កាលពីពេលថ្មីៗនេះ វីរបុរសលោក Arsene Wenger បាន​បង្ហើបឲ្យដឹងថា ក្រុមយក្សបារាំង PSG នឹងមិនអាច​មាន​លទ្ធភាពគ្រប់គ្រាន់ក្នុងការចងជើងកីឡាករឆ្នើម Kylian Mbape បានឡើយ ដោយសារពេលវេលាគឺកាន់តែខើច ស្របពេលកីឡាករផ្ទាល់ក៏កំពុងមាន​ចិត្តងាករេស្រាប់។ ប្រាប់ទៅកាន់ Canal អតីតគ្រូបង្វឹក Arsenal និយាយ៖ ” PSG គឺហាក់ដូចជាមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាជាមួយនឹងកីឡាករ Kylian Mbappe ឡើយ។ បើតាម​បទពិសោធន៍របស់ខ្ញុំ ពេលវេលាកាន់តែអូសបន្លាយ នោះការបញ្ចុះបញ្ចូលឲ្យមានការបន្តកុងត្រាថ្មី គឺកាន់តែពិបាក”។ “ខ្ញុំបានរង់ចាំមើលស្ថានការណ៍ Mbappe និង PSG អស់រយៈពេល ១​ ឆ្នាំកន្លះមកហើយ តែមិនមាន​អ្វីជាដុំកំភួនសោះ។ គេគឺជាកីឡាករសំខាន់បំផុតមួយរូបក្នុងក្រុម និង​ទម្រង់លេងរបស់​ PSG។ តែមើលមកទល់ពេលនេះគឺវាហាក់ដូចជាកាន់តែខើចពេលវេលាហើយ ...

ធ្លាប់​តែ​ធ្វើ​ឡើង​ចន្លោះ​ខែ​កក្កដា តែ​សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup 2022 ដែល​កាតា​ធ្វើ​ជា​ម្ចាស់ផ្ទះ បាន​លើក​ពេល មក​ធ្វើ​នៅ​ចន្លោះ​ថ្ងៃ​ទី ២១ ​វិច្ឆិកា ដល់ ១៨ ​ធ្នូ​វិញ។ ក្រុម​ទាំង ៣២ ជម្រុះ​ចេញ​ពី​ទ្វីប​ទាំង ៦ បាន​រក​ឃើញ​សរុប ១៣ ក្រុម​ហើយ ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ជា​ច្រើន​ខែ​មក​នេះ។ ងាក​មក​ក្នុង​អត្ថបទ​នេះ Footballnow សុំ​ធ្វើ​ការ​បង្ហើប​ពី​តម្លៃ​សំបុត្រ​ទស្សនា នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ ២០២២ វិញ​ម្តង ដោយ​ឃើញ​ថា មាន​ការ​ប្រែប្រួល​តម្លៃ​ឡើង​ខ្ពស់​ជាង​មុន​ខ្លាំង បើ​ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​ជំ.ងឺ​រាតត្បាត​ COVID-19 ក៏​ដោយ​ក្តី។ ​កំឡុង​ថ្ងៃ​បើក​កម្មវិធី តម្លៃ​ចន្លោះ​ពី ៣០២ ទៅ ...

អតីត​កីឡាករ​ជើង​ចាស់​លោក David Sanchez បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ប្រសិន​ណា​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Barcelona គឺ Ousmane Dembele ព្រម​ផ្ទេរ​មក​ក្លឹប Real Madrid នោះ​គឺ​លោក​នឹង​រីករាយ​ចិត្ត​បំផុត។ ផ្អែក​តាម​ស្ថានភាព​ចុង​ក្រោយ Dembele ក៏​កំពុង​ត្រូវ​បាន​ក្លឹប Barcelona បង្ខំ​ឲ្យ​រក​ក្លឹប​ថ្មី មុន​ដំណាច់​ខែ​មករា ឆ្នាំ ២០២២ ខាង​មុខ។ ដ្បិត​ពេល​នេះ​មិន​ទាន់​ច្បាស់​ថា នឹង​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ណា​មួយ តែ​តាម​ការ​យល់​ឃើញ​របស់ Sanchez និយាយ៖ “ខ្ញុំ​ចង់​ឲ្យ Dembele គេ​ចាកចេញ រួច​ទៅ​ចូលរួម​នៅ Real Madrid”។ លោក​បន្ត៖ “ខ្ញុំ​អត់​ខ្វល់​ថា​ទី​ណា​ទេ សំខាន់​គេ​ចាកចេញ​ពី Barcelona ឲ្យ​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ខ្ញុំ​ក៏​អត់​ខ្វល់​ដែល​គេ​នឹង​ត្រូវ​គ្រោង​ឈុត​ពណ៌​ស​ដែរ ផ្ទុយ​ទៅ​វិញ​មាន​តែ​រីករាយ​នឹង​ឃើញ​វត្តមាន​របស់​គេ​នៅ ...

ខ្សែ​ការពារ​ស្លាប​ស្តាំ​នៃ​ក្លឹប Barcelona គឺ​កីឡាករ​ Dani Alves បាន​ទម្លាយ​ចេញ​នូវ​អ្វី​ដែល​បាន​និយាយ​ទៅ​កាន់ Lionel Messi បន្ទាប់​ពី​កីឡាករ​អាហ្សង់ទីន ចាកចេញ​ពី​អ្នក​មាន​បុណ្យ រួច​សម្រេច​ការ​ផ្ទេរ​ទៅ​ក្លឹប​បារាំង Paris Saint-Germain។ តាម​ការ​លើក​ឡើង​របស់​កីឡាករ​ប្រេស៊ីល ក៏​និយាយ​ប្រាប់​សារព័ត៌មាន Catalunya Radio បែប​នេះ៖ “Messi គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ ហើយ​វា​ជា​រឿង​ចម្លែក​ការ​ដែល​មក​ទី​នេះ [Barcelona] មិន​បាន​ឃើញ​វត្តមាន​របស់​គេ”។ លោក​បន្ត៖ “ពេល​ខ្លះ​គ្រប់​យ៉ាង​វា​អាច​កើត​ឡើង​ដូច​តាម​ការ​ស្រមៃ​ចង់​បាន​នោះ​ទេ តែ​យ៉ាង​ណា​ខ្ញុំ​បាន​និយាយ​ទៅ​កាន់ Messi ដោយ​ផ្ទាល់​ហើយ ថា​គេ​នឹង​មិន​អាច​ទៅ​រក​កន្លែង​ណា​ល្អ​ជាង​កន្លែង​នេះ [Barcelona] ទេ រួច​គេ​ក៏​យល់​ស្រប​ដូច​ជា​ខ្ញុំ​ដែរ កំឡុង​ពេល​គេ​ចាកចេញ ជា​រួម​វា​ពិត​ជា​ល្អ ប្រសិន​ Messi អាច​មក​បញ្ចប់​អាជីព​នៅ​ទី​នេះ”។ រំឭក​ថា ម្ចាស់​ពាន Ballon ...

អតីត​កាល​បើ​និយាយ​ដល់​ឈ្មោះ​កីឡាករ​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​ដាច់​គេ ប្រចាំ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី Serie A នោះ​គឺ ជា Cristiano Ronaldo បន្ទាប់​មក​អាច​ជា Romelu Lukaku តែ​គ្រប់​យ៉ាង​បាន​ប្រែប្រួល​អស់​ហើយ បន្ទាប់​ពី​តារា​ឆ្នើម​ទាំង​ពីរ​ផ្ទេរ​មក​ក្របខ័ណ្ឌ​អង់គ្លេស​ Premier League។ ចុះ​សព្វថ្ងៃ និយាយ​តែ​កីឡាករ​នៅ​ឈរ​ជើង អ្នក​មាន​ដឹង​ទេ​ថា កីឡាករ​រូប​ណា​ខ្លះ ដែល​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​បង្អស់​នៅ Serie A? ៥) Zlatan Ibrahimovic ក្លឹប AC Milan បាន​ជាង ១៣៤ ០០០ អឺរ៉ូ/សប្តាហ៍ ៤) Adrien Rabiot ក្លឹប Juventus បាន​ជាង ១៣៤ ០០០ ...

កាលពីពេលថ្មីៗនេះ មាន​ដំណឹងល្ហៀងៗមកថា កីឡាករ Barcelona ម្នាក់ហាក់មាន​បំណងចង់ស្វែងរកទ្រនំថ្មី ខណៈរូបគេក៏កំពុងទទួលបានសំណើជាហូរហែ និងបាននិយាយជាមួយក្រុមម្ចាស់ដី Camp Nou រួចស្រេចក្នុងការចង់ផ្ទេរចេញ ហើយកីឡាកររូបនោះគឺ Neto។ យ៉ាងណា បើទោះជាអ្នកចាំទីដៃទី ២ រូបនេះបង្ហាញការសម្រេចចិត្តយ៉ាងមោះមុតថា នឹងចា.កចេ.ញក៏ពិតមែន តែភាគីខាងក្រុមអាណាព្យាបាលហាក់គ្មានបំណងចង់បាត់បង់កីឡាករប្រេស៊ីលរូបនេះឡើយ ពោលគឺទ.ម្លាយថា Neto នឹងមិនផ្ទេរចេ.ញពីក្រុមដាច់ខាត រហូតដល់ចប់រដូវកាល។​ មូលហេតុដែល Barca សម្រេចចិត្តបែបនេះ គឺដោយសារពួកគេយល់ឃើញថា វត្តមានរបស់​ Neto គឺសំខាន់សម្រាប់ជំនួសដៃអ្នកចាំទី Marc-Andre ter Stegen ម្ដងម្កាល ប្រសិនបើកីឡាករអាល្លឺម៉ង់​មាន​របួស ឬក៏ត្រូវការពេលសម្រាកណាមួយ។ បញ្ជាក់​ដែរថា Neto មិនសូវបានបង្ហាញខ្លួនជាមួយ​ Barcelona ប៉ុន្មានឡើយ ...

កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៩ Joao Felix បាន​ផ្ទេរ​ចូល​នៅ​តម្លៃ​បំបែក​កំណត់ត្រា ១២៧,២ លាន​អឺរ៉ូ មក​កាន់​ក្លឹប​អេស្ប៉ាញ Atletico Madrid តែ​យ៉ាង​ណា សមិទ្ធផល​របស់​គេ​ជាមួយ​ក្លឹប​អេស្ប៉ាញ ហាក់​មិន​ជោគជ័យ​ដូច​ការ​គ្រោង​ទុក​ឡើយ។ ជាក់ស្តែង​នៅ ៩៤ ប្រកួត អាច​រក​បាន​តែ ២២ គ្រាប់​និង Assist ១២ លើក​ប៉ុណ្ណោះ។ យ៉ាង​ណា​បើ​តាម​សារ​សំឡេង​បែក​ធ្លាយ ដែល​ចុះ​ផ្សាយ​ដោយ​គេហទំព័រ Record របស់​ព័រទុយហ្គាល់​បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ​ពេល​ផ្ទេរ​ចេញ​ពី ក្លឹប Benfica គឺ Felix ត្រូវ​បាន​ភ្នាក់ងារ Jorge Mendes តម្រង់​ទិស​ចង់​ឲ្យ​ផ្ទេរ​ទៅ​ក្លឹប Manchester City ​ឯ​ណោះ​ទេ តែ​ដោយសារ​កញ្ចប់​ចំណាយ​សារ​នោះ ...

អតីត​កីឡាករ​ជើង​ចាស់​នៃ​ក្លឹប​តោ​ខៀវ Chelsea លោក Frank Leboeuf បាន​និយាយ​កាល​ពី​ពេល​កន្លង​ទៅ​ថា ប្រសិន​ណា​ជា​ក្លឹប​ចង់​ឈ្នះ​ពាន​រង្វាន់ Premier League រដូវ​កាល​ក្រោយ ចាំ​បាច់​គឺ​ត្រូវ​តែ​យក​ Kylian Mbappe ចេញ​ពី​ក្លឹប Paris Saint-Germain។ យើង​មក​មើល​រដូវ​កាល​នេះ Chelsea ដែល​ឈ្នះ​តែ ១ នៅ ៧ ប្រកួត​ចុង​ក្រោយ​ក្នុង​លីគ បាន​ចាញ់​ពិន្ទុ​ធៀប​នឹង Man City ដល់​ទៅ ១២ ពិន្ទុ នេះ​មាន​ន័យ​ឱកាស​លើក​ពាន​របស់​តោ​ខៀវ គឺ​បាត់បង់​សឹង​តែ ៩០ ភាគរយ​ទៅ​ហើយ។ យ៉ាង​ណា​ប្រាប់​ប៉ុស្តិ៍ ESPN FC លោក Leboeuf យល់​ឃើញ​ថា មាន​តែ​រង់ចាំ​ដល់​ឱកាស​សារ​ក្រោយ ...

ក្លឹប​អ្នក​មាន​បុណ្យ Barcelona អាច​នឹង​បាត់បង់ Ousmane Dembele ​នៅ​ពេល​ខាង​មុខ ពោល​នៅ​ពេល​សុពលភាព​កុងត្រា​ត្រូវ​ផុត​កំណត់ នា​បញ្ចប់​រដូវ​កាល ហើយ​មិន​លឺ​ដំណឹង​អំពី​ការ​បន្ត​កុងត្រា​ថ្មី អាច​កើត​ឡើង​ទៅ​បាន​នោះ​ទេ។ បើ​តាម​សារព័ត៌មាន Sport ចុះ​ផ្សាយ​ថា ក្លឹប​ម្ចាស់ដី Camp Nou ក៏​បាន​សម្លឹង​រួច​ជា​ស្រេច​ដែរ នៅ​កីឡាករ​ដែល​អាច​មក​ជំនួស​ តំណែង​កីឡាករ​បារាំង​ខាង​លើ​បាន សារ​នេះ គឺ​មើល​ឃើញ​សមត្ថភាព​កីឡាករ​នៃ​ក្លឹប Wolves ខ្សែ​ប្រយុទ្ធ​ស្លាប Adama Traore។ នេះ​ជា​ខ្សែ​ប្រយុទ្ធ​ជំនាញ​ខាង​ប្រើប្រាស់​ល្បឿន ហើយ​តម្លៃ​របស់​គេ ក៏​មិន​ជា​ថ្លៃ​ពេក​ដែរ ព្រោះ​អី​សល់​កុងត្រា​ត្រឹម​រយៈ​ពេល ១៨ ខែ។ តាម​ពិត​ទៅ Traore ​ក៏​ធ្លាប់​ជា​អតីត​យុវជន​នៅ​ក្លឹប Barcelona ដែល​ចាកចេញ​កាល​ពី​ឆ្នាំ ២០១៥ ដូច្នេះ​ការ​វិល​មក​វិញ​សារ​នេះ សម្រាប់​អ្នកចាត់ការ​លោក Xavi ...

នៅ​ការ​បោះឆ្នោត​ពាន​រង្វាន់ The Best FIFA Men’s Player of the Year សម្រាប់​ឆ្នាំ ២០២១ គឺ​យើង​បាន​រក​ឃើញ​ហើយ បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Bayern Munich និង​ជម្រើស​ជាតិ​ប៉ូឡូញ គឺ Robert Lewandowski។ យ៉ាង​ណា​មក​មើល​ការ​បោះឆ្នោត​តំណាង​នៃ​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​ឯ​ណេះ គ្រូ​របស់​ព័រទុយហ្គាល់ លោក Fernando Santos បែរ​ជា​មិន​ជ្រើស​យក​ឈ្មោះ​កូន​ក្រុម​របស់​ខ្លួន​ទៅ​វិញ ខណៈ​ដែល​ភាគច្រើន អ្នកចាត់ការ​ក្រុម​ឯ​ទៀត​រមែង​ជ្រើស​យក​យ៉ាង​ហោច​ណាស់ ១ នៃ​កីឡាករ​ក្នុង​ក្រុម​របស់​ខ្លួន។ មក​មើល​ការ​បោះឆ្នោត​របស់ លោក Santos បែរ​ជា​ជ្រើស​យក Robert Lewandowski, Lionel Messi និង Mohamed Salah ...