញ Real Balompédica Linense។ កីឡាករវ័យ២១ឆ្នាំរូបនេះ បានចាកចេញពីអង់គ្លេសជាថ្មី បន្ទាប់ពីចែកផ្លូវគ្នាពី Derby County បន្ទាប់ពីទទួលបានឱកាសលេងតែ១ប្រកួតប៉ុណ្ណោះនៅក្លិបនោះ។ Duncan បានចុះហត្ថលេខារយៈពេល៣ឆ្នាំ ជាមួយក្លិប Linense នៅក្រៅប្រទេស ជាលើកទី២ បន្ទាប់ពីចំណាយពេលមួយឆ្នាំនៅក្លិបអ៊ីតាលី Fiorentina៕ ...

ក្លិប Newcastle United កំពុងព្យាយាមក្នុងការផ្ទេរ ខ្សែបម្រើ James Maddison របស់ Leicester City អំឡុងទីផ្សារដោះដូររដូវក្ដៅនេះ។ ក្លិបកញ្ជ្រោងខៀវ បានបដិសេធសំណើ៤០លានផោន របស់ក្លិបសារិកាព្រៃ សម្រាប់កីឡាករវ័យ២៥ឆ្នាំរូបនេះ ប៉ុន្ដែ Newcastle ក៏នឹងផ្ដល់សំណើថ្មីមួយទៀត ដើម្បីបន្ដការចរចាកីឡាករអង់គ្លេសរូបនេះ។ ក្លិប Leicester ត្រូវបានរាយការណ៍ថា ចង់បានតម្លៃផ្ទេរ ៥០លានផោន សម្រាប់ការផ្ទេរ Maddison ដែលផុតកុងត្រាជាមួយពួកគេនៅរដូវក្ដៅឆ្នាំក្រោយ៕ ...