Rhian Brewster បានលើកឡើងថា រូបគេមានអារម្មណ៍ថាប្លែក នៅពេលដែលត្រលប់ទៅជួប Liverpool វិញនៅចុងសប្ដាហ៍នេះ ក្នុងការប្រកួត Premier League ក្នុងនាមជាគូប្រកួត បន្ទាប់ពីផ្ទេរទៅកាន់ Sheffield United កាលពីដើមខែមុន។ កីឡាករវ័យ២០ឆ្នាំរូបនេះ នឹងត្រូវប្រកួតតទល់ជាមួយអតីតក្លិបដែលរូបគេចាប់ផ្ដើមចូលរួមតាំងពីក្មេង នៅរាត្រីថ្ងៃសៅរ៍នេះ ខណៈដែល Sheffield មិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេ នៅក្នុងលីគរដូវកាលថ្មី។ មុនការប្រកួតរវាងក្រុមទាំងពីរមកដល់ Brewster បាននិយាយថា៖ “វាគឺជារឿងដ៏ចំលែក។ ប៉ុន្ដែវានឹងក្លាយជាពេលដ៏ល្អ ដើម្បីបានឃើញអ្នកទាំងអស់គ្នា។ ខ្ញុំមិនបាននិយាយពាក្យថាលា ព្រោះការផ្ទេរនេះវាឆាប់រហ័សពេក។” ម្ចាស់ពានស្បែកជើងមាស Word Cup U17 រូបនេះ បានចាត់ទុក ខ្សែបម្រើ James Milner ជាគម្រូរបស់ខ្លួន ...

ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍ក្នុងការ នាំយកខ្សែការពារ Ozan Kabak ពីក្លិប Schalke 04 មកជំនួស តារាឆ្នើម Virgil van Dijk ដែលត្រូវសម្រាកព្យាបាលរបួសរយៈពេលវែង។ Van Dijk នឹងត្រូវខកខានការប្រកួតទាំងអស់នៅរដូវកាល ២០២០/២១ បន្ទាប់ពីរបួសដាច់សរសៃរពួរជង្គង់(ACL) កាលពីសប្ដាហ៍មុនអំឡុងការប្រកួត Merseyside Derby ទល់នឹងក្រុម Everton។ ហើយ Liverpool ហាក់មិនមានក្ដីសង្ឃឹមថា ខ្សែការពារហូឡង់អាចត្រលប់មកជួយក្រុមវិញបាននាពេលឆាប់ៗខាងមុខនោះទេ ហើយជម្រើសដ៏ល្អបំផុតមួយគឺក្លិបអង់គ្លេសមួយនេះ ត្រូវនាំយកខ្សែការពារកណ្ដាលមកចូលក្រុម ជំនួស Van Dijk នៅខែមករាខាងមុខ ខណៈក្លិបកំពុងតែចាប់អារម្មណ៍ Kabak។ អ្នកចាត់ាការ Jurgen ...

Juventus បានបញ្ជាក់ថា ខ្សែបម្រើ Weston McKennie បានជាសះស្បើយពីជម្ងឺកូវីដ១៩ ហើយមិនចាំបាច់នៅដាច់ដោយឡែកតទៅទៀតនោះទេ។ ខ្សែបម្រើសញ្ជាតិអាមេរិកាំងរូបនេះ បានឆ្លងវីរុសកូរ៉ូណា កាលពីថ្ងៃទី១៤ ខែតុលាកន្លងទៅ ដែលធ្វើឱ្យរូបគេត្រូវខកខានចូលរួម២ប្រកួតសម្រាប់ Juventus ដែលស្មើជាមួយ Crotone នៅ Serie A និង ឈ្នះ Dynamo Kiev នៅ Champions League។ ក្រោយជាសះស្បើយ McKennie ទំនងជាខកខានការប្រកួត Serie A ក្នុងជំនួបទល់នឹងក្រុម Hellas Verona ប៉ុន្ដែរូបគេអាចមានឱកាសបង្ហាញវត្តមាន សម្រាប់ការប្រកួតឱ្យ Barcelona នៅ Champions League។ សូរំឭកថា ...

Edinson Cavani មានសមត្ថភាពដើម្បីបង្ហាញឥទ្ធិពលរបស់ខ្លួនសម្រាប់ Manchester United ដូច Bruno Fernandes បានផងដែរ នេះបើតាមការលើកឡើងរបស់លោក Ryan Giggs។ ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ បានផ្ទេរមកចូលរួមនៅទឹកដី Old Trafford នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរ ដោយមិនមានតម្លៃផ្ទេរ ក្រោយផុតកុងត្រាជាមួយក្លិបបារាំង Paris Saint-Germain ហើយវាអាចជាការប្រថុយមួយសម្រាប់លោក Ole Gunnar Solskjaer ដោយសារកីឡាកររូបនេះ មិនដែលមានបទពិសោធន៍ប្រឡូកនៅក្នុងបាល់ទាត់អង់គ្លេសនៅឡើយទេ។ ប៉ុន្ដែ វីរបុរសរបស់ក្រុមបិសាចក្រហម លោក Ryan Giggs ជឿជាក់ថា Cavani អាចបំពេញតួនាទីជាកីឡាករលេខ៩បានយ៉ាងល្អសម្រាប់ Man United នៅពេលមានឱកាសបង្ហាញសមត្ថភាព។ គ្រូបង្វឹកក្រុមជម្រើសជាតិវេលស៍រូបនេះ បាននិយាយថា៖ ...

Marco Asensio នឹងចូលរួមការប្រកួតសម្រាប់ក្រុម Real Madrid ក្នុងជំនួប El Clasico ទល់នឹង Barcelona នៅទឹកដី Camp Nou នៅរាត្រីថ្ងៃសៅរ៍ខាងមុខ ប៉ុន្ដែកីឡាករអេស្ប៉ាញរូបនេះ បានអះអាងថា រូបគេធ្លាប់មានជម្រើសក្នុងការផ្ទេរមកកាន់ក្លិបអ្នកមានបុណ្យ។ Asensio បាននិយាយនៅក្នុងបទសម្ភាសន៍កាលពីថ្មីៗនេះ ថាមានការចាប់អារម្មណ៍ពី Barcelona នៅពេលដែលរូបគេ បានសាងភាពលេចធ្លោកាលនៅជាកីឡាកររបស់ Real Mallorca។ នៅក្នុងបទសម្ភាសន៍របស់ PostUtd ខ្សែបម្រើប្រយុទ្ធរបស់ Real Madrid រូបនេះបាននិយាយថា៖ “ខ្ញុំអាចនឹងលេងឱ្យក្រុម Barcelona ប៉ុន្ដែការចាប់អារម្មណ៍ដ៏អស្ចារ្យរបស់ Real Madrid ដែលបានបង្ហាញពីដំបូង ជាអ្វីដែលធ្វើឱ្យខ្ញុំធ្វើការសម្រេចចិត្ត។ វាពិតជាមិនអាចទៅរួចនោះទេ ក្នុងការនិយាយថាទេចំពោះ ...

ក្រោយចែកផ្លូវគ្នាជាមួយក្លិប Juventus លោក Massimiliano Allegri មិនទាន់មានក្រុមត្រូវដឹកនាំនៅឡើយទេ ហើយកាលពីថ្មីៗនេះមានការរាយការណ៍ថា លោកទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Paris Saint-Germain, Manchester United និង Chelsea។ លោក Allegri ដែលមិនមានក្លិបដឹកនាំមួយរដូវកាលមកនេះ មានការផ្សារភ្ជាប់ក្នុងតំណែងជាអ្នកចាត់ការក្លិបបិសាចក្រហម ប៉ុន្ដែជ័យជម្នះក្រៅដីលើក្រុម PSG 2-1 ហាក់បន្ថយកំដៅលើកៅអីរបស់លោក Ole Gunnar Solskjaer។ ប៉ុន្ដែអ្នកដែលរងសំពាធខ្លាំងនោះគឺលោក Thomas Tuchel ដែលកំពុងដឹកនាំ PSG ហើយបើតាមការចុះផ្សាយរបស់ La Gazzetta dello Sport និង le10sport.com បានបញ្ជាក់ថា លោក Allegri ...

អនាគតរបស់លោក Zinedine Zidane ជាមួយក្លិប Real Madrid ហាក់ស្ថិតនៅក្នុងភាពស្រពេចស្រពិល បន្ទាប់ពីបរាជ័យក្នុងផ្ទះពីរប្រកួតជាប់គ្នាទល់នឹងក្រុម Cadiz និង Shakhtar Donetsk។ បើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ AS បានឱ្យដឹងថា ប្រសិនបើគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ចែកផ្លូវគ្នាជាមួយ ក្លិបអធិរាជស មានបេក្ខភាពពីររូបគឺ លោក Raul ដែលជាគ្រូបង្វឹកក្រុម Castilla (ឈុតធំទី២របស់ Real Madrid) និង អតីតគ្រូបង្វឹក Tottenham លោក Mauricio Pochettino។ ក្លិប Real Madrid មានការចាប់អារម្មណ៍ចង់បានលោក Pochettino ច្រើនលើកមកហើយ ដោយពួកគេធ្លាប់ទាក់ទង បុរសសញ្ជាតិអាហ្សង់ទីនរូបនេះ ...

ក្រុមយក្សអេស្ប៉ាញ Real Madrid ទទួលបានបរាជ័យយ៉ាងអាម៉ាស ក្នុងការប្រកួតបើកឆាក Champions League វគ្គចែកពូលរដូវកាល ២០២០/២១ ក្រោមថ្វីជើងរបស់ក្រុមអ៊ុយក្រែន Shakhtar Donetsk ដោយលទ្ធផល 2-3 ហើយខ្សែបម្រើឆ្នើម Luka Modric យល់ឃើញថា បរាជ័យនេះដោយសារក្រុមរបស់ខ្លួនហាក់លេងខ្វះទំនុកចិត្តនៅក្នុងតង់ទី១។ កីឡាករសញ្ជាតិក្រូអាត លេងក្នុងជម្រើស១១នាក់ដំបូងឱ្យក្រុមលោក Zinedine Zidane និង រកគ្រាប់បាល់បានមួយគ្រាប់យ៉ាងល្អ មុនពេលត្រូវបានប្ដូរចេញ ហើយម្ចាស់ពាន Ballon d’Or ឆ្នាំ ២០១៨ រូបនេះ បានបញ្ជាក់ពីមូលហេតុដែលគូប្រកួតអាចរកគ្រាប់បាល់ ៣គ្រាប់នៅក្នុងតង់ទី១។ Modric បាននិយាយថា៖ “នៅក្នុងតង់ទី១ យើងមិនស្ថិតនៅក្នុងការប្រជែងនោះទេ ប៉ុន្ដែនៅក្នុងតង់ទី២ យើងព្យាយាមធ្វើឱ្យបានល្អ ...

ថ្វីដ្បិតតែ Real Madrid បានបរាជ័យយ៉ាងអាម៉ាសនៅក្នុងផ្ទះរបស់ខ្លួន ក្រោយថ្វីជើងរបស់ក្រុម Shakhtar Donetsk ដោយលទ្ធផល 3-2 ប៉ុន្ដែខ្សែប្រយុទ្ធ Vinicius Junior បានបំបែកកំណត់ត្រាពិសេសមួយ អំឡុងការប្រកួតនោះ។ បន្ទាប់ពីត្រូវបានគូប្រកួតនាំមុខ៣គ្រាប់នៅក្នុងតង់ទី១ ក្រុមរបស់លោក Zinedine Zidane បានរៀបចំខ្លួនបានល្អឡើងវិញនៅក្នុងតង់ទី២ ហើយអាចមានឱកាសរកគ្រាប់បាល់បាន២គ្រាប់ ហើយមួយគ្រាប់ក្នុងចំណោមនោះរកបានដោយ Vinicius ដែលទើបតែប្ដូរចូល។ ខ្សែប្រយុទ្ធប្រេស៊ីល បានក្លាយជាកីឡាករប្ដូរចូលដែលរកគ្រាប់បាល់លឿនបំផុតនៅក្នុងប្រវត្តិសាស្ដ្ររបស់ Champions League ពោលគឺរូបគេចំណាយពេលតែ ១៤វិនាទីប៉ុណ្ណោះ ដើម្បីរកគ្រាប់បាល់បញ្ចូលទី ក្រោយប្ដូរចូលជំនួស Luka Jovic។ កីឡាករវ័យ២០ឆ្នាំ បានបំបែកកំណត់ត្រាដែលកាន់កាប់ដោយ Ricken និង Van der Meyde ...

Mesut Ozil និងមិត្តរួមក្រុម Sokratis Papastathopoulos មិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ Arsenal សម្រាប់ការប្រកួត Premier League រដូវកាល ២០២០/២១ នោះទេ។ Ozil ដែលជាកីឡាករទទួលបានប្រាក់ពលកម្មថ្លៃជាងគេបំផុតនៅ Arsenal មិនទទួលបានឱកាសចូលលេងសូម្បីមួយនាទី ចាប់តាំងពីបាល់ទាត់ចាប់ផ្ដើមសារជាថ្មី ក្រោយត្រូវបានផ្អាកដោយសារការរាតត្បាតនៃជម្ងឺកូវីដ១៩។ ហើយខ្សែការពារកណ្ដាល Sokratis ក៏គ្មានឈ្មោះនៅក្នុងចំណោមកីឡាករទាំង២៥រូបផងដែរ។ ទោះយ៉ាងណាក្ដី កីឡាករទាំងពីររូបនេះ អាចមានឱកាសបានចូលលេង នៅក្នុងក្រុម U23 របស់ Arsenal ខណៈកុងត្រារបស់ Ozil ត្រូវផុតកំណត់នៅរដូវក្ដៅឆ្នាំក្រោយ។ អ្វីដែលត្រូវបានចោទជាសំណួរនៅពេលនេះ ថាតើខ្សែបម្រើក្រៅជម្រើស Ozil នឹងត្រូវទៅចូលរួមជាមួយក្លិបណា ក្រោយត្រូវបានដកឈ្មោះចេញពីបញ្ជីកីឡាករទាំង២៥អ្នករបស់ក្រុមកាំភ្លើងធំ៕ ប្រភព៖ Sky Sports ...